ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេខ​​រៀង​​សន្លឹក​​ឆ្នោត ​គណ​​ប​ក្ស​​ប្រជា​ជន​​លេខ​​រៀង​​ទី​៤​​ដូច​​អាណត្ដិ​​មុ​ន ប​ក្ស​សង្គ្រោះ​ជាតិ​លេខ​រៀង​ទី​៧

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៣​ ឧសភា​ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិប​តី​ ទេព​ វង្ស​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​​រាជា​ធិប​តី​ ​បួ​រ​ គ្រី​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​ធម្ម​យុត្តិ​កនិ​កាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​យាង​ជា​ព្រះ​រាជ​​អធិប​តី​ភាព​ក្នុង​ពិធី​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណ​បក្ស​នយោ​បាយ​ទាំង​៨​លើ​សន្លឹក​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥​ឆ្នាំ​២០១៣​ ។

រាជធានី​ភ្នំពេញ​ ៖ កាល​ពី​ថ្ងៃ​ទី​២៣​ ឧសភា​ សម្តេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជា​ធិប​តី​ ទេព​ វង្ស​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​​រាជា​ធិប​តី​ ​បួ​រ​ គ្រី​ សម្តេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​ធម្ម​យុត្តិ​កនិ​កាយ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​យាង​ជា​ព្រះ​រាជ​​អធិប​តី​ភាព​ក្នុង​ពិធី​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណ​បក្ស​នយោ​បាយ​ទាំង​៨​លើ​សន្លឹក​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥​ឆ្នាំ​២០១៣​ ។

ក្នុង​ការ​ចាប់​ឆ្នោត​នេះ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​​លេខ​រៀង​ដូច​ឆ្នាំ​២០០៨​ដែល​ជា​ការ​បោះ​ឆ្នោត​អា​ណត្តិ​ទី​៤​ដែរ​ គឺ​លេខ​រៀង​ទី​៤​លើ​សន្លឹក​ឆ្នោត​ ។ បើ​គិត​ពី​យី​អ៊ុន​វិញ​គឺ​ល្អ​ ដោយ​សារ​តែ​ការ​បោះ​ឆ្នោត​ កាល​ពី​​​អាណត្តិ​ទី​៤​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​ឈ្នះ​ដាច់​តែ​ម្តង​ ដោយ​ទទួល​បាន​អា​សនៈ​៩០​កៅ​អី​ក្នុង​​រដ្ឋសភា​ ។ ពិធី​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​គណ​បក្ស​នយោ​បាយ​ទាំង​៨​ លើ​សន្លឹក​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នី​តិ​កាល​ទី​៥​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣​ ឧសភា​ នៅ​ទី​ស្តី​ការ​គណ​ៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)​ ក្នុង​បរិវេណ​ក្រសួង​មហា​ផ្ទៃ​ ។

គណ​បក្ស​នយោ​បាយ​ទាំង​៨​ ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣​ ត្រូវ​បាន​សម្តេច​សង្ឃ​រាជ​ទាំង​ពីរ​គណៈ​យាង​ចាប់​ឆ្នោត​ដោយ​ផ្ទាល​់​ព្រះ​ហស្ត​ម្តង​មួយ​សន្លឹក​ៗ​ ។ បន្ទាប់​មក​មន្ត្រី​​គ.ជ.ប​​ បាន​ប្រកាស​លេខ​រៀង​ ហើយ​តំណាង​គណ​បក្ស​នយោ​បាយ​ក៏​បាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​​ផង​ដែរ​ ។ មន្ត្រី​​គ.ជ.ប​ បាន​ឱ្យ​ដឹង​ថា​ លំដាប់​លេខ​​រៀងគណ​បក្ស​នយោ​បាយ​ទាំង​៨​នៅ​លើ​សន្លឹក​ឆ្នោត​​គឺ​៖
១​-គណ​បក្ស​សញ្ជាតិ​កម្ពុជា​
២-គណ​បក្ស​ហ្វុ៊ន​សិុន​ប៉ិច​
៣-​គណ​បក្ស​សា​ធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​
៤-គណ​បក្ស​ប្រជា​ជន​កម្ពុជា​
៥-គណ​បក្ស​ខ្មែរ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​
៦-​គណ​បក្ស​ខ្មែរ​ឈប់​ក្រ​
៧-គណ​បក្ស​សង្គ្រោះ​ជាតិ​
​៨-​គណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិប​តេយ្យ​
គួរ​កត់​សម្គាល់​ថា​ កាល​ពី​អាណត្តិ​ទី​៤​(២០០៨-២០១៣)​មាន​គណ​បក្ស​ចំនួន​១១​បាន​ចូល​រួម​ការ​​បោះ​ឆ្នោត​ ហើយ​មាន​តែ​គណ​បក្ស​៥​ប៉ុណ្ណោះ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​មាន​អា​សនៈ​ក្នុង​សភា​ ។ លោក​ អ៊ឹម​ សួ​ស្តី​ ប្រធាន​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចាប់​លំដាប់​លេខ​រៀង​គណ​បក្ស​នយោ​បាយ​នៅ​លើ​សន្លឹក​ឆ្នោត​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នី​តិ​កាល​ទី​៥​ នៅ​ពេល​ខាង​មុខ​នេះ​ គ.ជ.ប​ ត្រូវ​ផលិត​សន្លឹក​ឆ្នោត​តាម​មណ្ឌល​នីមួយ​ៗ​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ដែល​មណ្ឌល​ទាំង​២៤​រាជធានី-​ខេត្ត​ ត្រូវ​ការ​លេខ​រៀង​ និង​ឈ្មោះ​គណបក្ស​នយោ​បាយ​ដែល​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ។

លោក​ប្រធាន​ គ.ជ.ប បន្ត​ថា​ លទ្ធ​ផល​នៃ​ការ​ចាប់​យក​លេខ​រៀង​គណបក្ស​នយោ​បាយ​លើ​សន្លឹក​ឆ្នោត​មាន​សារសំខាន់​ណាស់​សម្រាប់​គណបក្ស​នយោ​បាយ​ទាំង​អស់​​ដែល​​បាន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ។ ការ​កំណត់​លេខ​រៀង​គណបក្ស​នយោ​បាយ​នីមួយៗ​លើ​សន្លឹក​ឆ្នោត​ ​នឹង​​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណបក្ស​នយោ​បាយ​ក្នុង​ការ​ឃោស​នា​បោះ​ឆ្នោត​ ការ​បោះ​ឆ្នោត​ និង​ជួយ​ឱ្យ​អ្នក​បោះ​ឆ្នោត​ អាច​ស្គាល់​បាន​ដោយ​ងាយ​ស្រួល​ជ្រើស​រើស​នូវ​គណបក្ស​នយោ​បាយ​ដែល​ពួក​គាត់​ស្រឡាញ់​ និង​ពេញ​ចិត្ត​នឹង​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​ដឹក​នាំ​ប្រទេស​ (២០១៣-២០១៨) ។ លោក​ប្រធាន​ គ.ជ.ប បាន​បញ្ជាក់​ទៀត​ថា​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៦​មក​ កម្ពុជា​​បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំនួន​១៥​លើក​រួច​មក​ហើយ​ ។ ​ដោយ​ឡែក​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​ មក​ គ.ជ.ប​ បាន​រៀប​ចំ​ការ​បោះ​ឆ្នោត​ចំនួន​៤​ដង​យ៉ាង​ទៀង​ទាត់​ និង​ទទួល​បាន​ជោគ​ជ័យ​​ទាំង​ការ​បោះ​ឆ្នោត​ជាតិ​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ។

ជាក់​ស្តែង​ ក្រោយ​ពី​បញ្ចប់​ដំណើរ​ការ​បោះ​ឆ្នោត​នីមួយៗ​ ត្រូវ​បាន​មតិ​អន្តរ​ជាតិ​វាយ​តម្លៃ​ថា​ «ពី​ការ​បោះ​ឆ្នោត​មួយ​ទៅ​ការ​បោះ​ឆ្នោត​មួយ​ កាន់​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​» ។ មន្ត្រី​ គ.ជ.ប បាន​អះ​​អាង​ថា​ ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ បាន​និ​ង​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​តាម​ផែន​ការ​ និង​ប្រតិទិន​ ដែល​បាន​គ្រោង​ទុក​ ។ ​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ សម្រាប់​បម្រើ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥​ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣១​ ធ្នូ​ ឆ្នាំ​២០១២​ ​ត្រូវ​​បាន​ផ្តល់​សុពល​ភាព​ជា​ផ្លូវ​ការ​គឺ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​​៩.៦៧៥.៤៥៣​នាក់​ ក្នុង​នោះ​ស្ត្រី​មាន​ចំនួន​៥.០៨១.៨៤៣​នាក់​ ស្មើ​នឹង​៥២,៥%​ ៕