ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា ៖ ​«​ហួសចិត្ត​អ្នក​ទើស សូ​ម្បី​សំពះ​បាតជើង​ស​ម្តេចក៏​ខុស​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង ​កែវ​ពេ​ជ្ជ​តា ​ហាក់​ត្រូវ​បាន​អ្នក​​ឃ្លាំមើល​បំណាំ​​មិន​លុះ​ឡើយ​ ឲ្យ​តែ​មាន​អ្វី​ឆ្គាំឆ្គង​ និង​ប្លែក​បន្តិច​យក​មក​ផុស​លើ​បណ្តាញ​សង្គម​ឲ្យ​​គេ​ដឹង​។ ​ដូច​ជា​ករណី​ថ្មី​នេះ​ បាន​កើតឡើង​បង្ក​ឲ្យ​អ្នក​នាង​ហួសចិត្ត​…

រាជ​ធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង ​កែវ​ពេ​ជ្ជ​តា ​ហាក់​ត្រូវ​បាន​អ្នក​​ឃ្លាំមើល​បំណាំ​​មិន​លុះ​ឡើយ​ ឲ្យ​តែ​មាន​អ្វី​ឆ្គាំឆ្គង​ និង​ប្លែក​បន្តិច​យក​មក​ផុស​លើ​បណ្តាញ​សង្គម​ឲ្យ​​គេ​ដឹង​។ ​ដូច​ជា​ករណី​ថ្មី​នេះ​ បាន​កើតឡើង​បង្ក​ឲ្យ​អ្នក​នាង​ហួសចិត្ត​ មិន​គួរ​ណា​លេច​ឡើង​មិន​សម​ទំនង ​គ្រាន់តែ​កាយវិការ​សំពះ​ថ្នាក់ដឹកនាំ​។

បន្ទាប់​ពី​មាន​បុគ្គល​មួយ​ចំនួន​តូច ដែល​បាន​យក​រូបថត​នៃ​ការ​អោន​សំពះ​សម្តេច​តេ​ជោ ហ៊ុន សែន របស់​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា ទៅ​បញ្ចេញ​ទស្សនៈ​ធ្វើការ​រិះគន់​នោះ ភ្លាម​ៗ​នេះ​សាមីខ្លួន​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រតិកម្ម​ឆ្លើយ​យ៉ាង​ចាស់ដៃ​លើ​សកម្មភាព​នៃ​ការ​រិះគន់​មួយ​នេះ​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​លើក​ឡើង​ថា សូម​អធ្យាស្រ័យ សុំ​ឆ្លើយ​មួយ​ណា​បងប្អូន សូម​មេត្តា​កុំ​ថា អី​ថា​វ៉ា​ន់ ព្រោះ​ខ្ញុំ​ដូច​ជា​ហួសចិត្ត​ពេក​ចំពោះ​មនុស្ស​ខ្លះ​ដែល​ដេក​ដើរ​ឈរ​អង្គុយ​ក៏​មិន​ភ្លេច​និយាយដើម​រិះគន់​ខ្ញុំ​ទាំង​មិន​សម​ហេតុផល​។ ចង់​សួរ​ថា បើ​ខ្ញុំ​ទៅ​សំពះ​បាតជើង​ឪ​ម៉ែ​អ្នក​នោះ​វិញ តើ​គេ​ថា​ អី​អោយ​ខ្ញុំ​អត់?

តារាចម្រៀង​ចាស់វស្សា​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​បន្ត​ថា អ្នកខ្លះ​ច្រណែន​នឹង​រូប​នេះ តែ​មិន​ហ៊ាន​ថា​ ខ្លួន​ច្រណែន​ទេ​ ធ្វើ​ជា​និយាយ​ផ្សេង​ពី​ចិត្ត​ទៅ​វិញ​។ កុំមក​សង្វេគ​យើង​អី គឺ​ឯង​ទេ​ ដែល​គួរ​អោយ​សង្វេគ​នោះ ព្រោះ​មួយ​ជាតិ​របស់​ឯង​គ្មាន​ថ្ងៃ​បាន​ក្បែរ​អ្នកមាន​បុណ្យ​ដូច​ជា​លោក​ទេ​។ យើង​គ្មាន​អារម្មណ៍​ខ្មាស​អៀន​នឹង​កាយវិការ​របស់​យើង​នេះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​កាន់តែ​រីករាយ និង​មោទនភាព​ខ្លាំង​ណាស់​ដែល​បាន​មានឱកាស​គោរព​អ្នក​មានគុណ​ បន្ទាប់​ពី​ឪពុក​ម្តាយបង្កើត​របស់​យើង​។

អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បញ្ជាក់​ទៀត​ថា ក្នុង​នាម​ជា​កូន​ខ្មែរ​ដែល​រួច​ជីវិត​ពី​ជំនាន់​ប៉ុ​ល​ពត ​ដោយសារ​លោក​ជា​អ្នកដឹកនាំ​សង្គ្រោះ ទោះ​យើង​ទៅ​រស់នៅ​ដល់​ទីណា ប្រទេស​ណា​ ក៏​យើង​មិន​អាច​បំភ្លេច​ការ​ពិត​មួយ​នេះ​បាន​ដែរ​។ យើង​សប្បាយចិត្ត​ណាស់​ដែល​បាន​សម្រេច​បំណង​ដែល​យើង​តែងតែ​ប៉ង​ចង់​បង្ហាញ​ក្តី​ដឹងគុណ​របស់​យើង​ចំពោះ​លោក​ឯង​អឺយ​ឯង​!​។

បន្ថែម​ពីលើ​នេះ​តារាចម្រៀង​សម្លេង​ពីរោះ​រណ្ដំ​ចិត្ត​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា និយាយ​ថា ឯង​មិនបាច់​សើច​ទាំង​យំ​អ​ញ្ចឹ​ង​ទេ យើង​ប្រាប់​មុន​ណា៎ បើ​មានឱកាស​យើង​នឹង​ក្រាប​សំពះ​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៀត ​ដើម្បី​អោយ​សាកសម​នឹង​ទឹកចិត្ត​មេត្តាករុណា​របស់​លោក​ចំពោះ​យើង​មនុស្ស​មិន​ដែល​ចេះ​ធ្វើ​ល្អ និង​រមិលគុណ​ដូច​ជា​ឯង​គ្មាន​ថ្ងៃ​យល់​អារម្មណ៍​​នេះ​ទេ ! អរគុណ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ