ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូ​រ​មន្ត្រី​នគរបាល​ជួប​គ្រោះថ្នាក់ ខណៈ​ប្រពន្ធ​ជិត​គ្រប់​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ខាងស្តាំ​ម្ខាង​ពេល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ធំ​ម៉ាក​ណៃ​ហត ពាក់​ស្លាក​លេ​នគរបាល​របស់​អង្គភាព​មួយ​គ្រឿង ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ហាយឡែ​ន​ឌ័​រ មួយ​គ្រឿង បុក​ពេញទំហឹង ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​បាក់ជើង​ខាងស្តាំ​ម្ខាង​ពេល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​ធំ​ម៉ាក​ណៃ​ហត ពាក់​ស្លាក​លេ​នគរបាល​របស់​អង្គភាព​មួយ​គ្រឿង ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ហាយឡែ​ន​ឌ័​រ មួយ​គ្រឿង បុក​ពេញទំហឹង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង ១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា៥ (​ខាង​មុខ​ស្ថានីយ៍​ប្រេង​តូ​តា​ល់ ក្បែរ​ផ្សារ​ទួល​ទំពូង​) ក្នុង​សង្កាត់​ទំ​នប់​ទឹក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ ឈ្មោះ ហួត ផ​ល្លី អាយុ ៤៥​ឆ្នាំ ជា​តម្រួត​បទបញ្ជា​​នៃ​អគ្គ​នគរបាល​ជាតិ មានស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង ហើយ​សព្វថ្ងៃ​មាន​ប្រពន្ធ ដែល​មាន ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ និង​ស្នាក់​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន​។

មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​តម្រួត​បទបញ្ជា​ដែល​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម៉ាក​ណៃ​ហត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ នគរបាល​១-១៦៣៧ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ចុះ​ពី​ផ្លូវ​២៧១ បត់​ឆ្វេង​ទៅ​តាម​ផ្លូវ​លេខ​១៧៣​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវបំបែក​ជា​៥​នោះ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហាយ​​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AA-៣៦៧៧ បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​គេ​ស្គាល់​ថា «​រូប​គាត់​ជា​មន្ត្រី​សុរិយោ​​ដី​បម្រើ​ការងារ​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ម្នាក់​»​នោះ​។

រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​របា​ន​បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​គោលបំណង​បើក​ឆ្លងផ្លូវ​ទំនងជា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បានជា​ទៅ​បុក​ម៉ូតូ​ធំ​ម៉ាក​ណៃ​ហត របស់​មន្ត្រី​នគរបាល​ម្នាក់​ខាងលើ​ចំពាក់​កណ្តាល បណ្តា​អោយ​ដួល និង​បាក់​ត្រង់​កជើង​ខាងស្តាំ​ម្ខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ខាងលើ​បុក​ជាមួយ
នឹង​ម៉ូតូ​ធំ​ម៉ាក​ណៃ​ហត​មួយ​គ្រឿង ដែល​បណ្តាល​ឱ្យ​មន្ត្រី​នគរបាល​នៃ​តម្រួត​បទបញ្ជា​ម្នាក់​បាក់ជើង​ស្តាំ​ម្ខាង​នេះ​ដែរ ត្រូវ​បាន​មន្ត្រី​នគរបាល​ម្នាក់​ដែល​ធ្វើការ​ជាមួយ​គ្នា​រៀបរាប់​ប្រាប់​ថា «​មន្ត្រី​នគរបាល​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ គ្រួសារ​របស់​គាត់​មាន​ជីវភាព​ខ្សត់ខ្សោយ​ណាស់ គ្មាន​ផ្ទះ​គ្មាន​សម្បែង សព្វថ្ងៃ​នាំ​គ្នា​ស្នាក់​នៅ​ក្នុង​អង្គភាព ហើយ​ប្រពន្ធ​ក៏​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ឆ្លងទន្លេ​​ទៀត​»​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​និង​ចរាចរណ៍​ខណ្ឌចំការមន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ និង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មក​ដឹក​យក​ទៅ​ព្យាបាល ។

សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ និង​យក​រថយន្ត​ម៉ាក​ហា​ឡែ​ន​ឌ័​រ និង​ម៉ូតូ​ធំ​ម៉ាក​ណៃ​ហត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ