ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ម្នាក់ទៀតហើយលើ​ផ្លូវជាតិលេខ​​​៥៩

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ តុលា ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង គឺ​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​មាន​សណ្តោង​រ៉ឺ​ម៉ក​ពីក្រោយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុងភូមិ​កណ្តោល ឃុំ​អូរ​ស្រឡៅ…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ តុលា ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង គឺ​រវាង​ម៉ូតូ​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​មាន​សណ្តោង​រ៉ឺ​ម៉ក​ពីក្រោយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុងភូមិ​កណ្តោល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឡា​ច កូន​នាង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បឹង​រាំង ឃុំ​ស្រុក​កើតហេតុ​ខាងលើ​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១D-១០៣៥ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ក៏​បុក​គោ​យន្ត​កន្ត្រៃ​មាន​សណ្តោង​រ៉ឺ​ម៉ក​ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​មាន​សណ្តោង​រ៉ឺ​ម៉ក​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គោ​យន្ត​កន្ត្រៃ​នោះ​ពុំ​មាន​ភ្លើង ឬ​ចំណាំង​ប្លាត​ពី​ខាងក្រោយ​ឡើយ ។

សព​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​នាំ​យក​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​គោ​យន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ