ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវកាសយានិក​២​នាក់​រួច​ផុត​គ្រោះថ្នាក់​ក្រោយ​ចុះ​បន្ទាន់

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ អវកាសយានិក​អា​មេ​រិ​ក​លោក​ NICK HAGUE​ និង​អវកាសយានិក​រុ​ស្ស៊ី លោក ​ALEXEI OVTCHININE​ បាន​ចុះ​មក​កាន់​ផែនដី​វិញ​ដោយ​សុខ​សប្បាយ​កាលពី​ថ្ងៃ​ទី​១១​តុលា…

ប្រទេស​រុ​ស្ស៊ី ៖ អវកាសយានិក​អា​មេ​រិ​ក​លោក​ NICK HAGUE​ និង​អវកាសយានិក​រុ​ស្ស៊ី លោក ​ALEXEI OVTCHININE​ បាន​ចុះ​មក​កាន់​ផែនដី​វិញ​ដោយ​សុខ​សប្បាយ​កាលពី​ថ្ងៃ​ទី​១១​តុលា ក្រោយ​ការ​ខូច​ម៉ូ​ទ័​រ​មួយ​ក្នុង​ចំណោម​ម៉ូ​ទ័​រ​នៃ​យានអវកាស​SOYOUZ​ក្រោយ​ការ​បាញ់​បង្ហោះ​ចេញ​បន្តិច​។​ យាន​នេះ​ត្រូវ​ដឹក​អ្នក​ទាំង​២​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ISS​។

ក្នុង​ពេល​ហោះ​ចេញ​របស់​យានអវកាស​SOYOUZ MS-10 សភាពការណ៍​មិន​ប្រក្រតី​មួយ​បាន​កើត​មាន​។ ​ប្រព័ន្ធ​ជួយ​សង្គ្រោះ​របស់​យាន​នេះ​ក៏​បាន​ធ្វើ​សកម្មភាព ហើយ​យាន​បាន​ចុះ​បន្ទាន់​នៅ​កា​ហ្សា​ក់​ស្ថាន​។​ អវកាសយានិក​ទាំង​២​រូប​នៅ​រស់រាន​មានជីវិត​ហើយ​ការ​ទាក់ទង​ជាមួយ​ពួក​គេ​ត្រូវ​បាន​បង្កើត​ឡើង​។​ នេះ​ជា​ការ​អះអាង​របស់​ទី​ភ្នាក់​ងារ​អវកាស​រុ​ស្ស៊ី ROSKOSMOS​ក្នុង​សេចក្ដី​ប្រកាស​មួយ​។

តាម​ TWITTER​ អង្គការ​ NASA​ អា​មេ​រិ​ក​និយាយ​ថា បណ្ដា​ក្រុម​ជួយ​សង្គ្រោះ​បាន​លើក​គ្នា​ទៅ​កាន់​តំបន់​ចុះ​ចត​បន្ទាន់​នៃ​យាន​ SOYOUZ​ដែល​ដឹក​អវកាសយានិក​ទាំង​២​រូប​។​ចំណែក​ប្រភព​មួយ​ក្នុង​ផ្ទៃ​នៃ​ផ្នែក​អវកាស​រុ​ស្ស៊ីនិយាយ​ថា អវកាសយានិក​ទាំង​២​រូប​ពុំ​មាន​របួស​ឡើយ ក្រោយ​ការ​ខូច​ម៉ូ​ទ័​រ​មួយ​នៃ​យាន​SOYOUZ ដែល​ត្រូវ​បញ្ជូន​ពួក​គេ​ទៅ​កាន់​ស្ថានីយ​ISS​។

យាន​SOYOUZ ដែល​ត្រូវ​ដឹក​អ្នក​ទាំង​២​ទៅ​បំពេញបេសកកម្ម​រយៈពេល​៦​ខែ​នៅ​ក្នុង​ស្ថានីយ​ISS​ប​ជួប​ប្រទះ​ការ​ខូច​ម៉ា​ស៊ី​ន​មួយ ក្រោយ​ការ​ហោះ​ចេញ​ប្រមាណ​ជា​២​នាទី​។​ពេល​នោះ​លោក​ALEXEI OVTCHININE​មេបញ្ជាការ​របស់​យាន​បាន​ប្រកាស​ក្នុង​សំឡេង​​យ៉ាង​ស្ងប់​ថា​មាន​បញ្ហា​ពេល​យាន​ហោះ​ចេញ​បាន​២​នាទី​និង​៤៥​វិនាទី​។​លោក​ថា​មាន​បញ្ហា​ជាមួយ​ម៉ា​ស៊ី​ន​ប៉ុន្មាន​វិនាទី​ក្រោយ​យាន​បំបែក​ចេញពី​ជាន់​ទី​មួយ​នៃ​កាំជ្រួច។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ព្រះ​លោក​ជួយ​អ្នក​ទាំង​២​អាច​នៅ​រស់រាន​មានជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ