ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​៨១​ឆ្នាំ​ជាប់​ជុង​ត្រឹម​កាមេរ៉ា ក្រោយ​ចរចា​ទិញ​ក្មេង​ស្រី (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​ម្នាក់​អាយុ​៨១​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បាន ក្រោយ​ពី​សួរ​ថ្លៃ​ចង់​ទិញ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ នៅ​ផ្សារ​ទំនើប Walmart​។…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​ម្នាក់​អាយុ​៨១​ឆ្នាំ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​បាន ក្រោយ​ពី​សួរ​ថ្លៃ​ចង់​ទិញ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ នៅ​ផ្សារ​ទំនើប Walmart​។

កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន គេ​បានឃើញ​តា​ចាស់​ឈ្មោះ Hellmuth Kolb ចាប់ដៃ​របស់​ក្មេង​ស្រី​ម្នាក់ រួច​យក​មក​ថើប​នៅ​មុខ​ម្តាយ​របស់​នាង​ដែល​កំពុង​តែ​អង្គុយ​នៅ​លើ​បង់​ក្នុង​ហាង Port Orange​។

គាត់​បាន​សួរ​សំនួរ​ជា​ច្រើន​ទៅ​កាន់​ម្តាយ​របស់​ក្មេង​ស្រី ដែល​មានឈ្មោះ​ថា Tracy Nigh។ ដំបូង​ឡើយ គាត់​សួរ​ថា នាង​រៀប​ការ​ហើយ​ឬ​នៅ? ក្រោយមក​ក៏​សួរនាំ​ចង់​ទិញ​កូន​របស់​នាង​។ ដោយសារ​តែ​ចម្លែក​ពេក Nigh ក៏​សម្រេចចិត្ត​ដើរ​ចេញ តែ​ត្រូវ​បាន Kolb ចាប់ដៃ​របស់​កូនស្រី​នាង​ជាប់ ហើយ​ថើប​ភ្លាម​តែ​ម្តង​។

ដោយ​ទ្រាំ​មិន​បាន Nigh ក៏​ទៅ​ប្រាប់​សន្តិសុខ​ផ្សារ​ពី​អ្វី​ដែល​បាន​កើតឡើង ខណៈ​ដែល​តា​ចាស់​សំបូរ​តណ្ហា​រក​ផ្លូវ​រត់​ចេញ​យករួចខ្លួន​។ Nigh ក៏​បាន​សរសេរ​សារ​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​រឿងរ៉ាវ​ទាំងអស់ ដែល​នាង​ជួប​ប្រទះ​នៅ​ក្នុង​ផ្សារ​ទំនើប Walmart​។

ក្រោយមក​ប៉ូលិស​ក៏​បាន​ប្រើប្រាស់​វី​ដេ​អូ ដែល​ថត​បាន​តាម​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ផ្សារ និង កំណត់​ត្រា​ការ​ចាយប្រាក់ Credit Card របស់​តា Kolb ដើម្បី​ស្វែងរក​យក​មក​ចាប់ខ្លួន​សួរ​ចម្លើយ​។

ខណៈ​នេះ តា​ចាស់​ស្រលាញ់​ក្មេង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រារាំង​មនុស្ស និង​បទ​ប៉ះពាល់​រាង​កាយ​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​យល់ព្រម​។ ប៉ូលិស​ក៏​បាន​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម ក្រោយ​ពី​លឺដំណឹង​ថា ករណី​នេះ​ធ្លាប់​កើតឡើង​លើ​ជន​រង​គ្រោះ​ម្នាក់​ទៀត​នា​ពេល​កន្លង​មក​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ ABC13 Houston

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ