ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើ​កូន​ប្រុសDavid Beckham ​​កំពុងល្បី​​ខាង​គេ​ស្អប់ពេញ​​​ក្នុង​​ប្រទេស​ចិន

5 ឆ្នាំ មុន

តាម​ប្រភព​​ Shanghaiist បាន​ឱ្យ​​ដឹង​ថា កូនប្រុស​របស់​អតីត​កីឡាករ​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក David Beckham បាន​ក្លាយទៅជា​មនុស្ស​ល្បី​ខាងគេ​ស្អប់​នៅ​ប្រទេស​ចិន ក្រោយ​ពី​បង្ហោះ​រូបថត​ពីរ​សន្លឹក ​ដែល​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​មួយ នៅ​លើ​បណ្តាញ​សង្គម…

តាម​ប្រភព​​ Shanghaiist បាន​ឱ្យ​​ដឹង​ថា កូនប្រុស​របស់​អតីត​កីឡាករ​បាល់ទាត់​ល្បី​លំដាប់​ពិភពលោក David Beckham បាន​ក្លាយទៅជា​មនុស្ស​ល្បី​ខាងគេ​ស្អប់​នៅ​ប្រទេស​ចិន ក្រោយ​ពី​បង្ហោះ​រូបថត​ពីរ​សន្លឹក ​ដែល​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​មួយ នៅ​លើ​បណ្តាញ​សង្គម Instagram​ ។

Brooklyn Beckham ដែល​ជា​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​១៩​ឆ្នាំ ត្រូវ​បាន​ជេរ​ស្តី ដោយ​មហាជន​ចិន​លើ​បណ្តាញ​សង្គម ដោយ​ចោទប្រកាន់​ថា​ រើសអើង​ពូជសាសន៍​ ។ រូបគេ​បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ទៅ​លើ Instagram ពេល​ទៅ​លេង​នៅ​ទីក្រុង Venice ប្រទេស​អ៊ី​តា​លី​ ។

រូប​ទី​មួយ​បង្ហាញ​ពី​ក្រុម​ទេសចរ​​អាស៊ី​មួយ​ក្រុម និងរូប​ទី​ពីរ​ គឺជា​ស្ត្រី​អាស៊ី​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ក្នុង​ប្រទេស​អ៊ី​តា​លី​ ។ រូបថត​ទាំង​ពីរ​នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយនឹង​សារ​ខ្លី​ថា​៖ «​គ្មាន​ទីណា​ដូច​អ៊ី​តា​លី​ទេ ត្រូវ​អត់?​” ។ គ្រាន់តែ​បង្ហោះ​ភ្លាម មហាជន​លើ​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិនផ្ទុះ​កំហឹង​ភ្លាម ដោយ​បាន​ទៅ Comment លើ​រូបថត​នោះ ចោទប្រកាន់​ថា ​វា​ជា​ការ​រើសអើង​ពូជសាសន៍​ ។ ដោយសារ​តែ​ឃើញ​ដូចនេះ កូនប្រុស​របស់ Beckham បាន​លុប​វា​ចេញ​ភ្លាម ហើយ​ប្តូរ​គណនី​របស់​ខ្លួន​ទៅ​ជា Private វិញ​ ។

បើ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ មហាជន​នៅ​តែ​យក​រឿង​នេះ​ មក​និយាយ​នៅ​លើ​បណ្តាញ​សង្គម Weibo​។ Comment ដែល​ល្បី​ជាងគេ គឺ​សរសេរ​ថា​៖ «បើ​គ្មាន​ម៉ែឪ​របស់​ឯង​ទេ ឯង​គឺ​មិនមែន​ជា​ស្អី​ទាំងអស់​ ។ គ្រាន់តែ​ជា​ក្មេង​អាយុ​១៩​ឆ្នាំ ដែល​រត់​ចោល​សាលា​ប៉ុណ្ណោះ​» ។

អ្នកខ្លះ​ទៀត​បាន​ទាមទារ​ឲ្យ Beckham មក​សុំ​ទោស​ជា​សាធារណៈ ខណៈ​ដែល​ខ្លះ​ទៀត​ ព្រមាន​ថា​នឹង​មិន​ឲ្យ​មក​កើប​លុយ​នៅ​ចិន​ទៀត​ទេ​ ។ នេះ​ក៏​ដោយសារ​តែកាលពី​ឆ្នាំ​២០១៦ David Beckham បាន​ធ្វើ​ជា​អ្នក​ផ្សាយពាណិជ្ជកម្ម​ឲ្យ​ទូរស័ព្ទ​ដៃ Huawei Honor 8 ដែល​ទទួល​បាន​ប្រាក់​ច្រើន​ជាង១៣​ម៉ឺន​​ដុល្លារ ។

អត្ថបទសរសេរ ដោយ