ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ទាស់​ពាក្យ​សម្តី​ពេល​លេងបៀ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​១២ តុលា ២០១៨​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន…

ខេត្តកណ្តាល ៖ លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​១២ តុលា ២០១៨​នេះ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​ម្នាក់​ដែល​បាន​វាយ​ជន​រង​គ្រោះ ដោយ​ទាស់​ពាក្យ សម្តី ពេល​លេងបៀ​ជាមួយ​គ្នា ដែល​ប្រព្រឹត្ត​នៅ​ភូមិ​គោក​ព្រីង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៨ តាម​មាត្រ​២១៧ នៃ​ក្រមព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ “​ហិង្សា​ដោយ​ចេតនា​”​។

ជន​ត្រូវ​ចោទ​មានឈ្មោះ យី ផា​ន់​នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​គោក​ព្រីង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​រត់​រ៉ឺ​ម៉ក​កង់​បី​។ ជន​រង​គ្រោះ​ឈ្មោះ វ៉​ន សំណាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូម​គោក​ព្រីង ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កម្មក​សំណង់​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​កើត ហេតុ​ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​បាន​លេងបៀ​ជាមួយ​គ្នា ហើយ​ក៏​បាន​ទាក់​ពាក្យ សម្តី​គ្នា ជនសង្ស័យ​ក៏​បាន​យក​កំប៉ុង​សា​ម៉ូ​រ៉ៃ​រក​វាយ​ក្បាល​ជន​រង​គ្រោះ រួច​ក៏​ឈប់​លេង​វិល​ត្រឡប់​ទៅ​ផ្ទះ រៀងខ្លួន​។

លុះដល់​វេលា​ម៉ោង​កើតហេតុ ជនសង្ស័យ​ក៏​បាន​ដើរទៅ​ផ្ទះ​ជន​រង​គ្រោះ​បបួល​ជន​រង​គ្រោះ វាយ​គ្នា​មួយ​ស្មើដោយ​ជនសង្ស័យ​នាំ​ជន​រង​គ្រោះ​ទៅ ផ្ទះ​មេ​ភូមិ​ផ្តិត​មេដៃ​ដឹង​ឮ​មិន​មាន​អ្នក​ណា​ប្ដឹង​គ្នា​ទេ​។ នៅ​ពេល​អ្នក​ទាំង​ពីរ​បាន​នាំ​គ្នា​ដើរមក​ផ្ទះ​មេ​ភូមិ ដើរ​បាន​ពាក់​កណ្តាលផ្លូវ ជនសង្ស័យ​ក៏​យក​ខ្សែក្រវាត់​វាយ ទៅ​លើ​ជន​រង​គ្រោះ​បែកក្បាល​។ រួច​ជន​រង​គ្រោះ​ក៏​បាន​ច្រាន​ជន សង្ស័យ​ដួល ហើយ​ឈ្មោះ នៅ ត្រូវជា​ឪពុកក្មេក​ជនសង្ស័យ​ក៏ ចាប់​ជន​រង​គ្រោះ​។ ជនសង្ស័យ​ក៏​វាយ​ជន​រង​គ្រោះ​មួយ​ខ្សែក្រវាត់​ទៀត​។ ក្រោយមក​ជន​រង​គ្រោះ​មក​ប្រាប់​លោកនាយ​ប៉ុស្តិ៍​ផ្ទាល់មាត់​និង​ដាក់​ពាក្យ​ប្តឹង​សម្ថ​កិច្ច​ក៍​ហៅ​ជនសង្ស័យ​មក សាកសួរ​និង​បន្ត​មក​អធិការដ្ឋាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ