ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​កក្រើក​ខ្លាំង សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប​ផ្ទះសំណាក់​លោកស្នងការ​រង​ខេត្តកណ្តាល​ព្រោះ​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​មេខ្លោង​ជួយ​ដូរ​គ្រឿងញៀន​ចំនួន​បួន​នាក់ រួម​នឹង​ថ្នាំ​ញៀន​១​ខាំ ប្រចាំ​ផ្ទះសំណាក់ «​សុខា​» ជា​ផ្ទះសំណាក់​របស់​លោក​វរសេនីយ៍ឯក ស្រេង សុខា ស្នងការ​រង​ទទួល​ផែន​ផ្សព្វផ្សាយ​អប់រំ…

ខេត្តកណ្តាល ៖ ក្រុម​មេខ្លោង​ជួយ​ដូរ​គ្រឿងញៀន​ចំនួន​បួន​នាក់ រួម​នឹង​ថ្នាំ​ញៀន​១​ខាំ ប្រចាំ​ផ្ទះសំណាក់ «​សុខា​» ជា​ផ្ទះសំណាក់​របស់​លោក​វរសេនីយ៍ឯក ស្រេង សុខា ស្នងការ​រង​ទទួល​ផែន​ផ្សព្វផ្សាយ​អប់រំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ការិយាល័យ​ក​៨ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ស្នងការ​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​អធិការ​ក្រុង​តា​ខ្មៅ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តា​ខ្មៅ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​លោក​មេឃុំ​បាន​ចុះ​បង្ក្រាប ។


ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​«​សុខា​» ស្ថិត​នៅ​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ក្រុម​ជនសង្ស័យ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ ។​


​ប្រភព​ព័ត៌មាន​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ឈាន​ដល់​ចុះ​បង្ក្រាប​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មេខ្លោង​ក្នុង​ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ​នៅ​រាជធានី រហូត​ឈាន​ដល់​ការ​បង្ក្រាប​នេះ ។​


​បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ​រួច​កម្លាំង​បាន​បិទ​បន្ទប់​ផ្ទះសំណាក់​នោះ​បណ្តោះអាសន្ន ។ ចំណែក​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​កម្លាំង​ជំនាញ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​បន្តរ​តាម​នី​វិធី​ច្បាប់ ៕










អត្ថបទសរសេរ ដោយ

កែសម្រួលដោយ