ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញវាយបុរស​ម្នាក់​ឈាមស្រោច​ពេញខ្លួន ផ្អើល​ម្តុំទំនប់កប់ស្រូវទាំង​យប់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ឆក់​ទូរ​ស័ព្ទ​ពី​បុរស​ម្នាក់ តែ​មិន​បាន​សំរេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​វាយ បណ្តាល​អោយ​រង​របួសធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ជិត​កន្លែង​បាញ់​ស៊ី​ប​ចាស់…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ឆក់​ទូរ​ស័ព្ទ​ពី​បុរស​ម្នាក់ តែ​មិន​បាន​សំរេច​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​វាយ បណ្តាល​អោយ​រង​របួសធ្ងន់​ឈាម​ស្រោច​ពេញ​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១០​នឹង​២០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ជិត​កន្លែង​បាញ់​ស៊ី​ប​ចាស់ ស្ថិត​នៅ​ភូមិ​សំរោង​សង្កាត់ សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ឈ្មោះ​លុន វិ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​សាក់​ប្រយុទ្ធ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​គៀនស្វាយ ខេត្តកណ្តាល ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក វី​វ៉ា ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​១X-៦៨៤៥​។

ជន​រង​គ្រោះ​ឈ្មោះ ធី ចាន់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​ផែស្ងួត​តេ​ង​ឡាយ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១X-៦៩៣៤​។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ផ្ទះ​វិញ​នៅ​ភូមិ​ត្រពាំង​អញ្ចាញ គោលបំណង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ​នោះ​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ដល់​កន្លែង​បាញ់​ស៊ី​ប​ចាស់ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​ដូច​គាត់ មាន​ស្លាក​លេខ​ស្រ​ដៀង​គ្នា បាន​មក​ឆក់​ទូរស័ព្ទ​របស់​គាត់​ក្នុង​ទិស​ដៅ​ស្របគ្នា បន្ទាប់​មក​ដោយ​ជនសង្ស័យ​ខាងលើ​ឆក់​ពុំ​បាន​ឡើយ​។

ជនសង្ស័យ​ខាងលើ​ដដែល​បាន​បក់ដៃ​ហៅ​គាត់​អោយមក​តាម បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​តិច​ៗ​ដោយ​ស្រែក​ប្រជាពលរដ្ឋ​ថា ចោរឆក់​ទូរ​ស័ព្ទ​របស់​គាត់ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ជិះ​ម៉ូតូ​ដេញ​ជនសង្ស័យ ដែល​កំពុងនិយាយ​ជាមួយ​ភេទ​ទី​បី ហើយ​ជនសង្ស័យ​ខាងលើ​ដោយ​ឃើញ​ជន​រង​គ្រោះ ស្រែ​កថា​ចោរ​ៗ ។

ប្រភពដដែល​បានបន្ត​ថា ពេល​នោះ​ជនសង្ស័យ​ខាងលើ​បាន​បើក​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ​យ៉ាង​លឿន បាន​ប្រមាណ​ជា​ច្រើន​រយ​ម៉ែត្រ ដោយ​ជនសង្ស័យ​ដួល​ម៉ូតូ​អូស រលា​ត់ដៃរ​លាត់ជើង​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​បន្ថែម​បណ្តាល​ឲ្យ​បែក ដាច់​ស្លឹកត្រចៀក​ខាងស្តាំ ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ លុះ​បន្ទាប់​មក​ទើប​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ សំរោង​ក្រោម​មក​ដល់ កុំ​អី​ដឹង​យ៉ាងណា​នោះ​ឡើយ ។

បន្ទាប់​មក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​សំរោង​ក្រោម​បាន​នាំ​ជនសង្ស័យ​ខាងលើ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព សង្កាត់​សំរោង​ក្រោម​មុន​នឹង​សួរនាំ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ ដោយ​ជនសង្ស័យ​ខាងលើ បាន​និយាយ​ថា ខ្លួន​មិន​បាន​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​នោះ​ឡើយ ចំណែក​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ