ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Phil Foden ជើង​ខ្លាំង​វ័យក្មេង​របស់ Man City ថា Messi និង Silva ជា​អាយ​ដល​របស់​ខ្លួន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ទើប​ល្បី​នៅ​ក្លិប​មេឃ​ខៀវ​របស់​អង់គ្លេស Phil Foden បាន​បង្ហើប​ថា ខ្លួន​លេង​បាល់​តាម​មិត្ត​រួម​ក្លិប…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​វ័យក្មេង​ទើប​ល្បី​នៅ​ក្លិប​មេឃ​ខៀវ​របស់​អង់គ្លេស Phil Foden បាន​បង្ហើប​ថា ខ្លួន​លេង​បាល់​តាម​មិត្ត​រួម​ក្លិប David Silva និង ជើង​ខ្លាំង​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ។

នៅ​ពេល Sky Sports សួរ​ពី​អាយ​ដល​របស់ Phil Foden កីឡាករ​រូប​នេះ​បាន​និយាយ​ថា ៖«​ខ្ញុំ​បានឃើញ​គាត់ (David Silva) នៅ Man City ។ គាត់​គឺជា​កីឡាករ​អស្ចារ្យ​ម្នាក់​សម្រាប់​ពួក​យើង ហើយ​ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​លេង​ណាស់ ។ នៅ​ពេល​ខ្ញុំ​មើល​គាត់​ឲ្យ​កាន់តែ​ច្បាស់ គាត់​គឺជា​កីឡា​ករ​អស្ចារ្យ​ម្នាក់​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ធ្វើ​ដូច​គាត់​នៅ​ពេល​អនាគត​» ។

Foden បាន​បន្ត​ថា ៖«​ប្រហែលជា​គាត់ និង Messi គឺជា​កីឡាករ​អស្ចារ្យ​មួយ​រូប ។ ពួក​គាត់​គឺជា​កីឡាករ​ខ្លាំង ដែល​មាន​បុគ្គលិកលក្ខណៈ​ល្អ នៅ​លើ​តារាង ។ ខ្ញុំ​ពិតជា​រំភើប​ណាស់​រាល់ពេល​ដែល​ពួក​គាត់​លេង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែបម្រើ​វ័យ​១៨​ឆ្នាំ​រូប​នេះ បាន​ចូល​លេង​ឲ្យ​ក្លិប​អង់គ្លេស U21 ក្នុង​ការ​ដណ្តើម​ពាន European Championship ជាមួយនឹង Andorra កាលពី​យប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ និង ជាមួយនឹង​ស្កុ​តឡែ​ន​នៅ​ថ្ងៃ​អង្គារ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ