ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលរោមមើល​សព​​ប្រធានឆ្មាំការពារចម្ការកៅស៊ូជប់…ក្រោយឃាតករសម្លា.ប់យ៉ាងសាហា.វ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប​ «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ស្លាប់​នៅ​ចំណុចឡូត៍​កៅស៊ូ​លេខ​៨.១៧Aក្នុងភូមិ​៦.១៦…

ខេត្ត​ត្បូងឃ្មុំ ៖ ប្រធាន​ឆ្មាំ​ការពារ​ចម្ការ​កៅស៊ូ​មូលដ្ឋាន​ច្រាប​ «​ក្រុមហ៊ុនចម្ការកៅស៊ូ​ជប់​» ឈ្មោះ ប៊ិ​ន ម៉េ​ង​ស៊ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​កាប់​ស្លាប់​នៅ​ចំណុចឡូត៍​កៅស៊ូ​លេខ​៨.១៧Aក្នុងភូមិ​៦.១៦ ឃុំ​គរស្រុក​ត្បូងឃ្មុំ ។ សព​ជន​រង​គ្រោះ ត្រូវ​បាន​ពលរដ្ឋ​ប្រទះ​ឃើញកាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៧ ខែតុលា​កន្លង​មក ដោយ​មាន​ស្នាម​កាប់​ចំនួន​៤​កន្លែង ក្នុង​នោះ មាន​ក្បាល ក ដងខ្លួន និង​ជើង ។ រហូត​មក
ដល់​ថ្ងៃ​ទី​១១ ខែតុលា សមត្ថកិច្ច​នៅ​តែ​មិន​ទាន់ កំណត់​បាន​ជនសង្ស័យ​ជា​ឃាតករ​នៅឡើយ​ទេ ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ថ្លែង​ថា ក្រោយ​ពី​មាន​ពលរដ្ឋ​ប្រទះ​ឃើញ​សព​ខាងលើ នគរបាល​ប៉ុស្តិ៍​ក៏​បាន​រាយការណ៍​មក​រូប​លោក និង​រាយការណ៍​បន្ត​ទៅលោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ។ បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ទៅ​ពិនិត្យ​សព ដោយ​រួម​សហការ​ជាមួយនឹង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​គរ ។ ចំពោះ​វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​មាន ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​មួយ​គ្រឿង និង​ទឹក​ផ្លែ​ឈើ​១​កេស ដែល​ជា​របស់​ជន​រង​គ្រោះ ។

មានការ​កត់​សម្គាល់ថា ប្រធាន​ឆ្មាំ​ការពារ​ក្រុម​ហុ​៊​ន​ចម្ការ​កៅស៊ូ​រូប​នេះ កន្លង​មក​ធ្លាប់​បាន​ចាប់​ពលរដ្ឋ​ដែល​ចូល​មក​រើស​ជ័រកៅស៊ូ​ស្ងួត​នៅ​តាម​ឡូត៍​កៅស៊ូ ដោយ​ចាប់​យក​មក​ធ្វើការ​អប់​រំជា​ញឹកញាប់​ផង​ដែរ ។ តាម​
កា​រស​និ្ន​ដ្ឋា​នជុំវិញ​ការ​កាប់សម្លាប់​នេះ អាច​ឃាតករ​ប្រើប្រាស់អាវុធ​រឹង​ចុង​ស្រួច​វែង កាប់​ប្រហារ​ជន​រង​គ្រោះក្នុង​រវាង​ចន្លោះ​ម៉ោង​៦​ល្ងាច​ទៅ​ម៉ោង​១២​យប់​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៨ ។ ទីកន្លែង​ដែល​ជន​មិន​ស្គាល់​មុខ​កាប់សម្លាប់​នេះ ក៏​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ជន​រង​គ្រោះ​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ថ្លែងថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើងលោកស្នងការ​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ចុះ​ស្រាវជ្រាវ​ជាមួយនឹង​នគរបាលស្រុក​ត្បូងឃ្មុំ ។ បន្ទាប់​ពី​បាន​ចុះ​ទៅ​អង្កេត​ស្ទើរ​ពេញ​១​ថ្ងៃ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ អាច​មក​ពី​រឿង​គំនុំ ហើយ​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​តាម​ប្រមាញ់​រក​ឃាតករ ៕

អត្ថបទសរសេរ ដោយ