ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ប្រាប់​កងទ័ព​ឲ្យ​ចូលរួម​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើក​ឡើង​ថា កងទ័ព​ក្រៅពី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី គឺ​ត្រូវ​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​បន្ថែម​ទៀត ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថេ​រ​ភាព​សង្គម…

ខេត្តកំពង់ធំ ៖ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​បាន​លើក​ឡើង​ថា កងទ័ព​ក្រៅពី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី គឺ​ត្រូវ​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​បន្ថែម​ទៀត ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថេ​រ​ភាព​សង្គម និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​របស់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ដែល​ជា អំណោយ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា​ក្រៅពី​កាតព្វកិច្ច​ការពារ​បូរណភាព​ទឹកដី កង​យោធពលខេមរភូមិន្ទ នៅ​បាន​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ស្ថេ​រ​ភាព​សង្គម​បង្ការ​ទប់ស្កាត់​រាល់​អំពើ​ឧក្រិដ្ឋកម្ម​ចោរកម្ម អំពើ​ជួញដូរ​គ្រប់​ប្រភេទ​អំពើ​ភេរវកម្ម អំពើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ជា​ច្រើន​ទៀត ។

លោក​ថា​អ្វី​ជា​សំខាន់​ទៀត​នោះ គឺ​ត្រូវ​ការពារ និង​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​នូវ​ឧបាយកល ល្បិច​កល​នាំ​យក​បដិវត្តន៍​ពណ៌​របស់​បក្ស​ប្រឆាំង​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កាលពី​អាណត្តិ​ទី​៥​កន្លង​ទៅ​ក៏​ដូច​ជា ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​ផ្ទុយ​ទាំងស្រុង​ពី​រដ្ឋធម្មនុញ្ញ គោលការណ៍​ប្រជាធិបតេយ្យ​ពី​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ និង​នីតិរដ្ឋ ។ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ប្រាប់​កងទ័ព​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៦ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ និង​ជា​រាជរដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញពី​លទ្ធផល​ដ៏​ត្រចះត្រចង់ នៃ​ការ​បោះ​ឆ្នោត សកល​កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នោះ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៤ ដើម្បី​ធ្វើការ​កែទម្រង់​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​សំដៅ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ ។

លោក​ថា គោលនយោបាយ​នៃ​កំណែទម្រង់​នោះ​សំដៅ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ដែល​ជា​សរសៃឈាម​សម្រាប់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​គោលដៅ​នៃ​សកលភាវូបនីយ៍កម្ម​ក្នុង​សហគមន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រាប់​ទាំង​ការ​ប្រកាន់​យក និង​ការ​អនុវត្ត នូវ​របប​លទ្ធិ​ប្រជា​ធិ​ប​តិ​យ្យ សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស ការ​គោរពរ​និ​តិ​រដ្ឋ ការ​លើក​ស្ទួយ កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យ​មានកា​រវិ​វ​ឌ្ឍ​កើន​ឡើងជា​លំដាប់ ។ លោក ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា វិស័យ​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​វប្បធម៌​បាន នឹង​កំពុង​រក្សា​បាន​ស្ថេ​រ​ភាពរឹងមាំ ។

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៨ នេះ តាម​ការ​វាយតម្លៃ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏​ដូច​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​៧,​ភាគរយ ជាប់​ៗ​គ្នា ធ្វើ​ឲ្យ​អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​១១​ភាគរយ ហើយ GDP សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ម្នាក់​ទទួល​បាន​ជាង​១៥០០ ដុល្លារ ។ ទន្ទឹម​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាន់​យក​គោល​យោ​បាយ​សន្តិ​សហ​វិជ្ជមាន និង​អ​ព្យា​ក្រិត​ក្នុង​ការ​ទំនាក់ទំនង ការទូត​របស់​កម្ពុជា ជាមួយ និង​បណ្តា​ប្រទេស​លើ​ពិភពលោក ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​កង​យោធពលខេមរភូមិន្ទ កំពុង​តែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​ផែនការ កែទម្រង់​របស់​ខ្លួន​ជា​បណ្តើរ​ៗ ដោយ​ផ្អែក​លើ​ច្បាប់​ពីរ​ជា​មូលដ្ឋាន គឺ​ច្បាប់​កាតព្វកិច្ច​យោធា និង​ច្បាប់​សោ​ធ​និវត្តន៍ ។ ប៉ុន្តែ​លោក​ថា លទ្ធផល​នៃ​ការ​កែទម្រង់​នៅ​ពេល​នេះ​នៅ​មាន​ភាព​លំបាក​ខ្វះខាត និង​មាន​ចន្លោះ​ប្រហោង​ខ្លះ​ៗ​ដែល​ជា​ប្រការ​មិន​អាច​ចៀស​បាន​នៃ​ដំណើរ​កំណែទម្រង់ ។

យ៉ាងណា​ក៏​ដោយ​លោក​រំពឹង​ថា ជា​បន្តបន្ទាប់​ការងារ​កែទម្រង់​នេះ​នឹង​ទទួល​បាន​ជោគជ័យ តាម​រយៈ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ការ​បញ្ជ្រាប​នាយទាហាន​វ័យក្មេង​ដែល​មានចំណេះ​ដឹង​ជ្រៅជ្រះ និង​កាយសម្បទា​មាំមួន ព្រម​ជាមួយនឹង​ការ​ពង្រីក ចំណេះដឹង​ខាង​វិជ្ជាជីវៈ​គ្រប់​ជំនាញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ