ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​បែកគំនិត​នៅ​អាយុ​៧​ឆ្នាំ មិនធម្មតា​ទេ​!!!

5 ឆ្នាំ មុន

ប៉េ​រូ​៖ «​ហេតុតែ​ចង់​ឲ្យ​ក្មេង​ៗ​គ្នា​ឯង​ចេះ​សន្សំ​លុយ ក៏​សម្រេចចិត្ត​យកឈ្នះ​គំនិត​មនុស្ស​ចាស់ ទៅ​បើក​ធនាគារ​មួយ​ដោយ​ខ្លួនឯង​នៅ​អាយុ​៧​ឆ្នាំ​។​» តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បើក​ធនាគារ​មួយ​ដោយ​ខ្លួនឯង​នៅ​អាយុ​៧​ឆ្នាំ ដែល​ពេល​នេះ​មាន​អតិថិជន​ជាង​២០០០​នាក់…

ប៉េ​រូ​៖ «​ហេតុតែ​ចង់​ឲ្យ​ក្មេង​ៗ​គ្នា​ឯង​ចេះ​សន្សំ​លុយ ក៏​សម្រេចចិត្ត​យកឈ្នះ​គំនិត​មនុស្ស​ចាស់ ទៅ​បើក​ធនាគារ​មួយ​ដោយ​ខ្លួនឯង​នៅ​អាយុ​៧​ឆ្នាំ​។​»

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បើក​ធនាគារ​មួយ​ដោយ​ខ្លួនឯង​នៅ​អាយុ​៧​ឆ្នាំ ដែល​ពេល​នេះ​មាន​អតិថិជន​ជាង​២០០០​នាក់ និង​សេវា​ហិរញ្ញ​វត្ថុ​ជា​ច្រើន​។

ក្មេង​ប្រុស​ជនជាតិ​ប៉េ​រូ Jose Adolfo Quisocala Condori សម្រេចចិត្ត​បើក​ធនាគារ​សម្រាប់​ក្មេង​ៗ​គ្នា​ឯង​កាលពី​៦​ឆ្នាំ​មុន ដោយសារ​តែ​ឃើញ​ក្មេង​ៗ​គ្នា​ឯង​ចាយ​លុយ​អត់​ប្រយោជន៍​លើ​ស្ករ​គ្រាប់ និង​របស់​លេង​។ បើ​ទោះបីជា​នៅ​ក្មេង​ក៏​ដោយ Jose យល់​ច្បាស់​ថា ការ​សន្សំ​លុយ​គឺជា​វិធី​ល្អ​សម្រាប់​មនុស្ស​ធំ​ក្នុង​ការ​បញ្ជៀ​ស​ពី​បញ្ហា​ថវិកា​នៅ​ថ្ងៃ​មុខ​។ គេ​ក៏​ចង់​ឲ្យ​ក្មេង​ៗ​ចេះ​ប្រើ​វិធី​នេះ​ដូច​គ្នា​។

កាលពី​នៅ​អាយុ​៧​ឆ្នាំ Jose បាន​និយាយ​រឿង​នេះ​ប្រាប់​គ្រូ​របស់​គេ​ដែរ តែ​ត្រូវ​បាន​គ្រូ​ជំទាស់ ហើយ​ប្រាប់​ថា ក្មេង​អាយុ​ប៉ុន​នេះ​មិន​អាច​គ្រប់គ្រង​ការងារ​ហ្នឹង​បាន​ទេ​។ ពេល​នេះ Jose បាន​ធ្វើ​ឲ្យ​គ្រូ និង​មនុស្ស​ចាស់​ផ្សេង​ទៀត​និយាយ​មិន​ចេញ​។

ម្ចាស់​ធនាគារ​វ័យក្មេង Jose បាន​បង្កើត​ជា​ធនាគារ Bertselana Student Bank ជា​លើក​ដំបូង​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​នាទី​ក្រុង Arequipa ក្នុង​ឆ្នាំ​២០១២​។ អតិថិជន​របស់​គេ​ត្រូវ​តែ​ជា​ក្មេង​ៗ ហើយ​តម្រូវ​ឲ្យ​យក​អេ​ត​ចាយ (​ក្រដាស ឬ ប្លា​ស្ទិ​ក​) មក​ដាក់​តម្កល់​យ៉ាង​ហោច​ណាស់​៥​គីឡូក្រាម ហើយ​ត្រូវ​យក​អេ​ត​ចាយ​មក​ដាក់​យ៉ាង​ហោច​ណាស់​១​គីឡូក្រាម​ជា​រៀង​រាល់​ខែ ដើម្បី​រក្សា​សមាជិកភាព​។ ពួក​គេ​តម្រូវ​ឲ្យ​កំណត់​គោលដៅ​នៃ​ការ​សន្សំ​។ពេល​ណា​គោលដៅ​សន្សំ​របស់​ពួក​គេ​បាន​សម្រេច ទើប​ពួក​គេ​អាច​ដក​ប្រាក់​បាន​។

នៅ​ចន្លោះ​ឆ្នាំ​២០១២ និង​២០១៣ ធនាគារ Bertselana Student Bank បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​ធនាគារ​ធំ​មួយ​នៅ​ក្នុង​ប្រទេស តែ​មិន​បាន​ជោគជ័យ Jose ក៏​សម្រេចចិត្ត​ធ្វើ​បន្ត​ម្នាក់ឯង​។ មក​ដល់​សព្វ​ថ្ងៃនេះ គេ​មាន​អតិថិជន​ចំនួន​ជាង​២០០០​នាក់ ដែល​សុទ្ធតែ​ក្មេង​ៗ​អាយុ​ពី​១០​ឆ្នាំ​ដល់​១៨​ឆ្នាំ ហើយ​មាន​សេវា​ធនាគារ​ជា​ច្រើន​ដូច​ជា សេវា​កម្ចី សេវា​វិនិយោគ​ដើមទុន សេវា​មីក្រូ​ធានា​រ៉ាប់រង និង​សេវា​បង្រៀន​ពី​ហិរញ្ញវត្ថុ​។ Jose ជឿជាក់​ថា វប្បធម៌​ក្នុង​ការ​សន្សំ​ប្រាក់​ពី​វ័យក្មេង គឺជា​រូបមន្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​ប៉េ​រូ​ឲ្យ​កាន់តែ​រីក​ចម្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ