ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុង​កកើត​ឡើង​វិញ​ហើយកុំ​ធ្វើ​លំ​ៗ​ឱ្យ​រួច​តែ​ពី​ដៃ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ពិសេស​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​បង្កើន​ការ​ទប់ស្កាត់​បទល្មើស​លួច​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​នា​រដូវ​ទឹកសម្រក ។ បើ​ទោះបី​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​ក​សកម្មភាព​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ពី​កម្លាំង​ជំនាញ​ក៏​ដូច​ជា​អាជ្ញាធរ​តាម​មូលដ្ឋាន​នានា​ត្រូវ​គេ​មើលឃើញ​ថា បាន​កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​​​សកម្ម​ក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ទឹកសម្រក​ឆ្នាំ​នេះ យ៉ាងណា​ក្តី តែ​ការ​ធ្វើ​​ឡើង​នេះ​ត្រូវ​បាន​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ព្រែក​ប្រសព្វ​អះអាង​ថា…

ខេត្តក្រចេះ ៖ ពលរដ្ឋ​រស់នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​ពិសេស​នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​វិធានការ​បង្កើន​ការ​ទប់ស្កាត់​បទល្មើស​លួច​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​នា​រដូវ​ទឹកសម្រក ។

បើ​ទោះបី​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​ក​សកម្មភាព​ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ពី​កម្លាំង​ជំនាញ​ក៏​ដូច​ជា​អាជ្ញាធរ​តាម​មូលដ្ឋាន​នានា​ត្រូវ​គេ​មើលឃើញ​ថា បាន​កំពុង​តែ​ធ្វើ​ឡើង​យ៉ាង​​​សកម្ម​ក្នុង​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ទឹកសម្រក​ឆ្នាំ​នេះ យ៉ាងណា​ក្តី តែ​ការ​ធ្វើ​​ឡើង​នេះ​ត្រូវ​បាន​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ព្រែក​ប្រសព្វ​អះអាង​ថា ជា​ផ្នែក​មួយ​តូចតាច​តែ​ប៉ុណ្ណោះ​​​ព្រោះ​មានការ​លួច​ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​កន្លែង​ទៀត​នៅ​ស្រុក​ជាប់​នឹង​ដង​ទន្លេ​មួយ​នេះ​គឺ​កំពុង​តែ​កើត​មាន​យ៉ាង​ពេញបន្ទុក ។

ការ​ដាក់​របាំង​ព្រូ​ល​បិទ​ព្រែក ការ​ប្រើ​លប​ស្បៃ​ក្រឡា​ញឹក និង​ការ​ប្រើ​ឧប្បករណ៍​ទំនើប​ៗ​ដើម្បី​ចាប់​ត្រី​នៅ​ក្នុង​រដូវ​ទឹកសម្រក និង​មិន​ទាន់​ដល់​រដូវ​បើក​នេសាទ​ជា​ក្តី​បារម្ភ​មួយ​របស់​ពលរដ្ឋ​រស់នៅ​ស្រុក​ព្រែក​ព​ប្រសព្វ​ដែល​ពួក​គាត់​បារម្ភ​ពី​ការ​បាត់បង់​ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក និង​ផ្អក​ឆ្នាំ​នេះ ដែល​ពួក​គាត់​ទម្លាប់​បាន​មក​ដោយ​ការ​ធ្វើ​នេសាទ​ដូច​ជា​រាយ​សន្ទូច ដាក់​មង និង​ដាក់​លប​ជាដើម​នោះ ។

ពលរដ្ឋ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ បាន​រៀបរាប់​ថា ការ​ធ្វើ​នេសាទ​ដោយ​ប្រើ​របាំង​ព្រួល​បិទ​ព្រែក​តា​ម៉ៅ និង​ប្រើ​ស្បៃ​ក្រឡា​ល្អិត​ដើម្បី​ចាប់​ត្រី​ពី ឈ្មួញ​កំពុង​តែ​កើត​មាន​ឡើងជា​ច្រើន​កន្លែង​នៅ​ក្នុង​ព្រែក​ដ៏​ធំ​ដែល​មាន​វិសាលភាព​ត្រី​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចេញពី​បឹង​នៅ​ខាងក្រោយ​ស្រុក​មួយ​នេះ ។

ពលរដ្ឋ​ថា កន្លង​មក​ពួក​គាត់​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​វិធា​ការ​ទប់ស្កាត់​តាម រយៈ​ការ​ធ្វើ​វេទិការ​សាធារណៈ​នៅ​ក្នុង​ឃុំ​តែ​អាជ្ញាធរ​បាន​តែត្រឹម​ទទួលយក​តែ​គ្មាន​ចំណាត់ការ​ដូច​ទៅ​តាម​ការ​អំពាវនាវ​របស់​ពួក​គាត់​នោះ​ទេ ។

ប្រធាន​ផែ្ន​ក​រដ្ឋបាល​ជលផល​ស្រុក​ព្រែក​ប្រសព្វ​លោក ប៉ែន ប៊ុ​ន​ណា​វុ​ធ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ធ្វើ​នេសាទ​នៅ​តំបន់​ស្រុក​ព្រែក​ប្រសព្វ​នោះ​ជា​របស់​សហគមន៍​នេសាទ​មូលដ្ឋាន ។ លោក​ថា សាលាស្រុក​ព្រែក​ប្រសព្វ​បាន​សម្រេច​អនុញ្ញាតិ​ឲ្យ​សហគមន៍​ធ្វើការ​នេសាទ​នេះ​ដើម្បី​រក​ថវិការ​លើកកំពស់​ជីវភាព​សហគមន៍​សម្រាប់​ទ្រទ្រង់ លទ្ធភាព​ដោះស្រាយ​មធ្យោបាយ​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ