ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃ​ភ្លើង ជើងមាន់​…​នៅ​សុខ​ស្រួល​មិន​នៅ បែរជា​យក​ជ័រ​ព្នៅ​ត្បៀតក្លៀក !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​មង្គល​បូ​រី​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​ឡាន​ពេល​យប់​បាន​ចំនួន​៤​នាក់​ក្នុង​ចំណោម​បក្សពួក​ជិត​១០​នាក់ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា មាន​ក្រុម​ក្មេង​ទំនើង​ចំនួន​២​ក្រុម បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​ឡាន​ពេល​យប់​នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​មង្គល​បូ​រី​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​ឡាន​ពេល​យប់​បាន​ចំនួន​៤​នាក់​ក្នុង​ចំណោម​បក្សពួក​ជិត​១០​នាក់ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍​ថា មាន​ក្រុម​ក្មេង​ទំនើង​ចំនួន​២​ក្រុម បាន​ធ្វើ​សកម្មភាព​គប់​កញ្ចក់​ឡាន​ពេល​យប់​នៅ​ចំណុច​ផ្លូវ​រថ​ភ្លើង ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នង​​ការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល​នៃ​អធិ​ការដ្ឋាន​ស្រុក​មង្គល​បូ​រី ធ្វើការ​ស្រាវជ្រាវ​ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មក​ផ្តន្ទាទោស បានជា​បន្តបន្ទាប់​ចំនួន​៤​នាក់ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្សពួក​គេ​ផ្សេង​ទៀត ដោយ​មិន​ទុក​ឲ្យ​ពួក​គេ​បង្ក​ព្យុះ​ធ្វើ​ភ្លៀង​តទៅ​ទៀត​ឡើយ ។​

​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ប៉ោង​១០​យប់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ក្រុម​ក្មេង​ទំនើង​ចំនួន​២​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ស្ថិត​ក្នុងភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។​

​ក្រោយ​ពី​មាន​សកម្មភាព​ដ៏​ព្រហើន​នេះ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ស្រុក​មង្គល​បូ​រី​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​បាន​ចំនួន​៤​នាក់​ក្នុង​ចំណោម​បក្សពួក​គេ​១០​នាក់ ។​

​ក្មេង​ទំនើង​ក្រុម​ទី​១ ដែល​ចាប់​ឃាត់ខ្លួន​បាន មានឈ្មោះ ១-​ហេង ឈី​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,២-​អឿ​ង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី​, ៣-​ឈ្មោះ ដែន ដា​និ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​សាលា​ដែង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី និង​ក្មេង​ទំនើង​ក្រុម​ទី​២​មានឈ្មោះ សំ ប៊ុ​ន​លឹ​ក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ។​

​លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ហេង ឈី​ត បាន​និយាយ​ថា ហេតុ​ដែល​ពួក​គេ​នាំ​គ្នា​គប់​រថយន្ត​កំពុង​ធ្វើ​ដំណើរ​នេះ​គឺ​ដោយសារ​តែ​អ្នកបើកបរ​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៥ ឈ្លើយ​ៗ​ពេក​ក្រោយ​ពី​ពួក​គេ​គប់​នៅ​កន្លែង​ផ្លូវ​រថភ្លើង​ហើយ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​គប់​រថយន្ត​ដែល​ឈប់​ចត​នៅ​មុខ​ផ្ទះ​មេ​ភូមិ​សាលា​ដែង​ទៀត​រួច​បាន​នាំ​គ្នា​គេចខ្លួន ។​

​លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​បញ្ជាក់​ថា ក្មេង​ទំនើង​៣​នាក់​មានឈ្មោះ ហេង ឈី​ត​, ដែន ដា​និ​ច និង​ឈ្មោះ សំ ប៊ុ​ន​លឹ​ក កម្លាំង​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នោះ​ដោយឡែក​ឈ្មោះ អឿ​ង សំណាង ដែល​ឃាត់​ក្រោយ​នេះ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ នេះ​ផង​ដែរ ។​ ​ចំពោះ​បក្សពួក​ផ្សេង​ទៀត​កំពុង​គេចខ្លួន​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ដោយ​មិន​ទុក​ឲ្យ​គេ​គេ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​តាម​ទំនើងចិត្ត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ