ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិន​បាន ដល់​ពេល​ចាប់​បាន​ទើប​ដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​បណ្តើរ​លេង​ទូរស័ព្ទ​ដៃ​បណ្តើរ ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់ តែ​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ចាប់​បាន​ម្នាក់​រត់​រួច​ម្នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដើរ​បណ្តើរ​លេង​ទូរស័ព្ទ​ដៃ​បណ្តើរ ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់ តែ​មិន​បាន​សម្រេច បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ចាប់​បាន​ម្នាក់​រត់​រួច​ម្នាក់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្បែរ​ផ្សារ​ទួល​គោក តាម​បណ្តោយ​ផ្លូវ​លេខ​៣០៧​កែង និង​ផ្លូវ​លេខ​៥៨៤ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ មាន សំបុត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ម្តុំ​វត្ត​សំរោង​អណ្ដែត ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

តាម​សម្តី​ពី​បុរស​ជា​ជន​រង​គ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​៣០៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ទើបតែ​យកម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​ទួល​គោក បំណង​ដើរទៅ​បន្ទប់​ជួល​វិញ នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ខណៈ​ពេល​ដែល​ដើរ​តាម​ផ្លូវ​គាត់​ក៏​បាន​ដក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​អាយ​ហ្វ​ន​ស៊ិ​ច​ភ្លើ​សយ​កមក​ចុច​លេង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស័​រ​គី​ស្មា​ក់វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1E-2736 ជិះ​មក​ពីក្រោយ​ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​គាត់ តែ​មិន​បាន​សម្រេច​ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ប្រទាញ​ជាមួយ​ជនសង្ស័យ​បណ្តាល​ឲ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ជ្រុល​ទៅ​បុក​ថូផ្កា​ដែល​នៅ​ខាង​មុខ​ផ្ទះ ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់​បាន​ម្នាក់ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ