ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ព្រោះតែ​ជីវភាព​ក្រខ្សត់ ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​កៅស៊ូ​ ក្រុមហ៊ុន ប៊ិ​ញ​ភឿ​ក​១…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​កៅស៊ូ​ ក្រុមហ៊ុន ប៊ិ​ញ​ភឿ​ក​១ ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា មាន​ករណី​គ្រោះថ្នាក់​ចរ​រា​ចរណ៍​ម៉ូតូ​ដឹកឈើ ព្រោះតែ​ជន​រង​គ្រោះ​ខំ​ជិះ​វាង​ផ្លូវ គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដួល​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ។

សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ យ៉​ន តូច ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ចំណុច​១០២ ភូមិ​ដូង ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ មាន​ប្តី​ឈ្មោះ សោម ជា អាយុ​៣៩​ឆ្នាំ មានកូន​៥​នាក់ ស្រី​២​នាក់ ។

សេចក្តី​រាយ​ការ​ណ៏​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​កែ​ច្នៃ​បាន​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា ដែល​នៅ​សេសសល់​ព្រៃឈើ​ច្រើន​ជាងគេ និង​នៅ​ជិត​តំបន់​ព្រំដែន កម្ពុជា​-​វៀតណាម ងាយស្រួល​ឲ្យ​ពួក​ថៅកែ​ឃុបឃិត​ជាមួយ​មន្ត្រី​ពុក​រលួយ​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស ។

សេចក្តី​រាយ​ការ​ណ៏​បន្ត​ថា ថៅកែ​ដែល​ក្រុម​អ្នក​ដឹកឈើ​តាម​ម៉ូតូ ឬ​រ៉ឺ​ម៉ក់​យក​ទៅ​លក់​ឲ្យ​នៅ​ស្រុក​ស្នូល ខេត្តក្រចេះ មាន​ងារ​ជា​ឧកញ៉ា​ជា​អ្នក​ទទួល​ចាំ​ទិញ​ឈើ​ឡើង​ដុះ​ស្លែ​សម្រាប់​នាំ​ឆ្លង​ដែន​ទៅ​វៀតណាម ។ ហើយ​ថៅកែ​ដ៏​ធំ​ម្នាក់​នេះ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​ជំនាញ​ណា​ចុះ​ទៅ​បង្ក្រាប​ជំនួញ​ឈើ​របស់​គាត់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ