ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HONDA នឹង​មិន​មាន​វត្តមាន​ដឹកនាំ​ក្រុម​ជម្រើសជាតិកម្ពុជា​នៅ​ល្ងាច​នេះ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​នា​ល្ងាច​ថ្ងៃ​ទី​១២ តុលា នេះ នឹង​មិន​មាន​វត្តមាន​អ្នកចាត់ការ Honda ដឹកនាំ​ឡើយ​ដោយសារ​តែ​លោក​ជាប់​ភារកិច្ច​នៅ​ក្លិប​អូស្ត្រាលី​។ ទោះបី​យ៉ាងណា​តាម​ព័ត៌មាន​លោក…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដែល​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​ទី​ម័​រ​ខាងកើត​ក្នុង​ជំនួប​មិត្តភាព​កម្ដៅ​សាច់ដុំ​នា​ល្ងាច​ថ្ងៃ​ទី​១២ តុលា នេះ នឹង​មិន​មាន​វត្តមាន​អ្នកចាត់ការ Honda ដឹកនាំ​ឡើយ​ដោយសារ​តែ​លោក​ជាប់​ភារកិច្ច​នៅ​ក្លិប​អូស្ត្រាលី​។

ទោះបី​យ៉ាងណា​តាម​ព័ត៌មាន​លោក Honda នឹង​ណែនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាម​រយៈ​វី​ដេ​អូ​ខន់​ហ្វឺ​រិ​ន ហើយ​តួនាទី​ដឹកនាំ​ក្រុម​គឺ​ធ្លាក់​ទៅ​លើ​គ្រូបង្វឹក Felix Agustin Gonzalez Dalmas ។ ការ​ប៉ះ​ទី​ម័​រ​ខាងកើត​នៅ​ល្ងាច​នេះ គឺជា​ការ​ប្រកួត​លើក​ទី​២​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក Honda ក្នុង​នាម​ជា​អ្នកចាត់ការ​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មា​នដដែល លោក​អាច​នឹង​អវត្តមាន​រហូត​ដល់​ក្រុម​កម្ពុជា​ប៉ះ​ក្រុម​សិង្ហ​បុរី​ក្នុង​ជំនួប​មិត្តភាព​ដូច​គ្នា​នា​ពេល​ខាង​មុខ​នេះ​ដែរ​។

ពាក់ព័ន្ធ​នឹង​អវត្តមាន​របស់​លោក​Honda លោក Norio Tsukitate គ្រូបង្វឹក​ជនជាតិ​ជប៉ុន​​របស់​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត កាលពី​ព្រឹក​ថ្ងៃ​ទី​១១ តុលា បាន​និយាយ​បែប​កំប្លែង​លេងសើច​ថា ក្រុម​កីឡាករ​របស់​ខ្លួន​កំពុង​មិន​សប្បាយចិត្ត ព្រោះ​មិន​បាន​ថតរូប​ជាមួយ Idol (Honda) ដែល​ជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ទាប់​ពី​ទទួល​ដំណឹង​ថា​គាត់​មិន​មក​ចូលរួម​ការ​ប្រកួត​មិត្តភាព​នៅ​ថ្ងៃស្អែក​នេះ​(១២ តុលា​) ។

ចំពោះ​ទស្សនៈ​របស់​លោក Norio Tsukitate យល់​ឃើញ​ថា ក្រុម​កម្ពុជា​បច្ចុប្បន្ន​កំពុង​រីក​ចម្រើន​ខ្លាំង​ស្រប​ពេល​ពួក​គេ​មាន​អ្នកចាត់ការ​ថ្មី​ល្បីឈ្មោះ​មក​ដឹកនាំ​ថែម​ទៀត​ផងនោះ​។

គួរ​បញ្ជាក់​ថា យោង​តាម​ប្រវត្តិ ក្រុម​ជម្រើស​ជាតិ​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​៧​លើក​ក្នុង​នោះ​កម្ពុជា​ឈ្នះ​៥ ទី​ម័​រ​ខាងកើត​ឈ្នះ​១ និង​ស្មើ​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ