ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់ Messi លេង​ឬ​មិន​លេង តែ Coutinho ចង់ស៊ី​អា​ហ្ស​ង់​ទី​ន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល Philippe Coutinho ចង់​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ខាង​មុខ​នេះ​មិន​ថា Messi…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល Philippe Coutinho ចង់​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​នៅ​ក្នុង​ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ខាង​មុខ​នេះ​មិន​ថា Messi លេង​ឬ​ក៏​អត់​នោះ​ទេ ។

Philippe Coutinho មិន​និយាយ​ជាមួយនឹង​មិត្ត​រួម​ក្លិប​របស់​ខ្លួន (Messi) ពី​ក្រុម​ជម្រើសជាតិ​ឡើយ តែ​រូបគេ​ពិតជា​ចង់​យកឈ្នះ​ការ​ប្រកួត​ឲ្យ​បាន ព្រោះតែ​គេ​គិត​ថា វា​ពិតជា​សំខាន់​ណាស់ ។
Coutinho បាន​និយាយ​ប្រាប់​ថា ៖«Messi និង​ខ្ញុំ មិន​និយាយ​ច្រើន​ពី​ក្រុម​ជម្រើសជាតិ​របស់​ពួក​យើង​ទេ ។ បើ​ទោះបីជា​គាត់​មិន​លេង​ក៏​ដោយ ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៦ នៅ​តែ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​» ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បន្ត​ថា ៖«​ខ្ញុំ​ចង់​យកឈ្នះ​លើ​ក្រុម​អា​ហ្ស​ង់​ទី​ន បើ​ទោះបីជា Messi លេង​ឬ​មិន​លេង​ក៏​ដោយ ។ អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ខ្ញុំ គឺ​លេង​បាន​ល្អ និង យកឈ្នះ​ក្នុង​ការ​ប្រកួត​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi មិន​បាន​ចូល​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​សោះតែ​ម្តង តាំងពី​ក្រោយ​ការ​ប្រកួត World Cup នៅ​រុ​ស្ស៊ី​មក ។ រូបគេ​ចង់​ផ្តោត​លើ​ការ​ប្រកួត​សម្រាប់​ក្លិប Barcelona និង ជីវិត​ឯកជន ។ គេ​នៅ​មិន​ទាន់​ដឹង​ថា ពេល​ណា​កីឡាករ​រូប​នេះ​នឹង​ចូល​លេង​វិញ ឬ​ក៏ គេ​អាច​នឹង​ព្យួរ​ស្បែកជើង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ