ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប​្បន្ន… ដូចគ្មានអ្វីដែលកាចសាហា.វ​​ជាង​មនុស្សសោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ តុលា មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់​ថ្ងៃ​ទី​១២ តុលា មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង ស្ថិត​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ដោយ​ជន​មិន​ស្គាល់​មុខ​បាន​វាយ​សម្លាប់​បុរស​ម្នាក់​ជា​កម្មករ​ឡឥដ្ឋ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ត្រូវ​គេ​ស្គាល់ឈ្មោះ រៀម បូ​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​​កម្ម​ករ​ឡឥដ្ឋ មានស្រុក​កំណើត​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល បច្ចុប្បន្ន ស្នាក់​នៅ​ក្នុង​ឡ
ឥដ្ឋ​ព្រះអាទិត្យ​២ ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

បើ​តាម​សមត្ត​កិច្ច​មូលដ្ឋាន​ថា ករណី​នេះ អាច​កើតឡើង​នៅ​ពេល​មេឃងងឹត​រកកល​ចង់​ភ្លៀង ។ ក្រោយមក​កម្លាំង​ប៉ុស្តិ៍​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​មនុស្ស​ម្នាក់​ត្រូវ​គេ​វាយ​សម្លាប់ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៨ ជិត​ស្ពាន​ព្រែក​តា​មា​ក់ ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ។ បន្ទាប់​ពី​ទទួល​បាន​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដោយ​មាន​ឃើញ​យុវជន​ម្នាក់ ត្រូវ​ឃាតករ​វាយ​សម្លាប់​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម ក៏​ធ្វើការ​ហ៊ុំ​ព័ទ្ធ និង​បាន​រាយការណ៍​ទៅ​ថ្នាក់លើ និង​បង្កើត​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ រហូត​ដល់​ម៉ោង​១០ និង​៤៥​នាទី​ថ្ងៃ​ដដែល ។

ករណី​នេះ ត្រូវ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​កំរិត​ធ្ងន់​ការិយាល័យ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​ផ្នែក​ជំនាញ​យុត្តិធម៌ ស្រុក កំពង់​ស្រាវជ្រាវ​ស៊ើបអង្កេត ស្វែងរក​ចាប់ខ្លួន​ជន​ជា​ឃាតករ ។

អត្ថបទសរសេរ ដោយ