ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ទាំងយប់…ជិះសុខៗស្រាប់តែក្បាលរថភ្លើងនិងទូ ធ្លាក់ចេញពីផ្លូវដែក

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ធ្វើ​ដំណើរ​ជា​ច្រើនរយ​នាក់​ភ័យ​ស្លន់ស្លោ ដោយសារ​តែ​ក្បាល​រថភ្លើង​រួម​នឹង​ទូរថភ្លើង​ចំនួន​២​ទៀត​បាន​ធ្លាក់​ចេញពី​ផ្លូវដែក កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ខែ តុលា នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ត្បែងខ្ពស់ ស្ថិត​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ធ្វើ​ដំណើរ​ជា​ច្រើនរយ​នាក់​ភ័យ​ស្លន់ស្លោ ដោយសារ​តែ​ក្បាល​រថភ្លើង​រួម​នឹង​ទូរថភ្លើង​ចំនួន​២​ទៀត​បាន​ធ្លាក់​ចេញពី​ផ្លូវដែក កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ខែ តុលា នៅ​ចំណុច​ស្ថានីយ​រថភ្លើង​ត្បែងខ្ពស់ ស្ថិត​ក្នុងភូមិ​ត្បែងខ្ពស់ ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ដួង ហុង អធិការនគរបាល​ស្រុក​សាមគ្គី​មាន​ជ័យបាន​ឲ្យ​ដឹង​ថា ​រថភ្លើង​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​នេះ ដឹក​អ្នកដំណើរ​ពី​ខេត្តបាត់ដំបង​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ក្បាលរថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក ប៉ុន្តែ​ទោះជា​យ៉ាងណា ឧប្បត្តិ​ហេតុនេះ​ មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់​ ដល់​មនុស្ស​ណា​ម្នាក់​ទេ គ្រាន់តែ​មាន​អ្នក​រង​របួសស្រាល​ប៉ុណ្ណោះ ។

លោក ដួង ហុង បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​ក៏​មាន​រថភ្លើង​ពី​រាជធានី​ភ្នំពេញ​ មក​ទទួលយក​អ្នក ដំណើរ​ទាំងអស់​នោះ​ បន្តដំណើរ​ទៅ​មុខ​ទៀត ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា មាន​រថភ្លើង​ស្ទូច​បាន​មក​ស្ទួ​ច​រថភ្លើង​ដែល​ជួបគ្រោះថ្នាក់​ខាងលើ​ ដើម្បី​តម្រង់​ដាក់​លើ​ផ្លូវ​និង​បន្តដំណើរ​ទៅ​មុខ​ទៀត ។

លោក​អធិការ​បញ្ជាក់​ថា មូលហេតុ​ដែលបណ្ដាល​ឲ្យ​មាន​ករណី​ខាងលើ​កើតឡើង ដោយសារ​តែ «​ងី​ប​» នៃ​ផ្លូវដែក​ចំណុច​ស្ថានីយ​នេះ​ កាច់​ខុស​គោលដៅ ទើប​បណ្តាល​ឲ្យ​ក្បាលរថភ្លើង​រត់ខុសផ្លូវ ហើយ​ក្បាលរថ ភ្លើង​ រួម​ទាំង​ទូរថភ្លើង​២ ទៀត​ធ្លាក់​ចេញពី​ផ្លូវ​បែប​នេះ ។ លោក​បញ្ជាក់​ថា សំណាង​ហើយ​ ដែល​រថភ្លើង​មក​ដល់​ស្ថានីយ​បាន​បង្អន់ល្បឿន​ដើម្បី​ឈប់ ក៏​ជួប​ហេតុការណ៍​ចៃដ​ន្យ​បែប​នេះ ប្រសិនបើ​រថភ្លើង​កំពុង​មាន​ល្បឿន​លឿន​វិញ អាច​នឹង​មាន​គ្រោះថ្នាក់​ធ្ងន់​ដល់​មនុស្ស​ជាក់​ជា​ពុំខាន ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​មាន​អនុសាសន៍​របស់សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដំណើរការ​រថ​យន្តក្រុង​ដឹក​អ្នកដំណើរ​មិន​យកលុយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ក្នុង​នោះ​ខាង​អយស្ម័យយាន​កម្ពុជា ក៏​
បាន​ដាក់​ឲ្យ​ដំណើរការ​រថភ្លើង​ដឹក​អ្នកដំណើរ​ដែរ ក្នុង​នោះ​រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ត្រឡប់​ពី​ខេត​ត្ត បាត់ ដំបង ​​វិញ ស្រាប់តែ​ជួប​ហេតុការណ៍​ដ៏​រន្ធត់​នេះ ។នេះ​ជា​លើក​ទី​១​ហើយ បន្ទាប់​ពី​រថភ្លើង​ទាំង២​ខ្សែ​បាន​ធ្វើ​ដំណើរ​ឡើង​វិញ បន្ទាប់​ពី​អាក់ខាន​ជាង​៣០ ហើយ​បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចៃដន្យ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ