ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​អំពើ​ឃាតក.ម្ម​លើ​អ្នក​រត់​តាក់ស៊ី​វាយ​រហូត​ដល់​ស្លា.ប់​នៅ​ក្រុង​បា​វិត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​គេ​ព្រួត​វាយ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ហើយ​អូស​សព​យក​ទៅ​ចោល ដោយសារ​ជន​រង​គ្រោះ​បើកបរ​រថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ខណៈ​បើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ឆ្លងផ្លូវ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ អ្នក​រត់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​គេ​ព្រួត​វាយ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ហើយ​អូស​សព​យក​ទៅ​ចោល ដោយសារ​ជន​រង​គ្រោះ​បើកបរ​រថយន្ត​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ខណៈ​បើក​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​ឆ្លងផ្លូវ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

បើ​តាម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា អ្នក​រត់​តាក់ស៊ី​ដែល​ត្រូវ​គេ​ប្រួត​វាយ​សម្លាប់​នោះ​ឈ្មោះ គុ​ជ សំ​អៀ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​(​អតីត​ជា​គ្រូ​សូធ្យ​ស្តាំ​វត្ត​ពេជ្រ​មន្ត្រី​២០០២ ដល់​២០០៦)​មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ពោធិ​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ។ ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ២០១៨ វេលា​ម៉ោង​ប្រមាណ​ជា​១០ និង​៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិក​ម្ពោ​ធលៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត រវាង​រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C- 3952 បើកបរ​ដោយ​ជន​រង​គ្រោះ​ឈ្មោះ គុ​ជ សំ​អៀ​ត ពី​ទិស​ខាង​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ចេញពី​កន្លែង​ផឹកស៊ី បើក​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​បត់​ឆ្វេង​ក៏​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ បណ្តាល​ឲ្យ​រង​របួស​បាក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ខណៈនោះ​ជន​រង​គ្រោះ​ដែល​ជា​អ្នក​រត់​តាក់ស៊ី​មិន​បាន​បើក​រត់គេច​ទេ ដោយ​មានចិត្ត​ធម៌​ធ្លាប់​បួស​ជា​សង្ឃ​ចង់​នៅ​ទទួលខុសត្រូវ​ពេល​នោះ​បាន​ឈប់​រថយន្ត ហើយ​ចុះ​ទៅ​គោលបំណង​ជួយ​លើក​ជន​រង​គ្រោះ ។ ស្រប​ពេល​នោះ​ស្រាប់តែ​មិត្ត​ភ​ក្កិ​ពួក​ភឿន និង​សាច់ញាតិ​ជន​រង​គ្រោះ (​ដែល​រថយន្ត​បុក​) នៅ​កន្លែង​ផឹកស៊ី​បាន​ចេញ​មក ហើយ​បាន​ដេញ​ព្រួត​គ្នា​វាយ​អ្នក​បើករថយន្ត​តាក់ស៊ី បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត រួច​អុស​សព​ជន​រង​គ្រោះ​ទៅ​ចោល​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ស្ថិត​នៅ​ភូមិ​គ​ម្ពោ​ធ​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។

ក្រោយមក​សមត្ថកិច្ច​នគ​បាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ​បាន​មក​ដល់​ឃើញ តែ​រថយន្ត និង​ម៉ូតូ​នៅ​ក​ណ្លា​ល​ថ្នល់ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ សោម ម៉ា​ញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរទស្សន៍​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ដោយ​ជន​រង​គ្រោះ​របួស​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ត្រូវ​គ្រូពេទ្យ​បញ្ជូន​ទៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ ។

ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្រោយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អ្នក​បង្ក​ឲ្យ​មក​ទទួលខុសត្រូវ ។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៩ តុលា ២០១៨ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​មនុស្ស​ដេក​ស្លាប់​នៅ​ក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ នៅ​ភូមិ​គ​ម្ពោ​ធ​ជ្រូក សង្ស័យ​ជា​អំពើ​ឃាតកម្ម​សមត្ថកិច្ច​ក៏​បាន​រាយការណ៍​មក​លោកស្នងការ​នគ​បាល​ខេត្ត​ចាត់​មន្ត្រី​ការិយាល័យ​បច្ចេកទេស ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ធ្វើការ​សន្និដ្ឋាន​ថា ពិតជា​អំពើ​ឃាតកម្ម​នៅ​កន្លែង​ផ្សេង ហើយ​យក​មក​ផ្លុ​ង​ចោល​នៅ​ទីនោះ គឺ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជន​ដៃដល់​ចាប់​ជ្រមុជ​ក្នុង​ទឹក​ភក់ល្បាប់ បណ្តាល​ឲ្យ​ស្លាប់ ។បន្ទាប់​ពី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ទើប​ដឹង​ថា សព​ជន​រង​គ្រោះជា​អ្នក​បើក​តាក់ស៊ី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ភូមិ​គ​ម្ពោ​ធលៀប​ទើប​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​រក​ក្រុម​ឃាតក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ។ 

បើ​តាម​លោក​ទី កុសល ប្រធាន​ចំណត​តាក់ស៊ី​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​( គុ​ជ សំ​អៀ​ត )​បាន​រត់​តាក់ស៊ី​ដឹក​អ្នកដំណើរ​ជា​ជនជាតិ​ចិន​ពី​ភ្នំពេញ​ទៅ​កាស៊ីណូ​នៅ​ក្រុង​បា​វិត លុះ​មក​ដល់​ម្តុំ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្នុង​ម៉ោង​ប្រមាណ​ជា​១០​ជាង​ក៏​ជួប និង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ឡាន​របស់​គាត់​បាន​បើក​ប៉ះ​ម៉ូតូ​ដែល​ចេញពី​កន្លែង​ផឹកស៊ី​មួយ​កន្លែង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​បាក់ជើង​បែកក្បាល​រង​របួសធ្ងន់ ហើយ​ប្រហែលជា​គាត់​ចុះ​ពី​ឡាន​មក ដើម្បី​ដោះស្រាយ ហើយ​ក៏​ត្រូវ​គ្នីគ្នា​របស់​អ្នក​ជន​រង​គ្រោះ​នោះ​វាយ​ធ្វើបាប​រហូត​បាត់​ខ្លួន​ទាល់តែ​ដល់​រសៀល​ថ្ងៃ​ទី​០៩ តុលា ២០១៨ ទើបបាន​រក​ឃើញ​ដេក​ស្លាប់​នៅ​ចម្ការ​ប្រេងខ្យល់ ចម្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ប្រមាណ​ជា​១​គីឡូម៉ែត្រ ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ក្រុម​គ្រួសារ​សព​បាន​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​ក្រុម​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។ ហេតុ​អ្វី​មនុស្ស​ឥឡូវ​សាហាវឃោរឃៅ​ព្រៃផ្សៃ​យ៉ាងនេះ ចុះ​មិន​ដោះស្រាយ​ដោយ​សន្តិវិធី​ទៅ​ចាំបាច់​អី​ធ្វើ​ដល់​ថ្នាក់​នេះ ។

បើ​តាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​កុយ សុភាព ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាន​បើក​ការ​ស៊ើបអង្កេត​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​០៣​នាក់ នៅ​ថ្ងៃ​ទី​១១ តុលា ២០១៨ មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត ។ បើ​តាម​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹង​ថា នៅ​កន្លែង​ផឹកស៊ី​មុន​កើតហេតុ​មាន​អ្នក​ផឹកស៊ី​៧​ទៅ​៨​នាក់ ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ក្រុម​អ្នក​ផឹក​នោះ​បាន​នាំ​គ្នា​ដេញ​តាម​វាយ​ជន​រង​គ្រោះ​រត់​ចូល​ទៅ​ក្នុងភូមិ​ក៏​បាត់​ដំណឹង​ទៅ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១២ តុលា ២០១៨​នេះ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ធ្វើការ​សាកសួរ​បន្ត​តាម​នីតិវិធី​មិន​ទាន់​ដឹង​ថា ចោទប្រកាន់​ពី​បទ​អ្វី​នៅឡើយ​ទេ រហូត​មក​ដល់​ម៉ោង​១២​និង​០០​នាទី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ