ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​​ជឿ​ថា នៅ​ឆ្នេរ​អូរឈើទាលដល់ថ្នាក់​នេះទេ​…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ និយាយ​ដោយ​ពិត​ត្រង់​ទៅ តារា​រះ​នា​ទិសនិរតី ពិតជា​មានរឿង​មិនល្អកើត​មាន​បន្តបន្ទាប់​និង​មិន​ឈប់​ឈរ​សោះ ក្រៅពី​គំនរ​សំរាម​ដ៏​មហាសាល​ ដែល​បង្ក​ដោយ​មនុស្ស ការ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ការ​ចាក់​ដី​លុប​ឆ្នេរ និង​ការ​ហូរ​ចូល​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ និយាយ​ដោយ​ពិត​ត្រង់​ទៅ តារា​រះ​នា​ទិសនិរតី ពិតជា​មានរឿង​មិនល្អកើត​មាន​បន្តបន្ទាប់​និង​មិន​ឈប់​ឈរ​សោះ ក្រៅពី​គំនរ​សំរាម​ដ៏​មហាសាល​ ដែល​បង្ក​ដោយ​មនុស្ស ការ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ការ​ចាក់​ដី​លុប​ឆ្នេរ និង​ការ​ហូរ​ចូល​ជនជាតិ​ចិន​រាប់​ម៉ឺន​នាក់ ធ្វើឱ្យ​បរិយាកាស​កាន់តែ​ឃ្លាតឆ្ងាយ​សម្រាប់​អ្នកទេសចរ​អឺរ៉ុប និង​ជនជាតិ​ខ្មែរ​ម្ចាស់​ស្រុក ស្រាប់តែ​កាលពី​ថ្ងៃ​ទី​៩ ខែតុលា​កន្លង​ទៅ សំរាម​កំប្លោក​ដ៏​មហាសាល​បាន​រសាត់​តាម​រលក​សមុទ្រ ​មក​ទើរ​លើ​ឆ្នេរ​អូរ​ឈើទាល ដែល​ជាទី​ពេញ​និយម​សម្រាប់​​ការ​មុជទឹក​កម្សាន្ត ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព​ទាំងស្រុង ។

ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៣ និង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​សីហ​​នុ បាន​ដឹកនាំ​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​រាប់​សិប​នាក់ ចុះ​ជួយ​សម្អាត​ឆ្នេរសមុទ្រ ចំណុច​ឆ្នេរ​អូរ​ឈើទាល​ប្រវែង​រាប់រយ​ម៉ែត្រ ​ដែល​មាន​សំរាម​រលួយ​ទើរ​ពេញ​លើ​ឆ្នេរ​ និង​អណ្តែត​រាយ​ប៉ាយ​លើ​ផ្ទៃ​ទឹក ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្ត ដឹកនាំ​ដោយ​លោក យន្ត មីន អភិ​បាល​ខេត្ត រួម​ទាំង​លោកនាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន តំណាងរាស្ត្រ​មណ្ឌល​ព្រះ​សីហ​នុ ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​សម្អាត​កំប្លោក ដែល​ហូរ​មក​ពី​ប្រទេស​ជិតខាង​មិន​ធ្លាប់​មាន​នេះ​​ដែរ ។

ជាមួយ​គ្នា​នេះ សាលាខេត្ត​បាន​ចេញផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា រហូត​មក​ដល់​ថ្ងៃ​ទី​១១ ខែតុលា មាន​កំប្លោក ​ដែល​មាន​ប្រភព​ពី​សមុទ្រ​ប្រទេស​ជិតខាង បាន​ហូរ​អណ្តែត​រសាត់​លើ​ផ្ទៃ​សមុទ្រ និង​មក​ទើរ​នៅ​លើ​ឆ្នេរសមុទ្ រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុហើយ​បញ្ហា​នេះ ក្រុមការងារ​រដ្ឋបាល​ខេត្ត កង
កម្លាំង រដ្ឋបាល​ក្រុង មន្ទីរ​អង្គភាព​ពាក់ព័ន្ធ កំពុង​ចុះ​សម្អាត​តាម​បណ្តា​ឆ្នេរ​ក្នុង​ក្រុងព្រះសីហនុ ។

អាជ្ញាធរ​ខេត្ត ក៏​បាន​ប្រកាស​ដល់​សាធារណជន​ទាំងអស់ សូមកុំ​មានការ​ព្រួយបារម្ភ ព្រោះ​បញ្ហា​នេះ ​មិន​បាន​ធ្វើ​ឲ្យ​ខូច​គុណភាព​ទឹកសមុទ្រ ឬ​ឆ្នេរ​ខ្សាច់​នោះ​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​បាត់បង់​សោភ័​ណ​ភាព​ឆ្នេរ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក្រោយពី​ការ​សម្អាត​រួចរាល់ ឆ្នេរ​ខ្សាច់​នឹង​មាន​សភាព​ស្រស់​ស្អាត​ដូច​ដើម​វិញ ។ ដើម្បី​ព​ន្លឿ​ន​ការ​សម្អាតកំប្លោក​នៅ​តាម​ឆ្នេរ រដ្ឋបាល​ខេត្ត​ស្នើ​ដល់​បងប្អូន​អាជីវករ​ ដែល​កំពុង​ប្រកប​អាជីវកម្ម​តាម​ឆ្នេរ
ចូលរួម​សម្អាត​ឆ្នេរ​ ដែល​មាន​កំប្លោក​នៅ​មុខ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​បាន​ស្អាត​ល្អ ។

អត្ថបទសរសេរ ដោយ