ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ហួសចិត្ត​​…រឿងដែលអ្នកម្តាយ​​យកល្បែង​​នេះ​មក​លេង ព្រោះ​តែ​​កូន​​រពិសពេក​​

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​បែកធ្លាយ​រូបភាព​ស្ត្រី​ម្នាក់ ​យក​ស្កុ​តរុំ​មាត់​កូន​ជា​បែប​ធ្វើ​ទារុណកម្ម ​គួរ​ឱ្យ​ថ្កោលទោស​នោះ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​ ក៏​បាន​ស៊ែរ​ចែករំលែកត​ៗ​គ្នា និង​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ស្ត្រីជា​ម្តាយ ដែល​ហាក់បីដូចជា​ធ្វើ​ទារុណកម្មលើ​កូនប្រុស​យ៉ាង​សាហាវ ​គ្មាន​ក្តី​មេត្តាករុណា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​មានការ​បែកធ្លាយ​រូបភាព​ស្ត្រី​ម្នាក់ ​យក​ស្កុ​តរុំ​មាត់​កូន​ជា​បែប​ធ្វើ​ទារុណកម្ម ​គួរ​ឱ្យ​ថ្កោលទោស​នោះ អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​ ក៏​បាន​ស៊ែរ​ចែករំលែកត​ៗ​គ្នា និង​ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ស្ត្រីជា​ម្តាយ ដែល​ហាក់បីដូចជា​ធ្វើ​ទារុណកម្មលើ​កូនប្រុស​យ៉ាង​សាហាវ ​គ្មាន​ក្តី​មេត្តាករុណា
អាណិត​ស្រឡាញ់​បន្តិច​ណា​សោះ ។

នៅ​យប់​ថ្ងៃ​ទី​១១ ខែតុលា ស្ត្រី​រូប​នេះ​ ត្រូវបាន​សមត្ថកិច្ច​តាម​ហៅ​ដល់​ផ្ទះ ​ដើម្បី​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​គោក​ឃ្លាង ទើប​ស្ត្រី​រូប​នេះ​ភ្ញាក់ខ្លួន​និង​ស្រឡាំងកាំង ព្រោះ​រូបភាព​រុំ​ស្កុ​ត​បិទ​មាត់​កូន​នោះ​ ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ ហើយ​ការ​ថត​ជា​វី​ដេ​អូ​នេះ​ មាន​រយៈពេល​ជាង​៦​ខែ​មក​ហើយ ។

ក្រោម​វត្តមាន​ទាំង​គ្រួសារ​តែ​ម្តង រួម​ទាំង​កូនស្រី​ម្នាក់​នោះ​ផង​ដែរ ​នៅ​ប៉ុស្តិ៍​នគរបាល ស្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ សុទ្ធ ធា​រី អាយុ​២៨​ឆ្នាំ ប្តី​ឈ្មោះ ឈឹ​ម វី​រៈ អាយុ​៣២​ឆ្នាំ ប្រកប​របរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានកូន​ចំនួន​២​នាក់ ប្រុស​អាយុ​៧​ឆ្នាំ ស្រី​អាយុ​១​ខួប​៦​ខែ ឈ្មោះ ផល លី​ណា ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា កាលពី​ជាង​៦​ខែ​មុន គ្រា​ដែល​កូនស្រី​គាត់អាយុ​ទើប​១​ខួប នាង​ជា​ក្មេង​រពឹស ខណៈ​ដែលក្រុម​គ្រួសារ​នៅ​ជុំ​គ្នា​ទាំងអស់​គ្នា ក៏​បាន​លេង​ជាមួយ​កូន​គាត់ ​ដោយ​យក​ស្កុ​តរុំ​មាត់​កូនស្រី​របស់​គាត់​នេះ​​លេង គឺ​មិនមែន​កូនប្រុស​ដូច​អ្នកលេង​បណ្តាញ​សង្គម​ឃើញ​នោះ​ទេ ។ ការ​យក
​ស្កុ​តរុំ​បិទ​មាត់​នោះ​ក្នុង​ចេតនា​លេង​ជាមួយ​កូន នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ​ជុំ​គ្នា​ទាំងអស់ ហើយ​ពេល​នោះ
​ប្អូន​ប្រុស​បង្កើត​ឈ្មោះ សុទ្ធ មុន្នី អាយុ​២៤​ឆ្នាំ បាន​យក​ទូរស័ព្ទ​របស់​គាត់​ម៉ាក​អាយ​ហ្វូ​ន​សេ​វែ​ន​ផ្លាស​មក​ថត​លេង និង​មិន​បាន​បង្ហោះ​ហ្វេ​សប៊ុ​ក​ទៅ​ណា​ដែរ ។

ស្ត្រី​ជា​ម្តាយ​រៀបរាប់​ទៀត​ថា ប៉ុន្តែ​ប្រមាណជា​កន្លះ​ខែ​ក្រោយមក ប្អូនប្រុស​ដែល​ជា​អ្នក​ថតរូប​ភាព​នោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​បោក​ក្បាល​រហូត​ដល់​សន្លប់ បាត់បង់​ទាំង​លុយកាក់ បាត់​ទាំង​ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង​របស់​គាត់នោះ​ទៀត​ផង ទើប​មានការ​បែកធ្លាយ​វី​ដេ​អូ​នេះ ។ ប្រភព​ដដែល​បន្ត​ទៀតថា ​អស់រយៈ​ពេល​​​ជាង​៦​ខែ​មក​ហើយ ទើបតែ​២​ទៅ​៣​ថ្ងៃនេះ ស្រាប់តែ​បែកធ្លាយ​រូប ​ដែល​គាត់​យក​ស្កុ​តរុំ​មាត់កូន​នោះ ត្រូវ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ព្រោងព្រាត​ថែម​ទាំង​មាន​មតិ​រិះគន់​ផង រហូត​មក​ដល់​ព្រលប់​ថ្ងៃ​ទី​១១​ខែតុលា នគរបាល​ប៉ុស្តិ៍​បាន​ទៅ​តាម​ហៅ​គាត់​ដល់​ផ្ទះ សួរនាំ​ពី​រូបភាព​ខាងលើ ទើប​ភ្ញាក់ខ្លួន​ព្រើត ព្រោះ
​មិន​នឹក​ស្មានថា រូបភាព​តាំងពី​ជាង​៦​ខែ​មុន ក្រោយ​ពី​បាត់​ទូរស័ព្ទ ទើប​មក​បែកធ្លាយ ។

តាម​ស្ត្រី​ឈ្មោះ ហួ​ន នឿ​ន អាយុ​៥៨​ឆ្នាំ ដែល​ជា​ម្តាយបង្កើត​របស់​ស្ត្រី​ខាងលើ សព្វថ្ងៃរស់នៅ​ជាមួយ​គ្នា បាន​ឲ្យ​ដឹង​ថា ពេល​កូនស្រី​លេង​រុំ​ស្កុ​តមាត់​ចៅ ហើយ​កូនប្រុស​គាត់​ម្នាក់​ទៀត​ថត​លេង​នោះ គឺ​រូប​គាត់​និង​ក្រុម​គ្រួសារ​នៅ​ជុំ​គ្នា​ទាំងអស់ ហើយ​សកម្មភាព​នេះ​ មិនមែន​ម្តាយធ្វើ​ទារុណកម្ម​កូន​ទេ គាត់​ហ៊ាន​អះអាង​ចំពោះ
មុខ​សមត្ថកិច្ច ។

ដោយ​មាន​មតិ​រិះគន់​ច្រើន​ក្នុង​បណ្តាញ​សង្គម ទៅ​តាម​រូបភាព​ដែល​មិនមែន​ជា​ការ​ពិត​ ត្រូវ​បានគេ​បង្ហោះ​នោះ ទោះជា​សាមីខ្លួន​រួម​ទាំង​ក្រុម​គ្រួសារ​អះអាង​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ក្តី ក៏ស្ត្រី​ខាងលើ​បាន​សម្តែង​នូវ​ការ​សូមទោស​ជា​សាធារ​ណៈ ហើយ​សមត្ថកិច្ច​ក៏​មិន​បាន​ឃាត់ខ្លួន​អ្វី​ដែរ ។ ក្រោយ​ពី​ការ​សុំ​ទោស​រួច ក៏​បាន​អនុ​ញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ៕ ​

អត្ថបទសរសេរ ដោយ