ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះ ម្ចាស់ខំរត់ចូល​ប្រមូលប្រាក់​ជាង២ពាន់ដុល្លារបាន…ក៏បាត់​ឈឹង​ទៀត​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ ដោយ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ដ៏ធំមួយកន្លែង ដែល​ម្ចាស់​ផ្ទះ​ជា​​ជាង​ផ្សា​ដែក​​ត្រូវ​ភ្លើង​​ឆាបឆេះ​​ស្ទើរតែ​អស់​ទាំង​ស្រុង…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ​នៅ​វេលា​ម៉ោង​០៨ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ តុលា នេះ ដោយ​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ដ៏ធំមួយកន្លែង ដែល​ម្ចាស់​ផ្ទះ​ជា​​ជាង​ផ្សា​ដែក​​ត្រូវ​ភ្លើង​​ឆាបឆេះ​​ស្ទើរតែ​អស់​ទាំង​ស្រុង ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

សេចក្តីរាយការណ៍​បន្ត​ថា ជំហាន​ដំបូង សមត្ថកិច្ច​កំពុង​សង្ស័យ​អាច​បណ្តាលមកពីទុស្សេ​ចរន្តភ្លើង ទើប​ឆេះបែបនេះ ។ ​​ម្ចាស់​ផ្ទះ​​នៅមិនទាន់ស្គាល់​ឈ្មោះនៅ​ឡើយ​ ។ យ៉ាង​ណា​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​​​​នេះ គឺ​មាន​រថ​យន្ត​ចំនួន​៦​គ្រឿងរបស់កម្លាំងចម្រុះ​​​ចុះ​អន្តរាគមន៍​បាញ់​ផង​ដែរ ប៉ុន្តែនៅទប់ស្កាត់មិនទាន់ ។

ប្រភព​បន្ត​ថា អ្វី​ដែល​កាន់តែ​រន្ធត់ និង​គួរ​ឱ្យសោក​​ស្តាយទៅ​ទៀ​ត​​នោះ ខណៈ​​ម្ចាស់ផ្ទះ​ឃើញ​ភ្លើង​កំពុង​ឆេះ​ ក៏​បាន​រត់​ចូល​ទៅ​​ប្រមូលប្រាក់​បាន​ចំនួនជាង​​២​ពាន់​ដុល្លារមកហើយ តែ​​ពេល​រត់​ចេញ​ក្រៅវិញ គាត់​​​ក៏​​ដួល​​សន្លប់ ។ ភ្លាម​នោះ ក៏មានជនឆ្លៀតឱកាស​ បានលួច​ប្រាក់នោះ​បាត់ទៀតដោយរកមុខអត់ឃើញនោះទេ ​។ នេះ​បើ​យោង​តាម​​ម្ចាស់ផ្ទះ​​ខាងលើ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព ។

គិត​មក​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ភ្លើង​ក៏​បាន​ស្ងប់​​ទៅ​វិញ ​តែ​​ផ្ទះ​នៅ​​សល់​តែ​គ្រោងឆ្អឹង​​​ប៉ុណ្ណោះ ហើយ​សំណាង​ដែល​មិន​​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​  ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះ​អន្តរា​គម៍​នៅ​កន្លែង​កើត​ហេតុ ។

ព័ត៌មានលម្អឹតនឹង​មានផ្សាយជូនបន្ត លើទំព័រកាសែតកោះសន្តិភាព​ ។

អត្ថបទសរសេរ ដោយ