ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងម៉េចគាត់…ទើបបុករួញខ្ទេចដល់​ម្ល៉ឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ រថយន្តម៉ាក​ហុ​ី​យ៉ា​ន​ដាយ​មួយ​គ្រឿង​​ដឹក​បន្លែផ្លែ​ឈើ​ពេញ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​លេខ​៤​ បណ្តាលឱ្យមនុស្ស​ប្រុស-​ស្រី​​រង​របួសធ្ងន់-​ស្រាល៤​នាក់​ ហើយរថយន្ត និង​បង្កាន់​ដៃ​ស្ពាន​រ​ង​កា​ខូចខាត​មួយ​កំណាត់​មុខ​ស្ទើ​រ​ទាំងស្រុង​ទៅ​មុខ​លែង​រួច ​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤…

រាជធានី​ភ្នំពេញ ​៖ រថយន្តម៉ាក​ហុ​ី​យ៉ា​ន​ដាយ​មួយ​គ្រឿង​​ដឹក​បន្លែផ្លែ​ឈើ​ពេញ​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​លេខ​៤​ បណ្តាលឱ្យមនុស្ស​ប្រុស-​ស្រី​​រង​របួសធ្ងន់-​ស្រាល៤​នាក់​ ហើយរថយន្ត និង​បង្កាន់​ដៃ​ស្ពាន​រ​ង​កា​ខូចខាត​មួយ​កំណាត់​មុខ​ស្ទើ​រ​ទាំងស្រុង​ទៅ​មុខ​លែង​រួច ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ ​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣​ តុលា​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា​ ត្រង់​ចំណុច​ស្ពាន​លេខ​៤​ ក្នុងភូមិ​បាក់​ខែង ​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយ​ចង្វារ​ ។

ប្រភពន្តថា រថយន្ត​បង្ក ម៉ាក​ហុ​ី​យ៉ាន់​ដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​កំពង់ចាម 2A-9044​  ។ ​រីឯ​បង្កាន់ដៃស្ពាន​​រលំ​បង្គោល​២​របើក ​និង​វៀច​ដែក​បង្កាន់ដៃស្ពាន​ ។ ចំណែកឯ​អ្នក​បើក​និង​អ្នក​រួម​ដំណើរ​
ដែល​រង​របួសធ្ងន់​ស្រាល​ប្រុស​ស្រី​ទាំង​៤​នាក់​ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ​ ។

តាម​ប្រភព​​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹងទៀត​ថា ​គេ​ឃើញ​បុរស​ម្នាក់​ បើករថយន្ត​មួយ​គ្រឿង​ដឹក​បន្លែ
​ផ្លែ​ឈើ​ពេញ​រថយន្ត​ធ្វើ​ដំណើរ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ទិស​ដៅ​ពី​ទៅ​ត្បូង​ទៅ​ជើង​ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​​រេ​ចង្កូត​មក​ឆ្វេង​ដៃ ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពានតែម្តង  ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើកា​វាសវែង​ស្ទូច​យក​រថយន្ត​បង្ករ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់​ចាំ​ការ​ដោះស្រាយ​គ្នា​  ។

អត្ថបទសរសេរ ដោយ