ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់ៗអស់​ទៅហើយ…នៅឱ្យ​ជាប់​ទាក់ទិន​រឿង​សហាយ​ស្មន់ទៀត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្ដី​ប្រពន្ធ​មួយគូ​​រៀប​ការ​ជាមួយ​គ្នា​តាម​ច្បាប់​ប្រពៃណី​ រហូត​បង្កើត​​កូន​ប្រុស​ស្រី​ពេញវ័យ​ ក​ម្លោះ​ក្រមុំ​អស់​ទៅ​ហើយ​ ប៉ុន្តែ​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ បាន​​កើតរឿង​រកាំរកូស​​គ្នា​មិន​ចេះ​ចប់​ចេះ​ហើយ​  ហើយត្រូវ​ខាង​ប្ដី​សម្រេចចិត្ត​សុំ​លែងលះ​គ្នា ​ប៉ុន្តែ​ខាង​ប្រពន្ធ​​បដិសេធន៍ ​​ហើយភាគី​ទាំង​ពីរ​ក៏​​បាន​ព្រមព្រៀង​​រស់នៅ​បែក​គ្នា​ជា​បណ្ដោះអាសន្ន​…

រាជធានី​ភ្នំពេញ​ ៖ ប្ដី​ប្រពន្ធ​មួយគូ​​រៀប​ការ​ជាមួយ​គ្នា​តាម​ច្បាប់​ប្រពៃណី​ រហូត​បង្កើត​​កូន​ប្រុស​ស្រី​ពេញវ័យ​
ក​ម្លោះ​ក្រមុំ​អស់​ទៅ​ហើយ​ ប៉ុន្តែ​រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ បាន​​កើតរឿង​រកាំរកូស​​គ្នា​មិន​ចេះ​ចប់​ចេះ​ហើយ​  ហើយត្រូវ​ខាង​ប្ដី​សម្រេចចិត្ត​សុំ​លែងលះ​គ្នា ​ប៉ុន្តែ​ខាង​ប្រពន្ធ​​បដិសេធន៍ ​​ហើយភាគី​ទាំង​ពីរ​ក៏​​បាន​ព្រមព្រៀង​​រស់នៅ​បែក​គ្នា​ជា​បណ្ដោះអាសន្ន​ ​​។

ក្រោយមក ស្ត្រីប្រពន្ធ​បាន​ទាក់ទង​ជាមួយ​ប្រុស​ថ្មី​ម្នាក់​ទៀត​ខណៈ​ដឹក​ដៃ​គ្នា​ចូល​ផ្ទះ​ជួល​ក្រេបទឹក​ឃ្មុំទាំង​ថ្ងៃ​ ក៏ត្រូវ​ប្ដី​តាម​ទាន់​និង​ប្ដឹង​នគរ​បាល​​ឃាត់ខ្លួន​ទាំង​២​នាក់​នាំ​ទៅ​​សាកសួរ​នៅ​ប៉ុស្ដិ៍ ។ ហេតុការណ៍នេះ ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២  តុលា​នេះ ស្ថិត​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​​ឱ្យ​​ដឹង​ថា ​ប្តី-ប្រពន្ធ និង​បុរសជាប់ចោទ​ជា​​ប្រុស​សហាយ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ និង​ទី​លំនៅ​នោះ​ឡើយ​ ។​ ក្រោយ​ពេល​ឃាត់ខ្លួន​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទាំង​៣​នាក់ ​តែ​​បុរស​ជា​ប្ដី​បាន​ធ្វើការ​តាមដានជា​​យូរ​មក​ហើយ​ ទំ​រាំ​​ទាន់​ប្រពន្ធ​កំពុង​ដេក​រួមរ័ក​ជាមួយ​ប្រុស​ផ្សេង​ទាំង​ថ្ងៃ​បែប​នេះ ដោយ​​គាត់​បាន​ទាមទារ​លែងលះ​ប្រពន្ធនេះ ។

​ប្រភព​ខាងលើ​​បន្ត​ថា ​​​បុរស​ជា​ប្តី​សុំ​ប្រពន្ធ​លែងលះ​គ្នា​ដែរ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម ទើប​ទ្រាំរស់នៅ​បែក​គ្នា​
​រយៈ​សិន​ ។​ ចំណែកប្រពន្ធ​​​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​ប្រុស​ផ្សេង​ ​ដោយ​មាន​សង្ស័យ ​ប្ដី​បាន​ចំណាយ​ពេល​តាមដាន រហូត​មក​ដល់​ថ្ងៃ​ទី​១២ ​តុលា​ នេះ ទើប​តាម​ទាន់​ជាក់ស្តែង ។

អត្ថបទសរសេរ ដោយ