ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែស្រែកភ្លាម ដេញភ្លាតល្មមបានហត់មិនស្ទើរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែរត់មិនរួចបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម…

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន តែរត់មិនរួចបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ជនសង្ស័យខាងលើមានឈ្មោះ សុខ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក គឺជាអ្នកធ្វើសកម្មភាពឆក់ ។ ចំណែកឯបក្សពួកម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់ស្រមោល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះវ័យប្រហែល២០ម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER-X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GD-5199 តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យខាងលើរួមទាំងបក្សជិះម៉ូតូមួយគ្រឿងម៉ាក សង់ប៊ិច ពណ៌ខ្មៅបិទតែមពណ៌ប្រភេះ ពាក់ស្លាកលេខ ភ្នំពេញ1BX-7258 ជិះមកពីក្រោយហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វនស៊ិចពីនារីរងគ្រោះដែលកំពុងគាន់និយាយបានសម្រេច ។ ហើយភ្លាមៗនោះជនសង្ស័យខាងលើរួចទាំងបក្សពួកបានព្យាយាមបើកម៉ូតូជិះរត់គេចខ្លួនរួចក៏ត្រូវជនរងគ្រោះស្រែកចោរៗ និងជិះដេញតាមពីក្រោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានដែលកំពុងជិះល្បាតនៅក្បែរនោះជួយអន្តរាគមន៍ជិះដេញចាប់ជនសង្ស័យខាងលើរហូតមកដល់គោលស្ពានអាកាស៧មករា ទើបអាចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ ។ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកទូរស័ព្ទដៃរបស់ជនរងគ្រោះ និងម៉ូតូនៅកន្លែងកើតហេតុ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួចទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ