ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ក្រោយ តម្លៃ​ប្រេង​អាច​កើន​ដល់​100​ដុល្លារ​ក្នុង​មួយ​ធុង

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ពាណិជ្ជករ​ធំ​ៗ​ទូ​ទាំង​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា តម្លៃ​ប្រេង​មិន​ធ្លាក់​ចុះ​ក្រោម​៦៥​ដុល្លារ​ក្នុង​មួយ​ធុង​ទេ ហើយ​អាច​នឹង​កើន​លើស​១០០​ដុល្លារ​ក្នុង​មួយ​ធុង​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ដែល​នាំ​ឲ្យ​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉​ង់ ។ តម្លៃ​ប្រេង​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ ព្រោះតែ​មានការ​គិត​ថា​ការ​ដាក់​ទណ្ឌកម្ម​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា…

ទីក្រុង​ឡុ​ង​ដ៍ ៖ ពាណិជ្ជករ​ធំ​ៗ​ទូ​ទាំង​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​មក​ថា តម្លៃ​ប្រេង​មិន​ធ្លាក់​ចុះ​ក្រោម​៦៥​ដុល្លារ​ក្នុង​មួយ​ធុង​ទេ ហើយ​អាច​នឹង​កើន​លើស​១០០​ដុល្លារ​ក្នុង​មួយ​ធុង​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ​នេះ នៅ​ពេល​ដែល​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ដែល​នាំ​ឲ្យ​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉​ង់ ។

តម្លៃ​ប្រេង​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ ព្រោះតែ​មានការ​គិត​ថា​ការ​ដាក់​ទណ្ឌកម្ម​ដែល​នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ខាង​មុខ នឹង​សាកល្បង​សមត្ថភាព​របស់​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​ដទៃ​ក្នុង​ការ​បូម​ប្រេង​បំពេញ​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្គត់ផ្គង់​របស់​អ៊ីរ៉​ង់ ។

តម្លៃ​ប្រេង​ឆៅ​របស់​ក្រុមហ៊ុន Brent បាន​កើន​ដល់​៨៦,៧៤​ដុល្លារ​ក្នុង​មួយ​ធុង​កាលពី​ស​ប្តា​ហ៍​មុន ដែល​ជា​កម្រិត​ខ្ពស់​ជាងគេ​តាំងពី​ឆ្នាំ ២០១៤​មក ។

ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៩​វិញ អ្នក​ព្យាករណ៍​ដូច​ជា​ភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​ឲ្យ​ដឹង​ថា វិបត្តិ​ក្នុង​ទីផ្សារ​កំពុង​លូតលាស់ និង​ជម្លោះ​ពាណិជ្ជកម្ម អាច​នឹង​ប៉ះពាល់​ដល់​តម្រូវ​ការ​ប្រេង​ជុំវិញ​ពិភពលោក ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​មិនមែន​ជា​សមាជិក OPEC កើនឡើង ។

លោក Alex Beard នាយក​ប្រតិបត្តិ​ប្រចាំ Glencore បាន​ព្យាករណ៍​ដែរ​ថា តម្លៃ​ប្រេង​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ នឹង​ស្មើ​ប្រមាណ​ពី​៨៥​ទៅ​៩០​ដុល្លារ​ក្នុង​មួយ​ធុង ។ ប៉ុន្តែ​ពាណិជ្ជករ​ដទៃ​គិត​ថា មាន​កត្តា​មួយ​ចំនួន​នៅ​ទីផ្សារ​កំពុង​លូតលាស់​អាច​ប៉ះពាល់​ដល់​តម្រូវការ និង​ការ​លូតលាស់​នៃ​តម្លៃ​ប្រេង​។

លោក Torbjorn Tornqvist នាយក​ប្រតិបត្តិ​របស់ Gunvor បាន​និយាយ​ថា តម្លៃ​ប្រេង​នឹង​ធ្លាក​ចុះ​នៅ​ឆ្នាំ​ក្រោយមក​ស្មើ​ប្រមាណ​ពី​៧០​ទៅ​៧៥​ដុល្លារ​ក្នុង​មួយ​ធុង ព្រោះតែ​ការ​អន់​ថយ​នៃ​តម្រូវការ ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នៅ​រឹង​មាំ​ល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ