ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​រឿង​… ចាំ​វាយ​ដល់​មុខ​បន្ទប់

5 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាយ​មាន​ជ័យ ៖ ករណី​ហិង្សា​តាម​កាប់ និង​វាយ​ពី​សំណាក់​ជន​ដៃដល់ និង​ក្រុម​កាំបិត​សាំ​ម៉ូ​រ៉ៃ​ហាក់​កើត​មាន​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ និង​បង្ក​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​ផង​ដែរ ។ យុវជន​ម្នាក់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ទៅ​ចាំ​វាយ​ដល់​មុខ​បន្ទប់​ជួល បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ តុលា​នេះ…

បន្ទាយ​មាន​ជ័យ ៖ ករណី​ហិង្សា​តាម​កាប់ និង​វាយ​ពី​សំណាក់​ជន​ដៃដល់ និង​ក្រុម​កាំបិត​សាំ​ម៉ូ​រ៉ៃ​ហាក់​កើត​មាន​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ និង​បង្ក​ឲ្យ​មនុស្ស​របួសធ្ងន់​ស្រាល​ផង​ដែរ ។

យុវជន​ម្នាក់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ទៅ​ចាំ​វាយ​ដល់​មុខ​បន្ទប់​ជួល បណ្តាល​ឲ្យ​រង​របួសធ្ងន់​កាលពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១២ តុលា​នេះ នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ជៀន សុ​ជា អាយុ​១៧​ឆ្នាំ ជា​កម្មករ​នៅ​ហាង​លក់​បាយ​ម្ហូប​របស់​ចិន​មួយ​កន្លែង​ជិត​កាស៊ីណូ ។ ជន​រង​គ្រោះ​ត្រូវ​គេ​វាយ និង​ឈើ​ជ្រុង​ចំ​.​ក​ពី​ខាងក្រោយ លុះ​ដួល​ត្រូវ​ជនសង្ស័យ​វាយ​ផ្ទៃមុខ​របួស​ជា​ច្រើន​កន្លែង​ថែម​ទៀត​បណ្តាល​ឲ្យ​សន្លប់ ។ អ្នកធ្វើការ​រួម​អាជីព និង​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហេង លី​ម​ផូ​វ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ប្រាប់​ថា មុន​កើតហេតុ​ខ្លួន និង​ជន​រង​គ្រោះ​ព្រមទាំង​មិត្តភក្តិ​២​នាក់​ផ្សេង​ទៀត សរុប​៤​នាក់​ដើរមក​ពី​កន្លែងធ្វើការ​លុះដល់​មុខ​បន្ទប់​ស្នាក់​នៅ ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់ ២​នាក់​បញ្ឆេះ​ម៉ូតូ​២​គ្រឿង​ចាំ និង​២​នាក់​ទៀត ស្ទាក់​ចាំ​វាយ​ជន​រង​គ្រោះ​មុខ​បន្ទប់​ស្នាក់​នៅ ។

យុវជន​ខាងលើ​បន្ត​ថា ខណៈ​ជន​ដៃដល់​ម្នាក់​វាយ​ជន​រង​គ្រោះ​ខ្លួន​ក៏​ស្ទុះ​ទៅ​ជួយ តែ​ត្រូវ​ជនសង្ស័យ​ម្នាក់​ទៀត​កាន់​កាំបិត​បុ័ងតោ​ប្រុង​កាប់​ខ្លួន​ថែម​ទៀត បន្ទាប់​មក​ពួក​គេ​រត់ឡើង​ជិះ​ម៉ូតូ​គេច​អស់ ។ យ៉ាងណា​ក៏​ដោយ​ករណី​នេះ​ត្រូវ​មិត្ត​ភ​ក្កិ​ជន​រង​គ្រោះ​ប្រាប់​ថា ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​ហើយ គឺជា​កម្មករ​រួម​អាជីព​ជាមួយ​គ្នា​នា​ពេល​កន្លង​មក ។ គេ​ឃើញ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទៅ​ជួប​ជន​រង​គ្រោះ​ដល់​មន្ទីរពេទ្យ ដើម្បី​សួរនាំ​រក​មូលហេតុ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​១១ តុលា​ម្សិលមិញ​ក៏​មាន​ករណី​ហិង្សា​កើតឡើង​២​ករណី​ផង​ដែរ នៅ​ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត គឺ​ជន​រង​គ្រោះ​៣​នាក់ បាន​រង​របួសធ្ងន់​ស្រាល​ដោយសារ​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់ ប៉ុន្តែ​ជនសង្ស័យ​គេចខ្លួន​បាត់ ដោយ​សុវត្ថិភាព​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ