ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ តុលា ២០១៨ លោក សាយ ស​ម្ជ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១២ តុលា ២០១៨ លោក សាយ ស​ម្ជ​ស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជន​ស​ង្ស​យ័​ដែល​លួច​សម្ងំ​ពួន​កាប់ ជន​រង​គ្រោះ​នៅ​ក្រោមផ្ទះ​បណ្ដាល​ឲ្យ​របួសធ្ងន់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ “​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​” ដែល​ប្រព្រឹត្ត​នៅ ភូមិ​ចុង​កោះធំ ឃុំ កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល នា​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​។

ជន​ត្រូវ​ចោទ​មានឈ្មោះ ឈ​ន ឈី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ ជន​រង​គ្រោះ​ឈ្មោះ កុយ ថេ​ប ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ចុង​កោះធំ ឃុំ​កោះធំ​(​ក​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​ទិញ​អេ​ត​ចាយ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ជន​រង​គ្រោះ​នៅ​លើ​ផ្ទះ ហើយ​បានឮ​សំឡេង​ឆ្កែ​ព្រុះ​ក៏​ចុះ ពីលើ​ផ្ទះ​មក​ចុច​ពិល​រក​មើល ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ពួន​សម្ងំ​នៅ​ក្រោម​គ្រែ​(​ក្រោមផ្ទះ​)​។

ពេល​នោះ​ជន​រង​គ្រោះ​ដើរ​សំដៅ​ទៅ​មើល​មុខ​ជនសង្ស័យ តែ​ត្រូវ​បាន​ជនសង្ស័យ​យក​វត្ថុ​រឹង គប់​មក​លើ​ជន​រង​គ្រោះ​តែ​ពេល​នោះ​ជន​រង​គ្រោះ​គេច​ផុត ហើយ​ជនសង្ស័យ​បាន​រត់​ចេញពី​ក្រោម​គ្រែ ហើយ​ជន​រង​គ្រោះ​ក៏​បាន​យក​ពូថៅ​របស់​ខ្លួន​ដេញ​តាម​ទាន់​ហើយ​បាន​វាយ​ប្រតាយប្រតប​គ្នា ជន​រង​គ្រោះ​ក៏​បាន​ដួល ហើយ​ជនសង្ស័យ​ដណ្ដើម​ពូថៅ​បាន ក៏​វាយ​ក្បាល​បណ្ដាល​ឲ្យ​បែកក្បាល ដេរ​ចំនួន​១៧ ថ្នេរ​។

ក្រោយមក​ជន​រង​គ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្ដិ៍ តាម​រយៈ​ទូរស័ព្ទ ក្រោយ​ពី​បាន​ទ​ទូល​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ភ្លាម សមត្ថកិច្ច​ប៉ុស្ដិ៍​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​បញ្ជូន​មក​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគ​បាល ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ