ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​យំ​និយាយ​លែង​ចេញ ក្រោយ​ប្រុស​ពីរ​នាក់​ធ្វើ​ទ​ង្វើ​បែប​នេះ​ដាក់​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​រូប​ស្រស់​ម្នាក់​បាន​សម្រេច ខណៈ​នារី​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា តែ​អស់​លក្ខ​ណ៏​រត់​មិន​រួច ព្រោះ​ត្រូវ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ដេញ​បុក​នឹង​កៀរ បណ្តាល​អោយ​ដួល​ម៉ូតូ និង​ក្រឡាប់​ទាំង​ម៉ូតូ​កង់​បី ទើប​ប្រជា​ពលរ​ដ្ធ​ដេញចាប់​នឹង​ក្របួច​ជាប់​ជនសង្ស័យ​ទាំង​២​នាក់​នោះ ហើយ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​នារី​រូប​ស្រស់​ម្នាក់​បាន​សម្រេច ខណៈ​នារី​រង​គ្រោះ​កំពុង​អង្គុយ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌា តែ​អស់​លក្ខ​ណ៏​រត់​មិន​រួច ព្រោះ​ត្រូវ​អ្នកបើកបរ​ម៉ូតូ​កង់​បី​ឥណ្ឌា​ដេញ​បុក​នឹង​កៀរ បណ្តាល​អោយ​ដួល​ម៉ូតូ និង​ក្រឡាប់​ទាំង​ម៉ូតូ​កង់​បី ទើប​ប្រជា​ពលរ​ដ្ធ​ដេញចាប់​នឹង​ក្របួច​ជាប់​ជនសង្ស័យ​ទាំង​២​នាក់​នោះ ហើយ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង រង​របួស​ទ្រោម​ខ្លួន ទើប​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​។

ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និ​១៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដើម​គរ ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ វ៉ា​ន វិ​សាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ទួល​ទំពូង​ថ្នាក់​ទី​១០ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ និង​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់ ស្លាក​លេខ ភ្នំពេញ​១HE-៩០១៧ និង​ម្នាក់​ទៀត​ឈ្មោះ សុខ ណៃ អាយុ​១៧​ឆ្នាំ ជា​សិស្ស និង​ជា​អ្នក​ធ្វើ​សកម្មភាព​ភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រី​រង​គ្រោះ​។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​ស្គាល់​បាន​អត្តសញ្ញាណ​នោះ​ទេ​។

បើ​តាម​ប្រភព​ពី​អ្នកបើកបរ​កង់​បី​ឈ្មោះ ហុ​ក ភេទ​ប្រុស បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​បាន​ដឹក​នារី​ជា​ជន​រង​គ្រោះ​ចេញពី​ម្តុំ​សាលា​តិច​ណូ​នៅ​ខណ្ឌទួលគោក គោលបំណង​ទៅ​ផ្សារ​ទំនើបសុ​វ​ណ្ណា ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ក៏​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មក​ដល់​បាន​ធ្វើ​សកម្ម
ភាព​ឆក់​កាបូប​ពី​នារី​ជន​រង​គ្រោះ​បាន​សម្រេច រួច​បម្រុង​ជិះ​រត់គេច​ដែរ តែ​ត្រូវ គាត់​បន្ថែម​ល្បឿន​ម៉ូតូ​កង់​បី និង​ស្រែ​កថា​ចោរ​ៗ​ដេញ​បុក និង​បត់​ចង្កូត​កៀរ​ម៉ូតូ​ជនសង្ស័យ បណ្តាល​អោយ​ដួល​ទាំង​ម៉ូតូ​ជនសង្ស័យ ហើយ​ក្រឡាប់​ទាំង​ម៉ូតូ​កង់​បី​ឥណ្ឌា​របស់​គាត់​ទៀត បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដែល​ជិះ​ក្នុង​ម៉ូតូ​កង់​បី​ឥណ្ឌា​នោះ​រង​របួសស្រាល ភ្លាម​ៗ​ជនសង្ស័យ​បាន​ទម្លាក់​កាបូប​ចោល​ហើយ​រត់គេច​ខ្លួន បាន​ប្រហែលជា​១០០​ម៉ែត្រ មក​ដល់​ស្តុ​ប​ថៃ​ប៊ុ​ន​រ៉ុ​ង ក៏​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់ និង​ក្របួច​បានរួច​នាំ​គ្នា​ស្វា​គម​ន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​រង​របួស​ទ្រោម​ខ្លួន ទើប​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ចំណែក​កាបូប​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​នារី​រង​គ្រោះ​វិញ​ហើយ​នៅ​ក្នុង​ការ​បូ​ប​ជន​ង​គ្រោះ​មិន​ទាន់​ដឹង​ថា​មាន​សម្ភារ​:​មាន​តម្លៃ​អ្វីខ្លះ​នៅ​ក្នុង​ការ​បូ​ប​នោះ​នៅឡើយ​ទេ ហើយ​មាន​បាត់បង់​អ្វីខ្លះ​រឺ​ក៏​អត់ ក៏​បាន​មិនដឹង​ដែរ ព្រោះ​នារី​រង​គ្រោះ​មិន​បាន​បញ្ជាក់​ប្រាប់​នោះ​ទេ គឺ​នាង​ភ័យ​តក់ស្លុត​ពេក​គិតតែ​ពី​ស្រែកយំ ទោះបីជា​មាន​អ្នក​សួរនាំ​អ្វី​ក៏​នាង​មិន​ឆ្លើយ​ដែរ​។

ក្រោយ​កើតហេតុ នារី​រង​គ្រោះ​បាន​បាន​ទៅ​ពាក្យបណ្តឹង ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​មូលដ្ឋាន​ប៉ុស្តិ៍​នគរ
បាល​រដ្ឋបាល​សង្កាត់​បឹង​សាឡា​ង ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​យក​ទៅ​សួរនាំ និង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​រួម​ទាំង​ម៉ូតូ​ធ្វើ​សកម្មភាព​ផង​ដែរ ។ រីឯ​ខាង​ម៉ូតូ​កង់​បី​ឥណ្ឌា ក៏​ត្រូវ​បាន​ខាង​កម្លាំង​សមត្ថកិច្ច ឃាត់​យក​ទៅ​សួរនាំ​ដែរ ដើម្បី​ធ្វើ​កំណត់ហេតុ នឹង​ជួយ​បំភ្លឺ​ពី​ហេតុ​ការ​ណ៏​ចប់​រួចរាល់​ទើប​ប្រគល់​អោយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ