ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ​ប់​ៗ​ហ្មង​! តួឯក​ស្រី​រឿង​បុព្វេសន្និវាស កំពូល​តារា Bella Ranne គ្រង​ដំណែង​ជា​ឯកអគ្គរដ្ឋទូត​របស់ Huawei បី​ប្រទេស កម្ពុជា ថៃ ឡាវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 12 តុលា ឆ្នាំ 2018 ក្រុមហ៊ុន Huawei ដែល​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា…

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី 12 តុលា ឆ្នាំ 2018 ក្រុមហ៊ុន Huawei ដែល​ជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​ប្រកាស​តែងតាំង កញ្ញា Bella Ranne ជា​ឯក​អគ្គ​រដ្ឋទូត​ថ្មី ប្រចាំ​ប្រទេស​កម្ពុជា ថៃ និង​​​ឡាវ ។

Bella (​បេឡា​) មាន​ប្រជាប្រិយភាព​និង​សន្ទុះ​​នៃ​ការ​គាំទ្រ​កាន់តែ​ខ្លាំង បន្ទាប់​ពី​បាន​សម្តែង​ជា​តួឯក​ស្រី​ក្នុង​រឿង​បុពេ្វ​សន្និវាស ដែល​​ជា​ខ្សែភាពយន្ត​ភាគ​ថៃ​ល្បី​កក្រើក​បំផុត​ប្រចាំឆ្នាំ​។ កំពូល​តារា​ស្រី​រូប​នេះ នឹង​ក្លាយ​ជា​​ឯកអគ្គរដ្ឋទូត​កំពូល​ស្មា​ត​ហ្វូ​ន Huawei Nova 3 និង Nova 3i​។​

​ការ​រង់ចាំ​យ៉ាង​អន្ទះសារ​របស់​អ្នកគាំទ្រ​ដែល​ទន្ទឹងរង់ចាំ​ថា តើ​នរណា​នឹង​ក្លាយជា​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់ Huawei ត្រូវ​បាន​បញ្ចប់​។ ភាព​រំភើប សប្បាយ​រីករាយ​ជាមួយ​នឹង​ភាព​ភ្ញាក់​ផ្អើល បាន​ចាប់ផ្តើម​នៅ​ពេល​ដែល​កញ្ញា Bella (​បេឡា​) បាន​ក្លាយជា​ឯកអគ្គរដ្ឋទូត​ទាំង​​បី​ប្រទេស ។

កញ្ញា​នឹង​មាន​សកម្មភាព​រីករាយ​ជា​ច្រើន ជាមួយ​អ្នកគាំទ្រ​នៅ​កម្ពុជា​។ មុខ​មាត់​ថ្មី ស្វា​គម​ន៍​​ឯកអគ្គរដ្ឋទូត​ថ្មី Huawei ស៊េរី NOVA3 /Nova 3i នឹង​មាន​អ្វី​ដែល​រំភើប​ និង​ភ្ញាក់ផ្អើល​កើតឡើង​បន្ត​ទៀត​ឆាប់​នេះ​ៗ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Bella (​បេឡា​) ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​គួរ​ឲ្យ​​កត់សម្គាល់ តាម​រយៈ​ខ្សែភាពយន្ត​ភាគ​ថៃ​រឿង «​ភរិយា​បណ្តូលចិត្ត​» ។ ដោយសារ​តែ​សន្ទុះ​​នៃ​ការ​គាំទ្រ កញ្ញា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ជំនួប​តារា កាលពី​ខែតុលា ឆ្នាំ 2016 ដែល​នេះ​ជា​ការ​មក​ជួប​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ជា​លើក​ទី​មួយ​។

បន្ទាប់​ពី​ក្លាយជា​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត «​រឿង​បុពេ្វ​សន្និវាស​» ដែល​ជា​ខ្សែ​ភាគ​យន្ត​ទទួល​​បានការ​ពេញ​និយម​និង​កក្រើក​បំផុត ក្នុង​ស្រទាប់​មហាជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​ថ្មី​ម្តងទៀត Bella (​បេឡា​) បាន​មក​ចូលរួម​កម្មវិធី​ជំនួប​តារា​ជា​លើក​ទី​ពីរ កាល​ពី​ខែកក្កដា ឆ្នាំ 2018 ។

មិនតែប៉ុណ្ណោះ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កញ្ញា​ក៏​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ចូល​គាល់ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ លើស​ពី​នេះ​ទៀត ថ្មី​ៗ​នេះ Bella (​បេឡា​) ក៏​ទទួល​បាន​ពានរង្វាន់​ជាតា​រា​ស្រី ដែល​មាន​ប្រជាប្រិយភាព​បំផុត​ប្រចាំឆ្នាំ 2018 ផង​ដែរ​។​

​លោក អែម យុ​ទ្ធូ នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា «ការ​ជ្រើសរើស​អ្នកតំណាង​ថ្មី​នេះ គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុង​តំបន់ ដែល​​យើង​ចង់​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទីផ្សារ​គោលដៅ​ឲ្យ​កាន់តែ​ជិត​ស្និ​ទ្ធិ ជា​ពិសេស​​ជាមួយ​យុវវ័យ​។

មិនតែប៉ុណ្ណោះ​នៅ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ Bella (​បេឡា​) ទទួល​បាន​ប្រជាប្រិយភាព​និង​មាន​សន្ទុះ​នៃ​ការ​គាំទ្រ​ខ្លាំង ដែល​អាច​ជួយ​ជុំរុញ​ឲ្យ​ម៉ាក​ផលិតផល​របស់​យើង​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ក្នុង​តំបន់ ។ ក្រុមហ៊ុន​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បី​រៀបចំ​អ​ញ្ផើ​ញ Bella (​បេឡា​)​​ ដើម្បី​ចូលរួម​កម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans” តាម​ពេល​តាម​វេលា​សម​ស្រប​ឆាប់​ៗ​នេះ ឬ​កម្មវិធី​ណាមួយ​ដែល​សម​ស្រប​នា​ពេល​អនាគត ដើម្បី​បំពេញ​តម្រូវ​ចិត្ត​យុវវ័យ​។​

​ទូរស័ព្ទ Huawei Nova 3 និង 3i ដែល​មាន​កញ្ញា Bella(​បេឡា​) ជា​អ្នកតំណាង ពិតជា​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ពេញចិត្ត​ទាំង​តម្លៃ គុណភាព និង​រូបរាង​ដែល​មាន​តួ​កញ្ចក់​ចែងចាំង ដូច​គ្រាប់​ពេជ្រ បំពាក់​កាមេរ៉ា​4​គ្រាប់ ពណ៌​ភ្លឺ​ទាក់ទាញ លម្អ​ដោយ​គែម​កោង​អាលុយមីញ៉ូម​មាំ​ធន់ ម៉ា​អ៊ែ​ម​។ លើស​ពី​នេះ​ទៅ​ទៀត Huawei Nova 3 និង 3i នឹង​មាន​ជម្រើស​ពណ៌​កាលី​ប​ទាន់សម័យ​ពីរ​ទៀត គឺ​ពណ៌​ស និង​មាស ដែល​នឹង​មាន​លក់​ឆាប់​ៗ​នេះ​។ ដោយ​សហ​ការ

តោះ​មើល​វី​ដេ​អូ​លម្អិត​អំពី​ដំណើរ​មក​កម្ពុជា​មុន​ៗ​និង​កាយវិការ​ដ៌​គួរ​អោយ​ស្រលាញ់​ខ្យូ​ត​ៗ

https://www.youtube.com/watch?v=2pwwnFGxZhs

ស្បត​ពាណិជ្ជកម្ម​ជាមួយ​កាយវិការ​ក្រមិចក្រមើម​ដែល​ល្បី​ខ្លាំង ផ្សព្វផ្សាយ #Nova3/3i នៅ​ថៃ

https://www.youtube.com/watch?v=EPHTQZpIGKA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ