ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​ម្នាក់​​នៅ​ស្វាយប៉ាក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស​យ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន រួម​មាន ម្សៅ​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២២​កញ្ចប់ ក្នុង​នោះ​ធំ​១​កញ្ចប់ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​១​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​ម៉ាក PHICOMM…

រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស​យ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន រួម​មាន ម្សៅ​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២២​កញ្ចប់ ក្នុង​នោះ​ធំ​១​កញ្ចប់ ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក​១​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​ម៉ាក PHICOMM លុយ​ចំនួន​១៩០០០​រៀល ឧបករណ៍​ប្រើប្រាស់ និង​ថង់​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​។

ការ​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ក្រុម​ទី​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ ឡ​ច សឿង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​យប់​នោះ​កម្លាំង​នគរបាល​បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ប្រ​ទះ​ឃើញ​ជនសង្ស័យ​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ក៏​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ