ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​មួយ​ថ្ងៃ កើត​ឡើ​១២​លើក​ស្លា.ប់​៩​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ កើត​ឡើ​១២​លើក​(​យប់​៤​លើក​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ កើត​ឡើ​១២​លើក​(​យប់​៤​លើក​) ស្លាប់​៩​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១១​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​ម្នាក់​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​៥​លើក ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​,​ស្រវឹង​១​លើក ស្លាប់​២​នាក់​,​ប្រជែង​១​លើក​ស្លាប់​១​នាក់​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​។ សរុប​ស្លាប់​៩​នាក់​៖ ម៉ូត​៧​នាក់​(​មិន​ពាក់មួក​៥​នាក់​) កង់​ម្នាក់​,​ថ្មើរជើង​ម្នាក់​។

គ្រោះថ្នាក់​ប៉ះទង្គិច​៖ ម៉ូតូ​នឹង​ម៉ូតូ​៣​លើក ស្លាប់​៣​នាក់​, ម៉ូតូ នឹង​រថយន្ត​តូច​១​លើក ស្លាប់​១​នាក់​,​ម៉ូតូ​នឹង​រថយន្ត​ធំ​៣​លើក ស្លាប់​ម្នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​ម្នាក់​,​ម៉ូតូ​នឹង​ផ្សេង​ៗ២​លើក ស្លាប់​២​នាក់​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​រថយន្ត​តូច​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២០​គ្រឿង ក្នុង​នោះ​មាន​៖ ម៉ូតូ​១១​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​កង់​២​គ្រឿង​,​ថ្មើរជើង​ម្នាក់​។ យានយន្ត​បង្កហេតុ​៖ ម៉ូតូ​៧​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​១​លើក​,​កង់​១​គ្រឿង​។ គ្រោះ​ថ្នាក់លើ​ផ្លូវ​៖ ផ្លូវជាតិ ៦​លើក ,​ផ្លូវ​ខេត្ត ៤​លើក​,​ផ្លូវលំ ២​លើក​។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន​៖ ខេត្តបន្ទាយមានជ័យ​២​លើក ស្លាប់​២​នាក់​,​កំពត​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​,​កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​ស្រី​២​នាក់​, ត្បូងឃ្មុំ​១​លើក ស្លាប់​២​នាក់​,​សៀមរាប​១​លើក ស្លាប់​ម្នាក់​,​បាត់ដំបង​២​លើក ស្លាប់​ម្នាក់ របួស​២​នាក់ និង​ខេត្ត​មណ្ឌល​គី​រី​១​លើក ស្លាប់​ស្រី​ម្នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨៖

មធ្យោបាយ​ចូល​គោលដៅ​៤.៣៩៤​គ្រឿង​(​ម៉ូតូ​៦៥%), មធ្យោបាយ​ល្មើស​៦៥៧​គ្រឿង (​ម៉ូតូ​៨៩%), អប់រំ​៣១៤​គ្រឿង (​ម៉ូតូ​១៧%), មធ្យោបាយ​ពិន័យ​៣៤៣​គ្រឿង (​ម៉ូតូ​៩៩%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ៖ បាន​ចុះ​អនុវត្ត​ចំនួន​៣៦​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១.៧៧០​គ្រឿង​, អប់រំ​១១២​គ្រឿង​, ពិន័យ​ចំនួន​សរុប​៣២៩​គ្រឿង (​មួក​២៧៤​គ្រ​,​កញ្ចក់​៤៦​គ្រ​,​ស្រវឹង​០​គ្រ​,​ផ្សេង​ៗ៩​គ្រ​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ