ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនគាត់ធ្វើអត្តឃា.ត ឮឈ្លោះជាមួយសង្សារ​រឿង​ទៅ​វត្ត​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​៩ ​តុលា នៅ​ភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត មាន​ករណី​យុវជន​ម្នាក់​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ក្រោលក្របី ។ សមត្ថកិច្ច​ក្រុង​បា​វិត​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ ព្រឹក​ថ្ងៃ​ទី​៩ ​តុលា នៅ​ភូមិ​តា​បឹ​ប សង្កាត់​បា​វិត ក្រុង​បា​វិត មាន​ករណី​យុវជន​ម្នាក់​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ក្រោលក្របី ។

សមត្ថកិច្ច​ក្រុង​បា​វិត​ឲ្យ​ដឹង​ថា យុវជន​ដែល​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ គឹ​ម រស្មី អាយុ​២០​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ មាន​ទីលំនៅ​ក្នុងភូមិ​ជាយ​ឫស្សី ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ ។ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា យុវជន​រូប​នេះ​ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ក្នុងភូមិ​-​សង្កាត់​ខាងលើ ហើយ​នៅ​មុន​ថ្ងៃ​កើតហេតុ ក្នុង​ថ្ងៃ​កាន់​បិណ្ឌ​ គេ​នៅ​ធ្វើការ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​ដើម្បី​ទៅ​វត្ត​នឹង​គេ​ទេ ក៏​ត្រូវ​សង្សារ​ស្តីបន្ទោស ។

ទោះបីជា​បែប​ណា មិនដឹង​ថា​ពួ ក​គេ​មាន​បញ្ហា​អ្វី​ផ្សេង​ពី​នេះ​ឡើយ ទើប​យុវជន​ខាងលើ​ចងក​សម្លាប់​ខ្លួន​បែប​នេះ ។ ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​រួច​មក បញ្ជាក់​ថា
យុវ​ជន​រូប​នេះ ​ពិតជា​ចងក​សម្លាប់​ខ្លួន​មែន ។

ជាមួយ​នេះ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា មូលហេតុ​នៃ​ការ​ចងក​ធ្វើ​អត្តឃាត គឺ​ដោយសារ​ខឹង​នឹង​សង្សារ​ស្តីបន្ទោស ៕

អត្ថបទសរសេរ ដោយ