ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកមុខ​ឃើញ​ហើយ ឃាតក​ដែល​សម្លា.ប់​អ្នក​រត់​តាក់ស៊ី​ផ្អើល​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ ទីបំផុត​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា និង​រួមគំនិត​ក្នុង​ករណី​ឃាតកម្ម​ទៅ​លើ​អ្នក​រត់​តាក់​ឈ្មោះ គុ​ជ សំ​អៀ​ត នោះ​ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នេះ…

​ខេត្តស្វាយរៀង ៖ ទីបំផុត​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​ពី​បទ​ឃាតកម្ម​ដោយ​ចេតនា និង​រួមគំនិត​ក្នុង​ករណី​ឃាតកម្ម​ទៅ​លើ​អ្នក​រត់​តាក់​ឈ្មោះ គុ​ជ សំ​អៀ​ត នោះ​ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នេះ ហើយ​បាន​បញ្ជូន​សំណុំរឿង​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត និង​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែតុលា នេះ​នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​ដំណើរការ​នីតិវិធី​បន្ត ។​

បើ​តាម​មន្ត្រី​តុលាការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចោទ​នោះ​ទី​១-​ឈ្មោះ ជួន សុ​ជាតិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គម្ពោត​លៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ពី​បទ​ឃាតកម្ម​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់ទោស​, ទី​២-​ជនសង្ស័យ​ឈ្មោះ ស៊ិ​ទ្ធិ រាជ្យ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ នៅ​ភូមិ​គម្ពោត​លៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ពី​បទ​ឃាតកម្ម​ដោយ​ចេតនា​ដែល​មាន​ស្ថាន​ទម្ងន់ទោស​, ទី​៣-​ជនសង្ស័យ​ឈ្មោះ ប្រាក់ សា​រ៉ា ភេទ​ស្រី អាយុ​៥១​ឆ្នាំ​និង​ទី​៤-​ឈ្មោះ ចាន់ ធូ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​គម្ពោត​លៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ទាំង​ពីរ​នាក់​ជាប់ចោទ​ពី​បទ​ផ្សំ​គំនិត​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​រត់​តាក់ស៊ី​ឈ្មោះ គុ​ជ សំ​អៀ​ត ។​

​បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បើក​ការ​ស៊ើបអង្កេត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៨​នាក់​មក​សាកសួរ​ហើយ​បាន​ដោះ​លែង​មនុស្ស​៤​នាក់​ទៅ​វិញ​ដោយ​គ្មាន​ពាក់ព័ន្ធ ។​

​ហើយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ស្រី​២​នាក់​ដោយ​ជនសង្ស័យ​២​នាក់​(​ប្រុស​)​ពី​បទ​ឃាតកម្ម និង​ស្រី​២​នាក់​ពី​បទ​ផ្សំ​គំនិត ដោយ​ស្ត្រី​ទាំង​២​នាក់​ជា​សាក្សី​បានដឹង​និង​ស្គាល់​ជនសង្ស័យ​ហើយ​បាន​ទាក់ទង​ជាមួយ​ជនសង្ស័យ​តាម​ទូរស័ព្ទ​រហូត​ទៅ​៩​លើក​ក៏​ប៉ុន្តែ​មិន​សហការ និង​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច ។​

​សូម​រំលឹក​ផង​ដែរ​កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​គម្ពោត​លៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត រវាង​រថយន្ត​ឡិច​ស៊ិ​ស RX-៣០០ ជាមួយនឹង​ម៉ូតូ​ហុងដា​សេ​១២៥ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​បាក់ជើង បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ។​

​ក្រោយ​ហេតុ​ការ​នោះ​អ្នក​បើក​តាក់ស៊ី​ឈ្មោះ គុ​ជ សំ​អៀ​ត អាយុ​៣២​ឆ្នាំ បាន​ចុះ​ទៅ​បម្រុង​ជួយ​ជន​រង​គ្រោះ​ក៏​ត្រូវ​មិត្តភក្តិ​ជន​រង​គ្រោះ​ចេញពី​កន្លែង​ផឹកស៊ី​ព្រួត​គ្នា​ដេញ​វាយប្រហារ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ហើយ​អូស​សព​យក​ទៅ​ចោល​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ស្ថិត​ក្នុងភូមិ​គម្ពោត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ។​

​រហូត​ដល់​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ តុលា ទើប​មាន​គេ​ប្រទះ​ឃើញ​សព​អ្នក​រត់​តាក់ស៊ី​ប្តឹង​សមត្ថកិច្ច​រហូត​បើក​ការ​ស៊ើបអង្កេត​ចាប់​ជនសង្ស័យ​បាន​បន្តបន្ទាប់ ៕

ចុចអាន ៖ បែកធ្លាយ​រឿង​អំពើ​ឃាតកម្ម​លើ​អ្នក​រត់​តាក់ស៊ី​វាយ​រហូត​ដល់​ស្លាប់​នៅ​ក្រុង​បា​វិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ