ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បដិសេធ​មិន​ឲ្យ​ឪពុក និង​កូន​ជនជាតិ​កូរ៉េ​២​នាក់​នៅ​ក្រៅ​ឃុំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​បដិសេធ​មិន​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​កូន​នៅ​ក្រៅ​ឃុំ​នោះ​ទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង ករណី​ឆបោក និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់សាច់​ប្រាក់​ជាង​៧​លាន​ដុល្លារ​។…

រាជធានី​ភ្នំពេញ ៖ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​សម្រេច​បដិសេធ​មិន​ឲ្យ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក​កូន​នៅ​ក្រៅ​ឃុំ​នោះ​ទេ ដែល​ជាប់​ពាក់ព័ន្ធ​នឹង ករណី​ឆបោក និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់សាច់​ប្រាក់​ជាង​៧​លាន​ដុល្លារ​។ សភា​ស៊ើបសួរ​នេះ ដឹកនាំ​ដោយ លោក ឃុន លាង​ម៉េ​ង ការ​សម្រេច​នេះ​ដោយ​សម្អាង​ហេតុ​ថា សំណុំរឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង នីតិវិធី​ស៊ើបសួរ​របស់​តុលាការ​ថ្នាក់​ក្រោម ហើយ​ព្យួរ​សន​កម្ម​មាន​ទំហំ​ធំ​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ជន ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ​ឡើយ​។ សូម​បញ្ជាក់​ថា ក្នុង​នីតិវិធី​សវនាការ​របស់​សភា​ស៊ើបសួរ​នៃ សាលាឧទ្ធរណ៍​នេះ គឺ​មិន​មាន​វត្តមាន​របស់​ជនជាប់ចោទ​ទាំង​២​នាក់​នោះ​ទេ​។

កាលពី​ល្ងាច​ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៨ កន្លង​ទៅ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​លើ​បុរស​ជនជាតិ​កូរ៉េ​២​នាក់ ជា​ឪពុក និង​កូន​ពី​បទ​ឆបោក និង​បទ​លួច ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ទិញ​រថយន្ត​ការពារ​គ្រាប់ និង​លួច​លុយ​ក្រុមហ៊ុន​ចិន​ជាង​៧​លាន​ដុល្លារ​។ ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ក៏​ត្រូវ​បាន​លោក យិ​ន សា​រឿ​ន ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ ជា​បណ្តោះអាសន្ន​។ សូម​បញ្ជាក់​ផង​ដែរ​ថា កង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចាប់​បញ្ជូន​ខ្លួន បុរស​ជនជាតិ​កូរ៉េ​២​នាក់​ឪពុក និង​កូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់សាច់​ប្រាក់​ជាង ៧​លាន​ដុល្លារ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១.​ឈ្មោះ ចូ ស៊ូ​ពិន cho sopin ភេទ​ប្រស អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313 ទី​២.​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd មាន​អ​សយ​ដ្ឋា​ន​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​អយ្យការ​អម​សាលាដំបូង បាន​ឲ្យ​ង​ដឹ​ថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជនជាតិ​កូរ៉េ​ពី​បទ​ឆបោក មាន​ទឹកប្រាក់​ចំនួន ២៩២.០៤៥​ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច មាន​ទឹកប្រាក់​ចំនួន ៧.២០៥.៨៨២ ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​៕

កែសម្រួលដោយ