ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្សក្មេង-ចាស់​លោតចេញទាន់…កុំអី​នោះ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រ៉ឺ​ម៉កម៉ូ​តូ​មួយ​​គ្រឿង ​បាន​ជួប​​​គ្រោះ​ថា្ន​ក់​ចរាចរ​ណ៍​ជិះទៅ​​បុក​បង្គោល​ថ្ម​បេតុង​សុវត្ថិភាព​ បណ្តាល​ឱ្យ​រង​របួស​​មនុស្ស​៣​នាក់ ​មាន​ប្តី​និង​កូន​២​នាក់ កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹកថ្ងៃ​ទី​១៣ ​តុលា ​នេះ…

ខេត្តកំពង់ចាម​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រ៉ឺ​ម៉កម៉ូ​តូ​មួយ​​គ្រឿង ​បាន​ជួប​​​គ្រោះ​ថា្ន​ក់​ចរាចរ​ណ៍​ជិះទៅ​​បុក​បង្គោល​ថ្ម​បេតុង​សុវត្ថិភាព​ បណ្តាល​ឱ្យ​រង​របួស​​មនុស្ស​៣​នាក់ ​មាន​ប្តី​និង​កូន​២​នាក់ កាលពីវេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹកថ្ងៃ​ទី​១៣ ​តុលា ​នេះ ​ស្ថិត​លើ​ផ្លូវជាតិ​លេខ​៦ ខាងជើង​ស្ពាន​លេខ​២៨ ក្នុងភូមិ​បែក​ពាង ឃំ​ុ​ជាលា ស្រុក​បា​ធា​យ​ ។

សេចក្តីរាយការណ៍បន្តថា ​រ៉ឺ​ម៉ក​ម៉ូតូ​គ្មាន​​​ស្លាក​​លេខ បើកបរ​ដោយ​ឈ្មោះ​ទួន វៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេរី​ចំប៉ា ឃុំ​ចំលង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដល់​ចំណុច​ខាងលើ​ បាន​ជ្រុល​បុក​បង្គោល​សុវត្ថិភាព​ដោយ​ខ្លួនឯង​ ​មូលហេតុ​​គឺ​ដោយ​សារ​ការ​ធ្វេសប្រហែស​ ដែល​​​​នៅ​ពេល​ដែល​រ៉ឺ​ម៉ក​​រអិល​ធ្លាក់​ចុះ​ផ្លូវ​ចំណោត​ ប្រពន្ធ​កូន​មាន​គ្នា​៣​នាក់​​នាំ​គ្នា​លោត​ចេញ​ ។

បន្ទាប់​មក រ៉ឺ​ម៉ក​បាន​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ក្បែរ​ស្ពាន​ត្រស់​​នោះ ដោយ​ប្តីរ​ងរ​បួស​បាក់ជើង​ម្ខាង ហើយ​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បា​ធា​យ  និង​បាន​នាំ​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។ ​

អត្ថបទសរសេរ ដោយ