ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ…ទើប​ធ្វើ​ផ្ទះ​អស់​​ជាង​3ម៉ឺន​​​ដុល្លារ​​ មិន​ទាន់​បាន​នៅ​ស្រួល​បួលផង​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទះថ្ម​ល្វែង​របស់​ចុងភៅ «​ប៉ាវ​ចាន់​ធី រស្មី​សុខា​» ស្ថិត​ក្នុងភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មិន​ទាន់​សាងសង់​រួច​១០០​ភាគរយ​ផង​នោះ ស្រាប់តែ​បាក់​ស្រុត​ផ្នែក​ខាងក្រោយ​មិន​អាច​រស់នៅ​កើត…

ខេត្តកំពង់ចាម ៖ ផ្ទះថ្ម​ល្វែង​របស់​ចុងភៅ «​ប៉ាវ​ចាន់​ធី រស្មី​សុខា​» ស្ថិត​ក្នុងភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម មិន​ទាន់​សាងសង់​រួច​១០០​ភាគរយ​ផង​នោះ ស្រាប់តែ​បាក់​ស្រុត​ផ្នែក​ខាងក្រោយ​មិន​អាច​រស់នៅ​កើត ហើយក្រុម​គ្រួសារ​ក៏​បាន​ចាកចេញ​ទៅ​រស់នៅ​ផ្ទះ​បងប្អូន​ជា​បណ្តោះអាសន្ន ព្រោះ​ខ្លាច​ផ្ទះ
រ​លំបាក់​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

លោក ហ៊ុន លឹ​ម​ហួរ អាយុ​៤៣​ឆ្នាំ បាន​ប្រាប់ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា​ ថា ក្រោយ​ពី​រៀប​ការ​រួច រូប​គាត់​បាន​មក​សាង​សង់ផ្ទះ​ឈើមួយ​ខ្នង ​ស្នាក់​នៅ​ក្នុង​ឃុំ​ខាងលើ​រហូត​ដល់​សព្វថ្ងៃដែល​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ ។ គាត់បាន​ប្រឹងប្រែង​រកស៊ី​លក់ដូរ និង​បាន​ធ្វើ​របង​បេតុង​នៅ​ក្រោយ​ផ្ទះ ដើម្បី​ការពារ​សុវត្ថិភាព​សម្រាប់គ្រួសារ​របស់​គាត់ ​ឯ​ច្រាំង​ទន្លេមេគង្គ​ក្រោយ​ផ្ទះ​មិន​ដែល​បាក់​ទេ​នា​ពេល​កន្លង​មក ។

លោក ហ៊ុន លឹ​ម​ហួរ បន្ត​ថា ក្រោយមកកង​វិស្វកម្ម​របស់​ក្រសួងការពារជាតិ បាន​កសាងស្ពានបេតុង​មួយ​ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​ពីត្រើយ​ក្រុង​កំពង់ចាម ទៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ។ រដូវវស្សា​ឆ្នាំ​២០១៨​នេះ នៅ​ក្រោយ​ផ្ទះ​គាត់ មាន​គ្រឿងចក្រ​របស់​ក្រុម​ធ្វើ​ស្ពាន​កោះ​ប៉ែន បាន​មក​ឈូស​ឆាយដី​ដើម្បី​ចាក់​ខឿន​ការពារ​កុំ​ឲ្យ​បាក់​ស្រុត ។ ប៉ុន្តែ​ក្រោយ​ពី​ទឹក​ស្រក​ទៅ​វិញ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា របង​បេតុង​ខាង ក្រោយ​ផ្ទះ​របស់​គាត់​បាន​ស្រុត​រង​ការ​ខូចខាត​ខ្លះ ក៏​ស្នើ​សុំ​ឲ្យ​ខាង​កង​វិស្វកម្ម​មក​ជួយ​សាងសង់​ផ្ទះ​ថ្មី​នេះ ដោយ​គាត់​បាន​រៀបចំ​ធ្វើ​ច្រាំង​ទន្លេ​ឡើង​វិញ​ផង​ដែរ ។

លោក ប៉ាវ ចាន់​ធី អាយុ​៥២​ឆ្នាំ ម្ចាស់​ចុងភៅយីហោ​«​ប៉ាវ ចាន់​ធី រស្មី​សុខា​» និយាយ​ថា គាត់បាន​រុះផ្ទះ​ឈើ​ហើយ​ខ្ចី​លុយ​ធនាគារឯកជន​ចំនួន​២​ម៉ឺន​ដុល្លារ ​រួម​នឹង​លុយ​ខ្លួនឯង​ជាង​១​មុ​ឺ​នដុល្លារ​ទៀត ​មក​សាងសង់​ផ្ទះថ្ម​មាន​ទំហំ​៥,៥០ម៉ែត្រ​គុណ​១០,៥០​ម៉ែត្រ ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨នេះ ខណៈ​ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ស្រក​ទៅ
វិញ​ស្រាប់តែ​បាក់​ស្រុត​របង​និង​ផ្ទះ ។ គាត់​សង្ស័យ​ថា អាច​មក​ពី​មានការ​ឈូស​ឆាយដីច្រាំង​នេះ ទើប​បណ្តាល​ឲ្យ​ផ្ទះ​គាត់​រង​ការ​ខូចខាត ហើយ​ក៏​សូម​ស្នើ​ឲ្យ​ខាង​កង​វិស្វកម្ម​ស្ថាបនា​ស្ពាន មេត្តា​ជួយ​ដោះស្រាយ​ក្នុង​កម្រិត​ណាមួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ផង ។

លោក​ឧត្តមសេនីយ៍ឯក គង់ អៀង នាយករង​នាយកដ្ឋាន​កង​វិស្វកម្ម​ក្រសួងការពារជាតិ មាន​ប្រសាសន៍​ថា នៅ​ពេល​ទឹកទន្លេ​មេគង្គ​ស្រក​ចុះបន្តិចទៀត រូប​លោក​នឹង​ទៅ​ពិនិត្យ​មើល​កន្លែងច្រាំង​ទន្លេ​នៅ​គល់​ស្ពាន​កោះ​ប៉ែន ដើម្បី​ឲ្យ​ដឹង​ថា តើ​មូលហេតុ​ខាងលើ​បណ្តាល​មក​ពី​អ្វី​ច្បាស់លាស់ ប្រសិនបើ​ច្រាំង​រង​ការ​ខូចខាត​នោះ​នឹង​ធ្វើការ​ជួសជុល​ឡើង​វិញ​ឲ្យ​បាន​រឹង​មាំ ៕

អត្ថបទសរសេរ ដោយ