ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ហ្មង​! កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែល​មានឈ្មោះ «GET YOUR SHAPE BACK» ​ផ្តល់​ជូន​ដល់​ម្លឹ​ង​!

5 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​សុក្រ​ទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​រួម​មាន Heineken,…

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​សុក្រ​ទី ៥ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​រួម​មាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout​ បាន​ប្រគល់​រង្វាន់ iPhoneX ថ្មី​សន្លាង​មួយ​គ្រឿង​ជូន​លោក ឌុ​ល វ​ណ្ណា ដែល​​ជា​អ្នក​ឈ្នះ​ពី​កម្មវិធី​ពិសា​ដោយ​ទទួលខុសត្រូវ​ដែល​មានឈ្មោះ «GET YOUR SHAPE BACK» ក្នុង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​កាលពី​ថ្ងៃ ៧ ខែកញ្ញា​កន្លង​មក​។​

​ក្រុមហ៊ុន​នឹង​ចែក​រង្វាន់​ទូរស័ព្ទ iPhone ថ្មី​មួយ​គ្រឿង​ទៀត នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​​មុខ ដូច្នេះ​សូម​លើកទឹកចិត្ត​អតិថិជន​ទាញ​យក​កម្មវិធី GYSB app រួច​ហើយ​ចូលរួម​លេង​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ពី​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ខាង​មុខ​នេះ​។​

នៅ​ក្នុង​កម្មវិធី GYSB app មានមុខ​ងារ​ពិសេស​ដែល​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន (​ទាំង​ប្រព័ន្ធ IOS ឬ Android) អាច​លេង​ហ្គេ​ម​ចង​ចាំ ប្រសិនបើ​អ្នក​ទទួល​បាន​ពិន្ទុ​ពេញ (6 ពិន្ទុ​) អាច​មានឱកាស​ឈ្នះ​រង្វាន់ iPhone X តាម​រយៈ​ការ​ចាប់​រង្វាន់​។​

​ដើម្បី​អប់រំ​អតិថិជន​ឲ្យ​ចេះ​ទទួលទាន​ក្នុង​កម្រិត​មធ្យម យើង​បាន​បង្កើត​កម្មវិធី​ពីរ​៖ (1) តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក Get Your Shape Back KH និង (2) កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​មានឈ្មោះ «Get Your Sexy Back» ឬ «GYSB» ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ​មាន​អ្នកគាំទ្រ 110,000 នាក់ និង​មាន​អ្នក​ទាញ​យក​កម្មវិធី​នេះ​ចំនួន 18,000។​

​គួរ​រម្លឹក​ថា នេះ​គឺជា​ឆ្នាំ​ទី​ប្រាំពីរ​ហើយ​ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង ឬ​ស្ថាប័ន​សំខាន់​ៗ​ដូច​ជា​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​បណ្តុះ​ឲ្យ​មាន​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការ​ទទួល​ទាន​​គ្រឿង​ស្រវឹង​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ