ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វណ្ណ ណា​ណា ចៅស្រី​យាយ ណា​ង កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​មិនធម្មតា​ក្នុង​កម្មវិធី The Voice Kids

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ពិតជា​មានការ​ភ្ញាក់ផ្អើល​ដែល​ឃើញ​វត្តមាន​បេក្ខភាព​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​កុមារី វណ្ណ ណា​ណា មាន​ឈាមជ័រ​សិល្បៈ​ដោយ​មាន​យាយ​ជាតា​រា​កំប្លែង ហើយ​ឪពុក​ជា​តារាចម្រៀង​មានឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ។ កាន់តែ​ធ្វើ​បាន​ល្អ វណ្ណ…

​រាជធានី​ភ្នំពេញ ៖ ពិតជា​មានការ​ភ្ញាក់ផ្អើល​ដែល​ឃើញ​វត្តមាន​បេក្ខភាព​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​កុមារី វណ្ណ ណា​ណា មាន​ឈាមជ័រ​សិល្បៈ​ដោយ​មាន​យាយ​ជាតា​រា​កំប្លែង ហើយ​ឪពុក​ជា​តារាចម្រៀង​មានឈ្មោះ​ក្នុង​វិស័យ​សិល្បៈ ។ កាន់តែ​ធ្វើ​បាន​ល្អ វណ្ណ ណា​ណា ឆ្លង​ផុត​វគ្គ​សំខាន់​ៗ​រហូត​គ្រូបង្វឹក សួ​ស វី​ហ្សា សម្រេច​យក​ឲ្យ​ចូល​ទៅ​កាន់​វគ្គ Live Show ក្រោយ​ដឹង​ពី​ទេព​កោសល្យ​ភាព​ឆ្លាត​វៃ ។​

​បេ​ក្ខ​នារី​ឈ្មោះ វណ្ណ ណា​ណា អាយុ១៤ឆ្នាំ គឺជា​កូនស្រី​បង្កើត​របស់​តារាចម្រៀង​លោក វ​ណ្ណា ស័​ក្ដ និង​ជា​ចៅស្រី​បង្កើត​របស់​លោកយាយ ណ​យ សំណាង ដែល​ជាតា​រា​កំប្លែង​ល្បីឈ្មោះ​បាន​ធ្វើ​អោយ​ម្នាក់​ៗ​កាន់តែ​មានការ​ចាប់អារម្មណ៍​ចំពោះ​បេ​ក្ខ​នារី​វ័យក្មេង​រូប​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​ត្រូវ​គេ​ដឹង​ថា មាន​សមត្ថភាព​សំឡេង​មិនធម្មតា​ផង​នោះ ។​

​បទ​ចម្រៀង​របស់​នាង​ត្រូវ​គេ​ចែកចាយ​កាន់តែ​ខ្លាំង ដែល​ធ្វើ​អោយ​នាង​ត្រូវ​បាន​គេ​មើលឃើញ​ថា​ទទួល​បាន​ប្រជាប្រិយភាព និង​ល្បី​រួច​ស្រេច​ទៅ​ហើយ​ក្នុង​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​២ ដោយសារ​តែ​មាន​ជីដូន និង​ឪពុក សុទ្ធតែ​ជា​អ្នកសិល្បៈ​ល្បីឈ្មោះ ។​

​ចម្រៀង​មួយ​បទ​របស់​នាង​ក្រោម​ចំណងជើង​ថា «​បឹង​ហ្គា​វ៉ា​ន់​សូ​ឡូ​» ត្រូវ​គេ​ឃើញ​ចែកចាយ​យ៉ាង​គួរ​អោយ​ចាប់អារម្មណ៍​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​តែ​ម្ដង ហើយ​អាច​ឲ្យ​គណៈ​ក​ម្មា​ការ​ទាំង​៣​ចុច​យក​ដោយ​នាង​តូច​ជ្រើស​យក​គ្រូបង្វឹក​(Coach) សួ​ស វី​ហ្សា ជា​កូនក្រុម ។​

​នាង​ត្រូវ​គេ​ប៉ាន់​ស្មានថា នឹង​ខ្លាំង​ក្នុង​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​២​នេះ ជា​ពិសេស​នៅ​ពេល​ដែល​នាង​ចាប់ផ្ដើម​ផ្ទុះ​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​ដោយ​មិន​ប្រើ​រយៈពេល​វែង ព្រោះតែ​មាន​សមត្ថភាព ហើយ​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ភ្លាម​ៗ​ព្រោះតែ​ចំហាយ​ជីដូន និង​ឪពុក ។​

​មួយ​បទ «​បឹង​ហ្គា​វ៉ា​ន់​សូ​ឡូ​» របស់​នាង ទទួល​បានការ​សរសើរ​យ៉ាង​ខ្លាំង​ដ្បិតថា នៅ​មិន​ទាន់​ដឹង​ថា តើ​នាង​នឹង​មាន​វាសនា​គ្រង​ពាន​លំដាប់​ពិភពលោក​នេះ ឬ​ក៏​អត់ ។ គ្រាន់តែ​ជុំ​ទី​២​ប្រកួត​ច្រៀង​៣​នាក់​ហើយ សួ​ស វី​ហ្សា ជ្រើសរើស​យក​ទៅ​កាន់​វគ្គ​បន្ត​ជា​វគ្គ​ផ្សាយ​ផ្ទាល់ វណ្ណ ណា​ណា យំ​បង្ហូរទឹកភ្នែក​មិន​នឹក​ស្មាន​ដល់ រីឯ​យាយ ណា​ង និង​ម្តាយ ណា​ណា សាច់ញាតិ​ទៀត​ក៏​យំ​រំភើប​ចង់​ហោះ ។​

​គេ​កំពុង​តាមដាន​ថា តើ​គ្រាប់ពូជ​អ្នកសិល្បៈ​នេះ​ធ្វើ​បាន​ល្អ​បែប​ណា​ទៀត​ពេល​ប៉ះ​ជើង​ខ្លាំង​ឯ​ទៀត ។ តោះ​ទស្សនាការ​ប្រឡង​វគ្គ​ដំបូង​របស់ ណា​ណា ដែល​ទាក់ទាញ​រហូត​ចុច​បូ​តុង​៣​កៅអី ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ