ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ជា​ប្រញាប់​ទៅ​ណា ឆក់​យក​ជីវិត​ម្នាក់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្ទាវ​ម្នាក់​សង្ស័យ​ទើបតែ​ចេញពី​ផឹកស៊ី​ស្រវឹង​ខ្លាំង​បើក​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព​ដោយ​ប្រើ​ល្បឿន​លឿន​ទប់​អារម្មណ៍​លែង​នឹង​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ទៀត​កំពុង​បើក​ពីមុខ​បើក​ដោយ​ស្ត្រី​ម្នាក់​ដឹក​កូនក្រមុំ​ម្នាក់ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​រៀង​ៗ​ខ្លួន ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ។ គ្រោះថ្នាក់​រវាង​ម៉ូតូ​២​គ្រឿង​បុក​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១១…

ខេត្តកំពង់ស្ពឺ ៖ ក្មេង​ស្ទាវ​ម្នាក់​សង្ស័យ​ទើបតែ​ចេញពី​ផឹកស៊ី​ស្រវឹង​ខ្លាំង​បើក​ម៉ូតូ​គ្មាន​ពាក់មួក​សុវត្ថិភាព​ដោយ​ប្រើ​ល្បឿន​លឿន​ទប់​អារម្មណ៍​លែង​នឹង​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​ទៀត​កំពុង​បើក​ពីមុខ​បើក​ដោយ​ស្ត្រី​ម្នាក់​ដឹក​កូនក្រមុំ​ម្នាក់ បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​រៀង​ៗ​ខ្លួន ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ។

គ្រោះថ្នាក់​រវាង​ម៉ូតូ​២​គ្រឿង​បុក​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ លើ​ផ្លូវ​លេខ​១៤៤០ ស្ថិត​ក្នុងភូមិ​គោក​សណ្តែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ។

ក្មេង​ស្ទាវ​បង្កហេតុ​ឈ្មោះ ឆិល សុ​ផា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កណ្តក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១GR-៩២៨២ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉ែ​ម ស៊ី​ណា អាយុ​៤៨​ឆ្នាំ បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១V-៨៣០០ និង​កូនស្រី​ឈ្មោះ ណៃ ប៊ូ​ង៉ា អាយុ​២០​ឆ្នាំ ពួក​គាត់​ទាំង​២​នាក់ រស់នៅ​ភូមិ​អង្គរ​បាន ឃុំ​យុ​ទ្ឋ​សាមគ្គី ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ទាំង​២​គ្រឿង​បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ដោយ​ស្ត្រី​រង​គ្រោះ បើក​ពីមុខ​មាន​ដឹក​កូនស្រី​ម្នាក់ ចំណែក​យុវជន​បង្ក​បើក​ពីក្រោយ​ដោយ​ល្បឿន​លឿន​ជ្រែ​យានយន្ត​អ្នកដំណើរ​មិនដឹង​ប្រញាប់​ទៅ​ណា​ទេ ។

លុះ​ម៉ូតូ​ទាំង​២​គ្រឿង​មក​ដល់​ទន្ទឹម​គ្នា​ម៉ូតូ​ក្មេង​ស្ទាវ​បាន​កាច់ចង្កូត​គេច​ពី​រថយន្ត​បើក​មក​ពី​ខាង​មុខ​ក៏​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ចំពាក់​កណ្តាល​តួ​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​គ្រឿង​ដួល​ច្រងាប់​ច្រងិល​​​ដោយ​ក្មេង​ស្ទាវ​ស្លាប់​ភ្លាម​ៗ ឯ​ស្ត្រី​២​នាក់​កូនក្រមុំ​រង​របួសធ្ងន់ ហើយ​អ្នក​ទាំង​៣ គ្មាន​ពាក់​មួក​សុវត្ថិភាព​ទាំងអស់​គ្នា និង​ម៉ូតូ​ទាំង​២​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ប្រញាប់​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ ។ ចំណែក​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​គេហដ្ឋាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ