ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ…ទៅដឹងរឿង​ឡាន(ខ.ម)ច្រើនគ្រឿង ​ឈប់នៅមុខ​ហាង​បាយ​​ចិន​​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​ប៉ុន្មានថ្ងៃនេះ មាន​ការ​​ជជែកវែកញែក​​នៅ​លើបណ្តាញសង្គម ​និងសែ៊រតៗ​គ្នា​រឿង​​ដែល​ជនជាតិចិន​​នៅ​ស្រុក​ខ្មែរ​បើក​បរ​រថយន្ត​​ បំពាក់​សុទ្ធ​តែ​​​ស្លាកលេខ​(ខ.ម) ។ ក្នុងនោះ ក៏មាន​​បង្ហោះ​រូបភាព​​​រថយន្ត​ជាគ្រឿង​​ពាក់​ស្លាកលេខ(ខ.ម)ឈប់​​នៅមុខអាហារ​ដ្ឋាន​យីហោ​​​ចិនមួយកន្លែង​ និង​ឆ្ងល់​ថា…

រាជធានីភ្នំពេញ ៖ ​ប៉ុន្មានថ្ងៃនេះ មាន​ការ​​ជជែកវែកញែក​​នៅ​លើបណ្តាញសង្គម ​និងសែ៊រតៗ​គ្នា​រឿង​​ដែល​ជនជាតិចិន​​នៅ​ស្រុក​ខ្មែរ​បើក​បរ​រថយន្ត​​ បំពាក់​សុទ្ធ​តែ​​​ស្លាកលេខ​(ខ.ម) ។ ក្នុងនោះ ក៏មាន​​បង្ហោះ​រូបភាព​​​រថយន្ត​ជាគ្រឿង​​ពាក់​ស្លាកលេខ(ខ.ម)ឈប់​​នៅមុខអាហារ​ដ្ឋាន​យីហោ​​​ចិនមួយកន្លែង​ និង​ឆ្ងល់​ថា ចុះ​ហេតុ​ម្តេច ក៏ជនជាតិ​ចិន​អាច​ជិះ​រថយន្ត​មាន​​​​ពាក់​ស្លាកលេខ​(ខ.ម)​បែបនេះ​បាន ​?

​នៅព្រឹកថ្ងៃទី​១៣ តុលា នេះ យោងតាម​ផេក​របស់​អគ្គ​នាយដ្ឋានសម្ភារៈបច្ចេកទេស​ នាយកដ្ឋានយន្តយុទ្ធ
ក៏​បាន​បង្ហោះខ្លឹមសារ និង​​ស្រាយបំភ្លឺ​រថយន្តដែលមានស្លាកលេខ(ខ.ម)នេះជារបស់អ្នកណា ​ដែល​គេ​ហ​ទំព័រ​​មួយ​ចំនួន​​បាន​យក​​ទៅចុះ​​​​​​ផ្សាយនិង​ចោទ​ប្រកាន់ថា «ចិន​ជិះរថយន្ត​ពាក់ស្លាកលេខ (ខ.ម)​ទៅហូប​
បាយ»​​។

សូម​មើល​ខ្លឹមសារដើមទាំងស្រុងមានដូចតទៅ​៖ «របត់​នៃ​ការ​លាប​ព៌​ណ​ និង​ការ​បង្ខូច​មួល​បង្កាច់​គ្នា ​វា​មិនមែន​ជា​ប្រពៃណី​​ដែល​ដូនតា​យើង​បន្សល់​ទុក​អោយ ​ហើយ​ឪពុក​ម្តាយ​របស់​យើង​ ក៏​មិន​ដែល​ប្រៀន​ប្រដៅ​អោយធ្វើ​បែប​នេះ​ដែរ តើ​ហេតុ​អ្វី​បានជា​យើង​ចេះ​តែ​នាំ​គ្នា​ឆ្កួត​បែប​នេះ​ទៅ​វិញ? ឧទាហរណ៍​ករណី​ខាងក្រោម​នេះ មាន​គេហទំព័រ​មួយ​ចំនួន​​បាន​ចុះ​ទាំង​ងងើល​ល្ងីល្ងើ​ពកថ្ងាស់​ចោទប្រកាន់​ថា​ ចិន​ជិះ​រថ​យន្ត​ស្លាក​លេខ ខ​.​ម ទៅ​ហូប​បាយ​នៅ​ហាង​បាយ​ចិន ​។ ហើយក៏មាន​គេហទំព័រ​តែ​ៗ​ស្ក​ៗ​មួយ​ចំនួន​ទៀត ​បាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម Facebook ចោទប្រកាន់​តាម​គេ​តាម​ឯង​ទាំង​មិនដឹងខ្យល់​អី​ ។

ខ្ញុំ​សូម​ជំរាប​អស់លោក​ថា ​ការ​លួច​ថតរូប​រថយន្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង​និ​មួយ​ៗ​យក​ទៅ​ចុះ​មួលបង្កាច់​បង្ខូច​ដល់​ស្ថាប័ន​គេ​ គឺ​មានទោស​ពេញទំហឹង​ ។ រថយន្ត​ទាំងនោះ មួយ​គ្រឿង​ជា​របស់​នាយ​ឧត្តមសេនីយ៍​
(​ផ្កាយ​បួន​) ពីរ​គ្រឿង​ ជា​របស់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​បី​) និង​ពីរ​គ្រឿង​ទៀត ​ជា​របស់​ឧត្តមសេនីយ៍ទោ​
(​ផ្កាយ​ពីរ​) ដែល​ពេល​នោះ​ ក្រុមការងារ​គាត់​ទាំង​ប្រាំ​នាក់​ បាន​ទៅ​ក្រុមហ៊ុន​ម៉ោ​ន​បេស្ស អ៊ី​ន​វ៉េ​ស​មិន នៅ​ជាប់​ហាង​ចិន ​ដើម្បី​ពិភាក្សា​ការងារ​បម្រើ​ជាតិ​មាតុភូមិ តែ​បែរជា​ត្រូវ​អស់លោក​អ្នកជំនាញ​សារព័ត៌មាន
ដ៏​​ខ្ពង់ខ្ពស់ ​មក​លាប​ពណ៌ឱ្យ​​គាត់​យ៉ាងនេះ​ទៅ​វិញ​ ។

ខ្ញុំ​សូម​សួរ​អស់លោក​ថា ​តើ​អស់លោក​មាន​អារម្មណ៍​យ៉ាងណា ​នៅពេល​ដែល​បាន​អាន​អត្ថបទ​នេះ​ចប់? តើ​អស់លោក​មានចិត្ត​ចង់​ផ្លាស់​ប្តូ​អា​ចារិក​លាប​ព៌​ណ​នឹង​ចេញ​ខ្លះ​ដែរ​ឬទេ? ធ្វើ​ល្អ​រមែង​បាន​ផល​ល្អ​ណា​អស់​លោក» ​។

អត្ថបទសរសេរ ដោយ