ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​នឹង​ប្រកាស​លុប​ចោល​ទោស​ប្រហារជីវិត

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​១១​ តុលា​ បាន​សម្រេច​លុប​ចោល​ទោស​​ប្រហារជីវិត ជា​ទោស​មួយ​ដែល​នាំ​ឲ្យ​មានការ​ប្រឆាំង​ជំទាស់​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​នោះ ដែល​មាន​អ្នកទោស​ជាង​១២០០​នាក់​ស្ថិត​ក្នុង​បន្ទប់​ឃុំឃាំង​រង់ចាំ​ការ​ប្រហារ​ជីវិត​។ រដ្ឋមន្ត្រី​គមនាគមន៍​ម៉ា​ឡេ​ស៊ី លោក​GOBIND SINGH…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​កាលពី​ថ្ងៃ​ទី​១១​ តុលា​ បាន​សម្រេច​លុប​ចោល​ទោស​​ប្រហារជីវិត ជា​ទោស​មួយ​ដែល​នាំ​ឲ្យ​មានការ​ប្រឆាំង​ជំទាស់​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​នោះ ដែល​មាន​អ្នកទោស​ជាង​១២០០​នាក់​ស្ថិត​ក្នុង​បន្ទប់​ឃុំឃាំង​រង់ចាំ​ការ​ប្រហារ​ជីវិត​។

រដ្ឋមន្ត្រី​គមនាគមន៍​ម៉ា​ឡេ​ស៊ី លោក​GOBIND SINGH DEO​ថ្លែង​ថា រដ្ឋាភិបាល​បាន​ព្រម​ព្រៀង​ដើម្បី​លុប​ចោល​ទោស​ប្រហារជីវិត​។ ​ខ្ញុំ​សង្ឃឹមថា​ច្បាប់​មួយ​នឹង​ត្រូវធ្វើ​វិសោធន​កម្ម​ក្នុង​ពេល​ឆាប់​ៗ​។

ទោស​ប្រហារជីវិត​ដោយ​ព្យូ​រក បច្ចុប្បន្ន​គ្រោង​ដោយ​ច្បាប់​ម៉ា​ឡេ​ស៊ី​មួយ​សម្រាប់​ពួក​អ្នក​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សម្លាប់​មនុស្ស​និង​ចាប់ពង្រត់ ពួក​អ្នក​កាន់​អាវុធ​ខុសច្បាប់​ព្រមទាំង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​។

រដ្ឋមន្ត្រី​រូប​នោះ​គូសបញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បាន​ជ្រើសរើស​យក​ការ​លុប​ចោល​ទោស​ប្រហារជីវិត មក​ពី​ការ​ប្រឆាំង​កាន់តែ​ខ្លាំង​របស់​ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ចំពោះ​ទោស​បែប​នេះ​។​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​នានា​ថា អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​លោក​LIEW VUI KEONG​គូសបញ្ជាក់​នា​ថ្ងៃ​ទី​១១​តុលា​ថា ការ​ពន្យារពេល​ប្រហារជីវិត​ពួក​អ្នកទោស​នឹង​ត្រូវ​អនុវត្ត​។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ទោស​ប្រហារជីវិត​ត្រូវ​ដាក់​ជូន​សភា​នា​ថ្ងៃ​ទី​១៥​តុលា​។​ក្នុង​ចំណោម​មនុស្ស​ដែល​ប្រឈម​មុខ​នឹង​ការ​ប្រហារជីវិត​មាន​ជា​ពិសេស​នារី​ជនជាតិ​អូស្ត្រាលី​ម្នាក់ លោកស្រី​MARIA ELVIRA PINTO EXPOSTO​អាយុ​៥៤​ឆ្នាំ​ដែល​ទទួល​ការ​កាត់ទោស​នៅ​សាលាឧទ្ធរណ៍​កាលពី​ខែឧសភា​ពី​បទ​រត់ពន្ធ​គ្រឿងញៀន​។

កាលពី​ខែមេសា ​ឆ្នាំ​២០១៧​ អង្គការ​លើកលែងទោស​អន្តរជាតិ​AMNESTY INTERNATIONAL​បាន​ចាត់​ចំណាត់ថ្នាក់​ម៉ា​ឡេ​ស៊ី ស្ថិត​ក្នុង​លំដាប់់​ទី​២​នៃ​បណ្ដា​ប្រទេស​ដែល​ប្រហារជីវិត​អ្នកទោស​ច្រើន​ជាងគេ​កាលពី​ឆ្នាំទៅ​មិ​ញ​។​រវាង​ឆ្នាំ​២០០៧​និង​២០១៧​បើ​តាម​កាសែត​NEW STRAITS TIMES​ថា មនុស្ស​៣៥​នាក់​ត្រូវ​ព្យួរ​ក​នៅ​ម៉ា​ឡេ​ស៊ី​។​គេ​រាប់​ឃើញ​អ្នកទោស​ប្រហារជីវិត​១២៦៧​នាក់​ស្ថិត​ក្នុង​កន្លែង​ឃុំឃាំង​អ្នកទោស​ប្រហារជីវិត​ក្នុង​ប្រទេស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ