ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនាវដ្តី​បាល់ទាត់​បារាំង​លុប​ការ​បោះ​ឆ្នោត​ស្ទង់​មតិ Ballon d’Or ភ្លាម​ព្រោះតែ Messi និង Salah

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ទស្សនាវដ្តី​បាល់ទាត់​បារាំង​លុប​ចោលការ​បោះ​ឆ្នោត​ស្ទង់​មតិ​រក​អ្នក​ឈ្នះ​ពាន Ballon d’Or ភ្លាម ក្រោយ​ពី​ឃើញ​អ្នកបោះឆ្នោត​ឲ្យ Messi…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ទស្សនាវដ្តី​បាល់ទាត់​បារាំង​លុប​ចោលការ​បោះ​ឆ្នោត​ស្ទង់​មតិ​រក​អ្នក​ឈ្នះ​ពាន Ballon d’Or ភ្លាម ក្រោយ​ពី​ឃើញ​អ្នកបោះឆ្នោត​ឲ្យ Messi និង Salah យ៉ាងច្រើន​នាក់ ។ ពួក​គេ​ទាំង​ពីរ​បូក​ចូល​គ្នា​បាន​៧៩%​នៃ​ចំនួន​អ្នកបោះឆ្នោត​ឯណោះ ។

កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​ហង្ស​ក្រហម Salah ដែល​បាន​រក​គ្រាប់​បាល់​បាន​៤២​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត Premier League និង Champions League កាលពី​រដូវ​កាល​មុន បាន​ទទួល​សម្លេង​ឆ្នោត​៣១%​នៃ​អ្នកបោះឆ្នោត​ទាំងអស់ ។

ចំណែកឯ Messi ដែល​ជា​ម្ចាស់​ពាន Ballon d’Or ប្រាំ​ដង​បាន​ទទួល​សម្លេង​៤៨% នៃ​សម្លេង​ទាំងអស់ ។ អ្វី​ដែល​មិន​ស្រួល​សម្រាប់ Ronaldo គឺថា គេ​ឃើញ​មាន​ត្រឹមតែ​៨% ប៉ុណ្ណោះ ដែល​បោះ​តាម​រយៈ​ទស្សនាវដ្តី​បាល់ទាត់​បារាំង ។ ដោយសារ​តែ​ឃើញ​ដូចនេះ ទើប​ទស្សនាវដ្តី​បាល់ទាត់​បារាំង សម្រេចចិត្ត​លុប​ចេញ​ភ្លាម​ពីលើ​ទំព័រ​របស់​ខ្លួន​។ លោក​អ្នក​អាច​មើល​ចំនួន​ភាគរយ​ខាងក្រោម​បាន​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ