ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមគ្គីការពារ-បទសោទិនវិសាល-ស្មូតបែបពិលាភ

13 ឆ្នាំ មុន

១-បានកើតមកជាពលរដ្ឋខ្មែរ តាំងចិត្តព្យាយាមស្រឡាញ់ស្រែ
កេរពីដូនតានិងពុកម៉ែ មិនត្រូវគេចកែសាវាឡើយ។

១-បានកើតមកជាពលរដ្ឋខ្មែរ                តាំងចិត្តព្យាយាមស្រឡាញ់ស្រែ
កេរពីដូនតានិងពុកម៉ែ                         មិនត្រូវគេចកែសាវាឡើយ។

២-ទោះក្ររឺមានសំណាងហើយ             ពេញរូបពេញរាងណាត្រាណត្រើយ
 ត្រូវចេះជួយគ្នាកុំតោះតើយ                 យ៉ាងណាក៏ដោយគួរខិតខំ។

៣-ចំណេះវិជ្ជារៀនសន្សំ                  រៀនចេះមិនចាំក៏បង្ខំ
ការងារធ្ងន់ស្រាលត្រូវលត់ដំ              មិនគួរសម្ងំយករួចខ្លួន។

៤-ឬកូនប្រុសស្រីកាន់ខ្ជាប់ខ្ជួន           សុភាពរឹងប៉ឹងហើយមាំមួន
ពីរបូកនឹងពីរពិតជាបួន                    សត្រូវរុកគួនត្រូវក្រោកឈរ។

៥-ចេះស្នេហាជាតិស្រុកវឹកវរ            ក្លាហានតស៊ូមិនភូតភរ
កុំភ្លើនពើងទ្រូងហើយជំហរ              ងំៗចូលមក៍សង្រ្គប់ឆី។

៦-ពូជខ្មែរសុភាពច្រើនប្រណី           បុព្វេល្វឹងល្វើយរដ្ឋបុរី
ចេះសាមគ្គីគ្នាយើងមិនក្រី             ការពារទឹកដីគង់វង្សអើយ។

បណ្តៅ៖អែកអង់ទ្រង់នាមតារា    មិនដែលយាត្រាស្មោះស្ម័គ្រចាំទី។

ដោយ   វ៉ា    ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា   កាណាដា  bunnyvar09@yahoo.cam