ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ជួប​បញ្ហា​ប្រឈម​ខ្លះ​​ ក៏សម្រេច១០០%បួនគោលដៅ និង៥០%ពីរគោល​ដៅ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្ត​អះអាង​ថា ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ខេត្ត​ចំនួន​៤​គោលដៅ បាន​សម្រេច​១០០​ភាគរយ​ហើយ និង​២​គោលដៅ​ទៀត គឺ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌ សម្រេច​បាន​៥០​ភាគ​ រយ…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្ត​អះអាង​ថា ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ខេត្ត​ចំនួន​៤​គោលដៅ បាន​សម្រេច​១០០​ភាគរយ​ហើយ និង​២​គោលដៅ​ទៀត គឺ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌ សម្រេច​បាន​៥០​ភាគ​ រយ ។

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​បំ​លាស់​ទី​ផ្ទះទឹក​ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ​មក​លើគោក គិត​ត្រឹម​ថ្ងៃ​ទី​៤ ខែតុលា ក្នុង​ចំណោម​៦​គោលដៅមាន​ចំនួន​៦​ស្រុក​-​ក្រុង ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន​២.៣៩៦​គ្រួសារ ស្មើនឹង​១០.០៨៧​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​វៀតណាម មាន​៤​គោលដៅ​គឺ ១-​ស្រុក​ជល​គិរី ២-​ស្រុក​កំពង់លែង ៣-​ស្រុក​កំពង់ត្រឡាច និង​៤-​ស្រុក​រលាប្អៀរ សម្រេច​បាន​១០០​ភាគរយ​ហើយ ចំណែក​នៅ​ក្រុង​កំពង់ឆ្នាំង​និង​ស្រុក​បរិបូណ៌ សម្រេច​បាន​៥០​ភាគរយ ។

លោក​បន្ត​ថា ក្នុង​ការ​អនុវត្ត​ផែនការ​បំ​លាស់​ទីនេះ ទោះ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ ក៏​ក្រុមការងារ​បាន​សុំ​យោបល់​លោក​អភិបាលខេត្ត ព្យាយាម​សម្របសម្រួល​ធ្វើ​ឱ្យ​ក្រុម​ជនជាតិ​វៀតណាម​ទាំងនោះ​ចូលរួម​ជាមួយ​ផែន​ការ​របស់​រដ្ឋបាល​ខេត្ត សម្រេច​បាន​លទ្ធផល​ល្អ​តាម​ផែនការ ដោយ​អនុញ្ញាត​ឱ្យ​អូស​ផ្ទះទឹក បោះទីតាំង​បណ្តោះ​អាសន្ន ចម្ងាយ​ពី​ច្រាំង​ទន្លេ​ប្រមាណ​១០០​ម៉ែត្រ នៅ​ពេល​ទឹក​ស្រក ។

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ បញ្ជាក់​ថា ក្រោយ​ពី​បំ​លាស់​ទី​ឡើងគោក​មក​ទីតាំង​បណ្តោះអាសន្ន រួច​ហើយ ក្រុម​ការងារ​នឹង​ចាប់ផ្តើម​ត​ទឹក ភ្លើងជូន​ពួក​គាត់ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ដោយអាជ្ញាធរ​ខេត្ត​បាន​ដាក់​ស្នាក់​ការ​មួយ​សម្រាប់​ទទួល​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ ។ ឯការ​ចំណាយ​លើ​ការ​ធ្វើ​បំ​លាស់​ទី ជា​បន្ទុក​របស់​អ្នក​​រស់នៅ​លើ​ទឹក​ដោយ​ផ្ទាល់ ។

ចំណែក​អាជ្ញាធរ​ខេត្ត នឹង​រៀបចំ​គោលដៅ​មួយ​នៅ​ពេល​ទឹក​ស្រក​វិញ ដោយ​មានការ​រៀបចំ​ផ្លូវថ្នល់ ទឹក​ស្អាត និង​ភ្លើងអគ្គិសនី​ឱ្យ​រួចរាល់​ផង​ដែរ ទើប​ឱ្យ​ពួក​គាត់​ចូល​ទៅ​រស់នៅ​ទីនោះ​។ចំពោះ​អ្នកមាន​បែ​ត្រី ក្រុម​ការងារ​ចម្រុះ​នឹង​ពិនិត្យ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់ ចំណែក​ផ្ទះ​ដែល​មិន​មាន​បែ​ត្រី​ត្រូវ​ឱ្យ​ឡើងគោក​ឱ្យ​អស់ ។អាជ្ញាធរ​ខេត្ត​បាន​ចំណាយពេល​ប្រមាណ​១០ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១០ ខែតុលាក្នុង​ការ​ធ្វើ​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​ពី​បឹង​ទន្លេសាប ឡើង​មក​រស់នៅ​លើគោក ។

បើ​តាម​លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ បានឱ្យ​ដឹង​ថា សម្រាប់​ក្រុង​កំពង់ឆ្នាំង មាន​ជនជាតិ​វៀតណាម​៩៩៦ គ្រួសារ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ដែល​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​លើ​ដីគោក​ទំហំ​ជាង​៤០​ហិ​កតា ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ដែល​អាជ្ញាធរ​ខេត្ត​បាន​សុំ​ធ្វើ​អនុ​ប​យោគ​ពី​រាជរដ្ឋាភិបាល ដោយ​កាត់​ចេញពី​តំបន់​ដី​លិច​ទឹក ។ ក្នុង​នោះ​ជនជាតិ​វៀតណាម​មួយ​ចំនួន សុំ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​លើ​ទឹក​សិន ទម្រាំ​អាជ្ញាធរ​រៀបចំ​រចនាសម្ព័ន្ធ​នៅ​លើគោក​រួចរាល់ ។

សូម​បញ្ជាក់​ថា ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាមឡើង​មក​នៅ​លើគោក​នេះ ស្ថិត​នៅ​ក្នុង​ផែនការ​ការងារ​៥​ឆ្នាំ​របស់​ខេត្តកំពង់ឆ្នាំង ចាប់ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៩ ។ ក្រោយ​ពី​បំ​លាស់​ទី​បិទ​បញ្ចប់​ទាំងស្រុង អាជ្ញាធរ​នឹង​ចាប់ផ្ដើម​សម្អាត​បរិស្ថាន​តំបន់​បឹង​ទន្លេសាប មុន​នឹង​កែ​ច្នៃ​ឲ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​តាម​រយៈ​ការ​ចិញ្ចឹម​ត្រី ។ជា​ការ​កត់សម្គាល់ វត្តមាន​របស់​ជនជាតិ​វៀតណា​ម​រាប់​ពាន់​គ្រួសារ​នៅ​លើ​បឹង​ទន្លេសាប ដែល​ជា​ជង្រុក​ត្រី​របស់​ខ្មែរ​រាប់​សតវត្សរ៍​មក​ហើយ​នោះ តែង​ត្រូវ​បាន​អង្គការ​សង្គម​ស៊ី​វិល​រិះគន់​ថា បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ធនធានធម្មជាតិ​របស់​ខ្មែរ តាម​រយៈ​ការ​បោះ​កាក​សំណល់​ចោល​ទៅ​ក្នុង​ទឹក ការ​បង្ហូរ​ប្រេងម៉ាស៊ីន​កាណូត និង​ការ​បំពុលបរិស្ថាន​ផ្សេង​ៗ​ទៀត ក្នុង​នោះ​ការ​បន្ទោបង់​លាមក​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ