ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក គឹ​ម សុខ ពេល​នេះ​ទៅ​ជា​យ៉ាងណា​ហើយ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ដីកា​ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម​វ័យក្មេង​មួយ​រូប​នាំ​កូនស្រី​របស់​ខ្លួន​រត់​ចេញ​ទៅ​ក្រៅប្រទេស ដែល​ពេល​នេះ​ត្រូវ​បាន​ប្រទេស​ហ្វាំ​ង​ឡង់ ផ្តល់​សិទ្ធិ​ជ្រកកោន​ហើយ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​ដីកា​ឲ្យ​នាំ​ខ្លួន​លោក គឹ​ម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម​វ័យក្មេង​មួយ​រូប​នាំ​កូនស្រី​របស់​ខ្លួន​រត់​ចេញ​ទៅ​ក្រៅប្រទេស ដែល​ពេល​នេះ​ត្រូវ​បាន​ប្រទេស​ហ្វាំ​ង​ឡង់ ផ្តល់​សិទ្ធិ​ជ្រកកោន​ហើយ ។

លោក គឹ​ម សុខ អ្នកវិភាគ​សង្គម​នយោបាយ​កម្ពុជា និង​កូនស្រី​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០១៨ បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ទី​បី​បន្ទាប់​ពី​លោក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ ក្នុង​សហភាព​អឺរ៉ុប ។

បើ​តា​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​លោក គឹ​ម សុខ អ្នកវិភាគ​បញ្ហា នយោបាយ​នឹង​សង្គម​បច្ចុប្បន្ន​នៅ​កម្ពុជា​នឹង​កូនស្រី​បាន​ចេញដំណើរ​ទៅ​កាន់​ប្រទេស​ហ្វាំ​ង​ឡង់ ក្រោម​កិច្ច​អន្តរាគមន៍​ដោយ​ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ (UN) និង​មន្ត្រី IOM ប្រចាំ​ប្រទេស​ថៃ​ជូន​ដំណើរ​ដល់​ជើង​យន្តហោះ​នៅ​ព្រ​លាន​អន្តរជាតិ​សុវណ្ណ​ភូមិន្ទ​នៃ​ទីក្រុង​បាងកក ។

សូម​ជម្រាប​ថា អ្នកវិភាគ​សង្គម​នយោបាយ​កម្ពុជា​លោក គឹ​ម សុខ ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកាចាប់ខ្លួន កាលពី​ខែកញ្ញា ក្នុង​បណ្តឹង​ថ្មី​មួយទៀត​បន្ទាប់​ពី លោក​បាន​ចេញពី​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ។ បន្ទាប់​ពី​ចេញពី​ពន្ធនាគារ លោក គឹ​ម សុខ បន្ត​និយាយ​បរិហារ​មិន​សំចៃមាត់​លើ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​រូប​លោក​នៅ​ជាប់​បណ្តឹង​មួយទៀត​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ថា ដឹកនាំ​ប្រទេស​នាំ​ឲ្យ​មាន​អំពើ​ឃាតកម្ម ហើយ​មិន​ដែល​រកមុខ​ឃាតក​ឃើញ​ឡើយ ។

សំណុំរឿង​ថ្មី​នេះ​ត្រូវ​បាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដំណើរការ​នីតិវិធី​នៅ​ខែកញ្ញា ដោយ​ចេញ ដីកាចាប់ខ្លួន​លោក គឹ​ម សុខ ក្រោយ​ពេល​លោក​រត់ ភៀសខ្លួន​ចេញពី​កម្ពុជា​ទៅ​ជ្រកកោន​នៅ ប្រទេស​ថៃ​មុន​នឹង​ចេញដំណើរ​បន្ត​ទៅ​ប្រទេស​ហ្វាំ​ង​ឡង់​ដែល​លោក​បាន​ទទួល​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ